ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/05/2026 - 22:42

ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​រដ្ឋ​បាល យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​អា​ជីវ​កម្ម​ បង្ក​គ្រឹះ​ធារ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​ 

(CTO) - នោះ​ជា​មតិ​ចង្អុល​ការ​របស់​លោក ត្រឿង​កាញ់​ត្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ធ្វើ​ការ​នៅ​សង្កាត់​ធើយ​អាង​ដុង​ស្តី​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច - សង្គម ៥ ខែ​ដើម​ឆ្នាំ ២០២៦។

ថ្លែង​យោ​បល់​ក្នុង​ពេល​ធ្វើ​ការ លោក​ត្រឿង​កាញ់​ត្វៀង កត់​សម្គាល់​លទ្ធ​ផល​ដែល​សម្រេច​បាន​និង​សំ​ណូម​ពរ​សង្កាត់​ធើយ​អាង​ដុង​បន្ត​ពង្រីក​ស្មារ​តី​សាម​គ្គី ច្បាម​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ស្តីពី​អនុ​វត្ត​ដំ​ណើរ​ការ​កំ​ណើន​សេដ្ឋ​កិច្ច​ឆ្នាំ ២០២៦ ដើម្បី​រួម​ចំ​ណែក​ក្នុង​គោល​ដៅ​កំ​ណើន​រួម​របស់​ទី​ក្រុង។ ច្បាម​ផែន​ការ​រួម​បញ្ចូល​របស់​ទី​ក្រុង រួម​ពិ​និត្យ​ឡើង​វិញ​និង​ផ្តល់​យោ​បល់​ក្នុង​ដំ​ណើរ​ការ​កែ​សម្រួល​ផែន​ការ​ដើម្បី​ឱ្យ​សម​ស្រប​ទៅ​នឹង​ទិស​ដៅ​របស់​សង្កាត់។

លោក​ត្រឿង​កាញ់​ត្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​យោ​បល់​ចង្អុល​ការ​ក្នុង​ពេល​ធ្វើ​ការ។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​ដាក់​ចេញ​ទិស​ដៅ​ឱ្យ​ភូមិ​ភាគ​បន្ត​ការ​ពិនិត្យ​ឡើង​វិញ ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​រដ្ឋ​បាល និង​ពង្រឹង​មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ចម្រុះ​។ យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​អា​ជីវ​កម្ម ចលនា​គ្រួ​សារ​ធ្វើ​ពា​ណិជ្ជ​កម្ម​ឯក​ជន​ប្តូរទៅ​ជា​អា​ជីវ​កម្ម; សួរ​សុខ​ទុក្ខ លើក​ទឹក​ចិត្ត ឧទ្ទេស​នាម​នូវ​យន្ត​ការ​គោល​នយោ​បាយ​របស់​ទី​ក្រុង​ដើម្បី​អា​ជីវ​កម្ម សហ​ករណ៍​ងាយ​ស្រួល​បង្ខិត​ជិត។ ប្តេជ្ញា​សម្រេច​ជា​ស្ថា​ពរ​នូវ​នីតិ​វិធី​ពាក់​ព័ន្ធ ដើម្បី​ពន្លឿន​ល្បឿន​រំ​សាយ​ទុន​វិនិ​យោគ​រដ្ឋ។ ផ្តុំ​កម្លាំង​កែ​ទម្រង់​រដ្ឋ​បាល​ផ្សារ​ភ្ជាប់​ជា​មួយ​ផ្លាស់​ប្តូរ​ឌីជី​ថល។ ទន្ទឹម​នឹង​នោះ ត្រូវ​មាន​លិ​ខិត​ស្នើ​សុំ​គម្រោង​ប្តូរ​ដី​យក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ផ្ញើ​ទៅ​មន្ទីរ​ហិ​រញ្ញ​វត្ថុ​វិភាគ​ពី​លទ្ធ​ភាព​ជោគ​ជ័យ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ពិ​និត្យ​សម្រេច។ ចំ​ពោះ​តម្រូវ​ការ​វិ​និ​យោគ​បង្កើន​កម្រិត ពង្រីក​ស្ពាន និង​ផ្លូវ​ថ្នល់​ត្រូវ​ស្នើ​សុំ​បញ្ជី​ឈ្មោះ​ចុះ​បញ្ជី​ជា​មួយ​មន្ទីរ​ហិ​រញ្ញ​វត្ថុ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែន​ការ​វិ​និយោគ​រដ្ឋ​ស្រប​តាម​បទ​ប្បញ្ញត្តិ។

