22/05/2026 - 08:41

រៀន​សូត្រ​តាម​គំ​រូ​អ៊ំ ហ្វឹក​ហាត់​កី​ឡា​ដើម្បី​បង្កើន​សុខ​ភាព​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ ចល​នា​កី​ឡា​អប់រំ​កាយ​នៅ​ទី​ក្រុង​កឹង​ធើ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ដោយ​មាន​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន ត្រូវ​បាន​ចាត់​តាំង​ឡើង​ជា​ប្រ​ចាំ ទាក់​ទាញ​កម្មា​ភិ​បាល​និង​ប្រ​ជា​ជន​ជា​ច្រើន​ចូល​រួម ដើម្បី​បង្កើន​សុខ​ភាព។

​ មហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​សង្កាត់​វិញ​ភឿក លើក​ទី​១០ ឆ្នាំ ២០២៦។

កាល​នៅ​មាន​ជី​វិត​ លោក​ប្រ​ធាន​ហូ​ជី​មិញ តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​ហាត់​ប្រាណ ថែ​រក្សា​សុខ​ភាព។ លោក​ធ្លាប់​អំ​ពាវ​នាវ៖ “ខ្ញុំ​សង្ឃឹម​ថា ជន​រួម​ជាតិ​យើង​គ្រប់​រូប​ខិត​ខំ​ហាត់​ប្រាណ។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ រាល់​ថ្ងៃ​ខ្ញុំ​តែង​តែ​ហាត់​ប្រាណ”។ ពាក្យ​អំ​ពាវ​នាវ​ដ៏​សា​មញ្ញ ប៉ុន្តែ​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ទស្សនៈ​វិស័យ​អំ​ពី​តួ​នា​ទី​នៃ​សុខ​ភាព ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ត្រី​វិស័យ​សម្រាប់​មនុស្ស​ម្នាក់ៗ បង្ក​ទម្លាប់​រស់​នៅ​បែប​វិទ្យា​សាស្ត្រ​ទៀត​ផង។

នៅ​ឃុំ​ឡុង​ភូ ពិធី​បំ​ផុស​យុទ្ធ​នា​ការ “ទូ​ទាំង​ប្រ​ជា​ជន​ហាត់​ប្រាណ​តាម​គំ​រូ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ”  ភ្ជាប់​ជា​មួយ​ទិវា​រត់​អូ​ឡាំ​ពិក ដើម្បី​សុខ​ភាព​ទូ​ទាំង​ប្រ​ជា​ជន ឆ្នាំ ២០២៦ បាន​ប្រ​ជា​ជន​ចូល​រួម​គាំ​ទ្រ​យ៉ាង​ច្រើន​កុះ​ករ។ សកម្ម​ភាព​នេះ មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់ ការ​យល់​ដឹង​អំ​ពី​តួ​នា​ទី​នៃ​កា​រហាត់​ប្រាណ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជំ​រុញ​ស្មារតី​សាមគ្គី​ភាព​និង​កា​រក​សាង​សហ​គមន៍​មាន​សុខ​ភាព​ល្អ​ផង​ដែរ។

ទន្ទឹម​នឹង​នោះ ទី​លាន​និង​កម្ម​វិធី​កី​ឡា​ខ្នាត​ធំៗ ក៏​បាន​បន្ត​ថែ​រក្សា​និង​បង្កើន​គុណ​ភាព។ មហា​សន្និ​បាត​កី​ឡា​អប់រំ​កាយ​សង្កាត់​វិញ​ភឿក លើក​ទី​១០ ឆ្នាំ​២០២៦ បាន​ប្រ​មូល​ផ្តុំ​កី​ឡា​ករ​-កី​ឡា​កា​រិនី ជាង​ ៤០០ នាក់ ចូល​រួម​ប្រ​កួត​លើ​វិញ្ញា​សា​ជា​ច្រើន ដូច​ជា៖ បាល់​ទះ អត្ត​ពល​កម្ម អុក​ ចត្រង្គ បោះ​ប៊ូល បាល់​ទះ​ខ្យល់ និង​លេង​អុក។ មហា​សន្និ​បាត​មិន​ត្រឹម​តែ​ជា​កន្លែង​ប្រ​កួត​ប្រ​ជែង ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ឱ​កាស​បង្ហាញ​កម្លាំង​ និង​ការ​ជំ​រុញ​ចលនា​កី​ឡា​អប់​រំ​កាយ​ឱ្យ​កាន់​តែ​រីកចម្រើន​ទូ​លំ​ទូ​លាយ។

លោក​ត្រឹង​វ៉ាំង​តាង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ភឿក ប្រ​ធាន​គណៈ​ចាត់​តាំង​មហា​សន្និ​បាត បាន​កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស្មារតី​ម្ចាស់​ការ​ក្នុង​ការ​ត្រៀម​លក្ខណៈ​របស់​ក្រុម​កី​ឡា ក្រុម​អាជ្ញា​កណ្តាល ក៏​ដូច​ជា​ការ​ខិត​ខំ​ហ្វឹក​ហាត់​យ៉ាង​ម៉ឺង​ម៉ាត់​របស់​កី​ឡា​ករ​-កី​ឡា​កា​រិនី​គ្រប់​រូប។ ការ​ត្រៀម​លក្ខណៈ​ចាត់​តាំង​យ៉ាង​ម៉ត់​ចត់​និង​មាន​ទំ​នួល​ខុស​ត្រូវ​នេះ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដល់​ភាព​ជោគ​ជ័យ​នៃ​មហា​សន្និ​បាត ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ពី​ស្មារតី​សាម​គ្គី​ភាព​ស្មោះ​ត្រង់​និង​ល្អ​ប្រ​សើរ​ក្នុង​វិស័យ​កី​ឡា។

ជាក់​ស្តែង​បង្ហាញ​ឱ្យ​ឃើញ​ថា ចល​នា​កី​ឡា​អប់រំ​កាយ​នៅ​មូល​ដ្ឋាន​កំ​ពុង​អភិវឌ្ឍន៍​កាន់​តែ​ស៊ី​ជម្រៅ​។ ក្លឹប​កី​ឡា​នា​នា​បាន​ដំ​ណើរ​ការ​ជា​ប្រ​ចាំ​ វិញ្ញា​សា​កី​ឡា​ប្រ​ពៃ​ណី​និង​ទំនើប បាន​បន្ត​ថែ​រក្សា និង​អភិវឌ្ឍន៍ បង្ក​ជា​ទី​លាន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​មនុស្ស​គ្រប់​វ័យ។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​តួ​នា​ទី​នៃ​ការ​ហាត់​ប្រាណ​ដើម្បី​សុខ​ភាព កសាង​ផ្នត់​រស់​នៅ​ប្រ​កប​ដោយ​សុខ​ភាព​ល្អ ឆ្ពោះ​ទៅ​រក​ជីវិត​មាន​សុភ​មង្គល​និង​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព៕

                  ហុង​ទើ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