ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/05/2026 - 21:03

ទី​ក្រុង​កឹង​ធើ​ពង្រឹង​បង្ការ ទប់​ស្កាត់​កុមារ​លង់​ទឹក​ក្នុង​រដូវ​វិស្សម​កាល​ 

ចំ​ពោះ​ហា​និភ័យ​កុមារ​លង់​ទឹក​កើន​ឡើង​ក្នុង​រដូវ​វិស្សម​កាល ទី​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បង្ការ ទប់​ស្កាត់​ព្រមៗ​គ្នា ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ បំ​ណិន​ដល់​កុមារ បំ​ផុត​គឺ​នៅ​តំ​បន់​ព្រែក​ទន្លេ។

អង្គ​ការ WHO វៀត​ណាម ផ្តល់​អនុ​សាសន៍​បង្ការ ទប់​ស្កាត់​កា​រលង់​ទឹក​ដល់​កុមារ​។ រូប​ថត៖ WHO វៀត​ណាម​

នៅ​ថ្ងៃ​ទី ១៨ ខែ​ឧស​ភា ឆ្នាំ​២០២៦ ក្រ​សួង​សុខា​ភិ​បាល បាន​ចេញ​សារ​លិ​ខិត​បន្ទាន់​ផ្ញើ​ដល់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ក្រុង​នា​នា​ក្រោម​ឱ​វាទ​មជ្ឈិម​ អំ​ពី​ការ​ពង្រឹង​បង្ការ ទប់​ស្កាត់​គ្រោះ​ថ្នាក់ របួស​ស្នាម និង​លង់​ទឹក​ចំ​ពោះ​កុមារ​ក្នុង​រដូវ​វិស្សម​កាល និង​រដូវ​ភ្លៀង​ព្យុះ។ នេះ​ជា​ដំ​ណាក់​កាល​បង្កប់​ដោយ​ហា​និភ័យ​ខ្ពស់ ខណៈ​ពេល​កុមារ​មាន​ពេល​វេលា​កម្សាន្ត​សប្បាយ​ច្រើន ក្នុង​ពេល​លក្ខណៈ​អា​កាស​ធាតុ​ប្រ​ព្រឹត្ត​ឡើង​ស្មុគ​ស្មាញ ងាយ​កើត​មាន​ហា​និ​ភ័យ​នៅ​តំ​បន់​ព្រែក​ទន្លេ ស្រះ​ជ្រោះ​ជ្រ​លង​បឹង​បួ និង​តំ​បន់​ទឹក​លិច។

រយៈ​ពេល​កន្លង ការ​បង្ការ ទប់​ស្កាត់​គ្រោះ​ថ្នាក់ របួស​ស្នាម និង​លង់​ទឹក​ចំ​ពោះ​កុ​មារ មាន​ការ​វិវឌ្ឍន៍​ជា​វិជ្ជ​មាន ដោយ​សារ​អនុ​វត្ត​ច្បាប់​ស្តី​ពី​កុមារ ឆ្នាំ​២០១៦ បទ​បញ្ជា​លេខ ២៨​-CT​/TW របស់​ការិ​យា​ល័យ​នយោ​បាយ និង​កម្ម​វិធី​បង្ការ ទប់​ស្កាត់​គ្រោះ​ថ្នាក់ របួស​ស្នាម​ចំ​ពោះ​កុមារ ដំ​ណាក់​កាល ២០២១​-២០៣០។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី​ជាក់​ស្តែង​នៅ​តែ​កើត​មាន​គ្រោះ​ថ្នាក់ របួស​ស្នាម​ជា​ច្រើន​ករណី ពិ​សេស​គឺ​ករណី​លង់​ទឹក​ចំ​ពោះ​កុមារ បណ្តាល​ឱ្យ​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ ដាក់​ចេញ​នូវ​តម្រូវ​ការ​គប្បី​បន្ត​ពង្រឹង​វិធាន​ការ​បង្ការ​ ទប់​ស្កាត់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

មុន​នោះ ទី​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​វិធាន​ការ​ជា​ច្រើន ក្នុង​នោះ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ អប់​រំ​លើក​កម្ពស់​ការ​យល់​ដឹង និង​បំ​ណិន​បង្ការ ទប់​ស្កាត់​លង់​ទឹក​ដល់​កុមារ។ ទី​ក្រុង​បាន​សហ​ការ​ជា​មួយ​អង្គ​ភាព​ជាប់​ពាក់​ព័ន្ធ ចាត់​តាំង​សកម្ម​ភាព​ជាក់​ស្តែង គឺ​សមោ​សរ​ផ្សព្វ​ផ្សាយ​ទំ​ពាំង​ខ្ចី ឆ្នាំ​សិក្សា ២០២៥-​២០២៦ ក្រោម​ប្រ​ធាន​បទ “បង្ការ ទប់​ស្កាត់​លង់​ទឹក” បាន​ទាក់​ទាញ​ឃុំ សង្កាត់​ចូល​រួម​ប្រ​កួត​ចំ​នួន ៦៨ ក្រុម។

សមោ​សរ​ផ្សព្វ​ផ្សាយ​ទំ​ពាំង​ខ្ចី ឆ្នាំ​សិក្សា ២០២៥​-២០២៦ ក្រោម​ប្រ​ធាន​បទ “បង្ការ ទប់​ស្កាត់​លង់​ទឹក”។

