ដោយមានប្រវត្តិកកើតឡើងតាំងពីឆ្នាំ ១៣២៥ វត្តបឹងរ៉ាយចាស់ មានទីតាំងនៅឃុំហាមយ៉ាង ខេត្តវិញឡុង មិនត្រឹមតែជាកន្លែងគោរពបូជារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាវត្តមួយក្នុងចំណោមវត្តខ្មែរដែលទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមកទស្សនានិងគោរពបូជាយ៉ាងច្រើន។

ព្រះពុទ្ធបដិមាបរិនិព្វានដ៏ធំនៅវត្តបឹងរ៉ាយ។
ចំណាប់អារម្មណ៍ដំបូងនៅពេលមកដល់វត្តបឹងរ៉ាយចាស់ គឺស្ថាបត្យកម្មប្រកបដោយលក្ខណៈវប្បធម៌ខ្មែរ។ សំណង់ទាំងអស់បានរចនា ដោយក្បូរក្បាច់យ៉ាងល្អប្រណីត ដំបូលកោងស្រួច និងពណ៌មាសភ្លឺចែងចាំង បង្កសោភណភាពជាទីគោរពដ៏ខ្ពង់ខ្ពស់និងចាប់អារម្មណ៍។ ព្រះវិហារកសាងយ៉ាងល្អឯក ជាកន្លែងដែលព្រះសង្ឃធ្វើ សង្ឃកម្មផ្សេងៗ ទន្ទឹមនឹងនោះ រក្សានូវតម្លៃវប្បធម៌ផ្លូវចិត្តរបស់សហគមន៍ជនរួមជាតិខ្មែរ។
ចំណុចអស្ចារ្យរបស់វត្តនេះ គឺព្រះពុទ្ធបដិមាបរិនិព្វានដ៏ធំ បណ្តោយ ៥៤ ម៉ែត្រ ទទឹង ២០ ម៉ែត្រនិងកម្ពស់ ១៧ ម៉ែត្រ បានចាត់ទុកជាព្រះបដិមាធំជាងគេនៅក្នុងខេត្ត។ ព្រះពុទ្ធបដិមាបរិនិព្វានដ៏ធំស្កឹមស្កៃ ស្ថិតនៅក្នុងបរិយាកាសស្ងប់ស្ងាត់ នាំមកនូវអារម្មណ៍សុខសាន្តនិងធូរស្រាលដល់ភ្ញៀវទេសចរពេលមកទស្សនាទីនេះ។
បរិវេណវត្តមានផ្ទៃប្រមាណ ៤៤.៤៤៥ ម៉ែត្រការ៉េបានរៀបចំយ៉ាងសមស្របជាមួយនឹងសំណង់ផ្សេងៗ ដូចជាចេតិយព្រះពុទ្ធបដិមា មណ្ឌលសកម្មភាពសហគមន៍និងដើមឈើបៃតងព័ទ្ធជុំវិញ បង្កបរិយាកាសស្រឡះស្រឡំនិងត្រជាក់។ នេះមិនត្រឹមតែជាកន្លែងធ្វើធម្មយាត្រាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដ៏មនោរម្យសម្រាប់អ្នកដែលចង់ ស្វែងយល់អំពីវប្បធម៌ ស្ថាបត្យកម្មរបស់ជនរួមខ្មែរណាមបូ។
នៅចុងសប្តាហ៍ ថ្ងៃឈប់សម្រាក និងពិធីបុណ្យប្រពៃណីដូចជា បុណ្យចូលឆ្នាំថ្មី ឬអកអំបុកវត្ត បឹងរ៉ាយចាស់ ទទួលភ្ញៀវទេសចរមកទស្សនានិងឆ្លងបទពិសោធន៍យ៉ាងច្រើនកុះករ។ បរិយាកាសអ៊ូអរ ប៉ុន្តែរក្សាបានទីកន្លែងគោរពដ៏ខ្ពង់ខ្ពស់ និងស្ងប់ស្ងាត់ មានភាពទាក់ទាញពិសេសដោយឡែក។ ជាមួយនឹងសោភណភាពស្ថាបត្យកម្មពិសេស តម្លៃប្រវត្តិសាស្ត្រយូរអង្វែងនិងបរិយាកាសស្ងប់ស្ងាត់ វត្តបឹងរ៉ាយចាស់ គឺជាទីកន្លែង មួយដែលមិនគួររំលងពេលភ្ញៀវទេសចរមកខេត្តវិញឡុង៕
ទីទុយ