លោក​ស្រី​ ឡេ​ហ្វាង​ធ្វី​ត្រិញ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​សង្កាត់​ធើយ​អាង​ដុង ស្នើ​ទី​ក្រុង​ឧបត្ថម្ភ​បែង​ចែក​ប្រ​ភព​ទុន​ដើម្បី​សង្កាត់​អភិ​វឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ទី​ក្រុង។

តាម​ការ​វាយ​តម្លៃ​រួម ក្នុង​រយៈ​ពេល ៥ ខែ​ដើម​ឆ្នាំ ស្ថាន​ភាព​សេដ្ឋ​កិច្ច - សង្គម​របស់​សង្កាត់​ធើយ​អាង​ដុង​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​។ វិស័យ​ឧស្សា​ហ​កម្ម - សិប្ប​កម្ម ពា​ណិជ្ជ​កម្ម​-សេ​វា​កម្ម​រក្សា​បាន​នូវ​សកម្ម​ភាព​លំ​នឹង។ ទូ​ទាំង​សង្កាត់​បច្ចុប្បន្ន​កំ​ពុង​គ្រប់​គ្រង​មូល​ដ្ឋាន​ផលិត និង​អា​ជីវ​កម្ម​គ្រួ​សារ​ចំ​នួន ១.១២០ កន្លែង​; ក្នុង​នោះ មាន​មូល​ដ្ឋាន​ចំ​នួន ៣១៧ កន្លែង សកម្ម​ភាព​ក្នុង​វិស័យ​ឧស្សា​ហកម្ម - សិប្ប​កម្ម​ផ្សារ​ចំ​នួន ៥ អា​ជីវ​កម្ម​ចំ​នួន ៣៦៥ កំ​ពុង​ដំ​ណើរ​ការ​ដោយ​ស្ថិរ​ភាព។ លើ​ភូមិ​ឋាន​សង្កាត់​មាន​ផលិត​ផល​ចំ​នួន ៥ បាន​ទទួល​ស្គាល់​និង​សម្រេច​ស្តង់​ដារ OCOP កម្រិត​ផ្កាយ​៤។ ការ​ប្រ​មូល​ចំ​ណូល​ថវិ​កា​រដ្ឋ​សរុប ៥ ខែ សម្រេច ៤៤,​៣៤% នៃ​ផែន​ការ​ដែល​ទី​ក្រុង​ប្រ​គល់​ជូន។

ក្នុង​ឆ្នាំ​ ២០២៦ សង្កាត់​ធើយ​អាង​ដុង បាន​ទី​ក្រុង​បែង​ចែក​ថវិកា​ចំ​នួន​ ៣៨,​១៥ ពាន់​លាន​ដុង សម្រាប់​គម្រោង​ចំ​នួន ៩ បច្ចុប្បន្ន​កំ​ពុង​អនុ​វត្ត​និតិ​វិធី​ផ្តល់​សច្ចា​ប័ន​លើ​គម្រោង​ចាត់​តាំង​ការ​ដេញ​ថ្លៃ ជ្រើស​រើស​អង្គ​ភាព​សាង​សង់​ខិត​ខំ​សម្រេច​ឱ្យ​បាន​អត្រា​ផ្តល់​ផ្តេរ​ទុន​ចាប់​ពី ៩៥% ឡើង​ទៅ។ សង្កាត់​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​ដំ​ណោះ​ស្រាយ​ធា​នា​សណ្តាប់​ធ្នាប់ ច្បាប់​បញ្ញត្តិ​ទី​ក្រុង កសាង​របៀប​រស់​នៅ​ទី​ក្រុង​ប្រ​កប​ដោយ​អរិយ​ធម៌ ធា​នា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម៕

មិញ​ហ្វៀង​ - ទី​ទុយ​

ចែករំលែកអត្ថបទ