តាម​រយៈ​ទម្រង់​ធ្វើ​ឱ្យ​ក្លាយ​ជា​ទស្ស​នីយ​ភាព​ដូច​ជា រឿង​ខ្លី និ​ទាន​រឿង សម្តែង​បង្ហាញ ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សារ​យ៉ាង​រស់​រវើក ងាយ​យល់ ជួយ​ឱ្យ​សិស្ស​ដឹង​ពី​ហា​និភ័យ ក្តោប​ក្តាប់​ច្បាស់​បំ​ណិត​បង្ការ​ទប់​ស្កាត់ វិនិច្ឆ័យ​ស្ថាន​ការណ៍ និង​អំ​ពាវ​នាវ​ជំ​នួយ​ពេល​ចាំ​បាច់។ សកម្ម​ភាព​ទាំង​នេះ​មិន​ត្រឹម​តែ​បង្ក​ទី​លាន​កម្សាន្ត​មាន​ប្រ​យោជន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ជួយ​ឱ្យ​កុមារ​ចង​ចាំ​ចំ​ណេះ​ដឹង​តាម​ធម្ម​តា និង​មាន​ប្រ​សិទ្ធ​ភាព​ទៀត​ផង។

ទន្ទឹម​នឹង​នោះ នៅ​សង្កាត់​វិញ​ភឿក ទម្រង់ “សា​លា​រៀន​សុ​វត្ថិ​ភាព – គ្មាន​ក្តី​បា​រម្ភ​លង់​ទឹក​” អា​ស្រ័យ​សម្ព័ន្ធ​យុវ​ជន​សា​លា សហ​ការ​ជា​មួយ​នឹង​សា​លា​បឋម​សិក្សា​វិញ​តឹង ២ កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន។ ទម្រង់​នេះ ផ្តោត​សំ​ខាន់​លើ​ការ​គួប​ផ្សំ​រវាង​ផ្សព្វ​ផ្សាយ​ទ្រឹស្តី និង​អនុ​វត្ត​បំ​ណិន ជួយ​ឱ្យ​សិស្ស​មិន​ត្រឹម​តែ​យល់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដឹង​ពី​វិធី​ទប់​ទល់​ក្នុង​ស្ថាន​ការណ៍​ជាក់​ស្តែង​ទៀត​ផង។

ទម្រង់​“សា​លា​រៀន​សុ​វត្ថិ​ភាព – គ្មាន​បា​រម្ភ​លង់​ទឹក”។

សិស្ស​បាន​ណែ​នាំ​ពី​របៀប​ប្រើ​ប្រាស់​អាវ​ពោង​ត្រូវ​តាម​បទ​ដ្ឋាន ធ្វើ​ឱ្យ​ធ្លាប់​ជា​មួយ​ឧប​ករណ៍​ជួយ​សង្គ្រោះ​ដូច​ជា ពោង​រាង​រង្វង់ ខ្សែ​ជួយ​សង្គ្រោះ ទន្ទឹម​នឹង​នោះ​លត់​ដំ​បំ​ណិន​វិនិច្ឆ័យ​ស្ថាន​ការណ៍​ពេល​ជួប​ឧបទ្ទវ​ហេតុ​ក្នុង​ទឹក និង​អនុ​វត្ត​ជំ​ហាន​សង្គ្រោះ​បឋម។ ការ "រៀន​ដើរ​ទន្ទឹម​នឹង​អនុ​វត្ត" បាន​ជួយ​ឱ្យ​ប្អូនៗ​កកើត​ជា​ប្រតិ​កម្ម លើក​កម្ពស់​ទំ​នុក​ចិត្ត​ពេល​ចូល​រួម​សកម្ម​ភាព​នៅ​ក្បែរ​បរិ​ស្ថាន​ព្រែក​ទន្លេ។

តាម​ប្រ​សាសន៍​លោក ត្រឹង​វៀត​ត្វឹង​ អនុ​លេ​ខា​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​មិត្ត​រួម​ក្រុម​ទី​ក្រុង​កឹង​ធើ ការ​បង្ការ ទប់​ស្កាត់​លង់​ទឹក​ចំ​ពោះ​កុមារ គប្បី​បាន​ផ្សព្វ​ផ្សាយ​ជា​ប្រ​ចាំ បន្ត​បន្ទាប់​ដោយ​មាន​ការ​ចូល​រួម​របស់​គ្រួ​សារ សា​លា​រៀន និង​សង្គម​ទាំង​មូល។ ការ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ បំ​ពាក់​បំ​ណិន និង​បើក​ទូ​លាយ​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព នឹង​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង បន្ថយ​គ្រោះ​ថ្នាក់​នៅ​កម្រិត​ទាប​បំ​ផុត និង​ធា​នា​សុ​វត្ថិ​ភាព​ដល់​កុ​មារ។

ក្នុង​បរិ​ការណ៍​ហា​និភ័យ​លង់​ទឹក​នៅ​តែ​មាន បំ​ផុត​គឺ​នៅ​តំ​បន់​ព្រែក​ទន្លេ​នៅ​តាម​ភូមិ​ភាគ​នា​នា​តំ​បន់​ព្រែក​ទន្លេ ការ​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​វិធាន​ការ​ឃោស​នា​រហូត​ដល់​អនុ​វត្ត​បំ​ណិន គឺ​មាន​ការ​ចាំ​បាច់​ខ្លាំង​ណាស់។ រយៈ​ពេល​ខាង​មុខ ទី​ក្រុង​កឹង​ធើ​នឹង​បន្ត​ពង្រឹង​កិច្ច​សហ​ការ​រវាង​គ្រួ​សារ​ សា​លា​រៀន​ និង​សង្គម​ ទន្ទឹម​នឹង​នោះ​បើក​ទូ​លាយ​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព ដើម្បី​បង្ក​បរិស្ថាន​រស់​នៅ​សុ​វត្ថិ​ភាព រួម​ចំ​ណែក​ការ​ពារ និង​ថែ​ទាំ​កុមារ​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ជាង​ទៀត៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