ចាប់ពីឆ្នាំ២០១៨ មកដល់ពេលនេះ សាខាបក្សភូមិធើយស្វៀង ឃុំកើដ បន្តសម្រេចល្អភារកិច្ច ដឹកនាំអនុវត្តសម្រេចនិងលើសភាគកម្រិតដែលថ្នាក់លើប្រគល់។ នោះជាសមិទ្ធផលនៃការខំប្រឹងរបស់ទូទាំងសមូហភាព ក្នុងនោះ មិនអាចមិនរំលឹកដល់តួនាទីស្នូលរបស់លោក ផាមមិញថាញ់ លេខាសាខាបក្ស ប្រធានគណៈប្រជាជនភូមិ ជាកម្មាភិបាលទទួលខុសត្រូវ គំរូនិងអស់ពីចិត្តដើម្បីការងាររួម។

លោកផាមមិញថាញ់ (ខាងស្តាំ)រួមជាមួយបក្ខជន ទស្សនាដងផ្លូវខាងស្តាំព្រែកបួនធឿក ទើបបង្កើនកម្រិត។
ក្រោយច្រើនឆ្នាំចូលរួមបម្រើការងារនៅភូមិ តាំងពីឆ្នាំ២០១៨ មក លោកថាញ់ រំពឹងគិត៖ “ខ្ញុំតែងកំណត់ការទទួលខុសត្រូវរបស់ខ្លួន គឺត្រូវខំប្រឹងគិតគូរឱ្យប្រជាជនមានជីវភាពសុខដុមកសាងភូមិស្រុកមួយថ្ងៃកាន់តែវិវឌ្ឍន៍”។ ជាង ៨ ឆ្នាំកន្លង លោកថាញ់ រួមនឹងកម្មាភិបាល បក្ខជនភូមិ ចលនាបានជាង២,៥ ពាន់លានដុងឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី ផ្ទះមេត្តាធម៌ ១៦ខ្នង រាល់ឆ្នាំចលនាអង្ករបាន ៣ តោននិងគ្រឿងប្រើប្រាស់ចាំបាច់ជូនគ្រួសារក្រមានស្ថានភាពលំបាកក្នុងនិងក្រៅភូមិ។
ភូមិធើយស្វៀង មានគ្រួសារប្រជាជន ៤២៤គ្រួ ដោយមានមនុស្សចំនួន ១.៧៧០នាក់ ជីវភាពសំខាន់ពឹងលើការផលិតកសិកម្ម។ ផ្ដើមពីលក្ខណៈពិសេសនេះ លោកថាញ់ រួមនឹងកម្មាភិបាល បក្ខជន តែងឃោសនាចលនាប្រជាជនចូលរួមទម្រង់វាលស្រែគំរូធំ ផលិតបណ្តាពូជស្រូវគុណភាពនីហរ័ណ ធានាឱ្យកសិករផលិតមានចំណេញ។ ទន្ទឹមនឹងនោះ សកម្មសហការហ្វឹកហាត់ផ្លាស់ប្តូរវិទ្យាសាស្ត្រ បច្ចេកទេស ជំនួយតម្លៃកូនពូជ ដើម្បីកែប្រែចម្ការ ៣៥ ហិកតាបង្វែរមកដាំដំណាំឈើហូបផ្លែមានតម្លៃសេដ្ឋកិច្ចខ្ពស់។ គណៈកម្មាធិការសាខាបក្សដឹកនាំ ចង្អុលការបណ្តាសាខាសមាគមភូមិ ពិនិត្យឧបត្ថម្ភជាង ៣០០ គ្រួសារ បុលទុនជាង ១៥ ពាន់លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីលក់ដូរតូច ដាំដុះ និងចិញ្ចឹមសត្វ។ ហេតុនោះ ដល់ចុងឆ្នាំ ២០២៥ ភូមិមិនមានគ្រួសារក្រ នៅតែ ៧ គ្រួសារក្បែរក្រ។
ក្នុងអំឡុងពេលបំពេញការងារលោកថាញ់ រួមនិងកម្មាភិបាល បក្ខជន តែងជិតដិតក្តាប់ក្តីប៉ងប្រាថា្នរបស់ប្រជាជន ដើម្បីដោះស្រាយទាន់ពេលបណ្តាបញ្ហាស្របច្បាប់ដែលប្រជាជនយកចិត្តទុកដាក់។ ជាក់ស្តែងលោកថាញ់ រួមនឹងកម្មាភិបាល បក្ខជនភូមិ ឃោសនាចលនាប្រជាជនបង្កើនកម្រិតដងផ្លូវខាងស្តាំព្រែកបួនធឿកប្រវែង១.៥៣០ម៉ែត្រ ទទឹង ៤ម៉ែត្រ បង្កើនកម្រិតដងផ្លូវខាងឆ្វេងព្រែកបួនធឿកប្រវែង១.០០០ម៉ែត្រ ទទឹង ២ម៉ែត្រ កសាងស្ពានបេតុងសសៃដែក ឆ្លងព្រែកដូវងាង ឆ្លងព្រែកបួនធឿក ឆ្លងព្រែកយឿ សរុបថវិកាចលនាក្នុងសង្គមជិត ៧០០លានដុង ចលនាសប្បុរសជននិងប្រជាជន គប់វាល់ ៦៣ លានដុង ដំឡើងអំពូលភ្លើងថាមពលព្រះអាទិត្យតាមដងផ្លូវខាងស្តាំព្រែកបួនធឿក។
លោកផាមមិញថាញ់ ឱ្យដឹង៖ “ខ្ញុំរួមជាមួយកម្មាភិបាល បក្ខជន ប្រមូលផ្តុំឃោសនាចលនាប្រជាជនបរិច្ចាគដី ចូលរួមជាកម្លាំងពលកម្ម ចាត់តាំងជីកស្តារដងប្រឡាយធារាសាស្ត្រភូមិចៀងលឿក ប្រវែង ១.២០០ម៉ែត្រ ក្នុងយុទ្ធនាការធារាសាស្ត្ររដូវប្រាំង។ តាមនោះ ធានាទឹកស្រោចស្រពបម្រើដល់ការផលិតស្រូវគុណភាពខ្ពស់”។
ជាមួយការខិតខំប្រឹងប្រែងនិងទទួលខុសត្រូវខ្ពស់ លោកថាញ់ រួមជាមួយកម្មាភិបាល បក្ខជនភូមិធើយស្វៀង ជាក់ស្តែងកសាងទិដ្ឋភាពជនបទថ្មីរបស់ភូមិមួយថ្ងៃកាន់តែសមរម្យ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនមួយថ្ងៃកាន់តែកើនឡើង។ លោកថាញ់ តែងបានកម្មាភិបាល បក្ខជននិងប្រជាជន ស្រឡាញ់រាប់អានជឿទុកចិត្ត បានថ្នាក់លើជូនលិខិតសរសើរជាច្រើនក្នុងរាល់ផ្នែកការងារ៕
អាងប៊ិញ - ចន្ថា