05/05/2026 - 19:47

លើក​កម្ពស់​បំ​ណិន​ឌី​ជី​ថល​ក្នុង​ការ​គ្រប់​គ្រង ការ​ពារ​និង​ពង្រីក​តម្លៃ​កេរ​ដំ​ណែលវប្ប​ធម៌ 

ហ្វឹក​ហ្វឺន​សំ​ដៅ​ជួយ​លើក​កម្ពស់​សមត្ថ​ភាព​មុខ​ជំ​នាញ​របស់​កង​ជួរ​កម្មា​ភិ​បាល ឆ្លើយ​តប​ទៅ​នឹង​សំ​ណូម​ពរ​ទ្រឹស្តី​និង​ភាព​ជាក់​ស្តែង​ការ​ផ្សព្វ​ផ្សាយ​រាល់​សេចក្តី​សម្រេច គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ អំ​ពី​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ក្នុង​វិស័យ​កេរ​ដំ​ណែល​វប្ប​ធម៌។

ថ្ងៃ​ទី​៤ ខែ​ឧស​ភា នៅ​ទី​ក្រុង​កឹង​ធើ នា​យក​ដ្ឋាន​កេរ​ដំ​ណែល​វប្ប​ធម៌ ក្រ​សួង​វប្ប​ធម៌​កី​ឡា​និង​ទេស​ចរណ៍ បាន​បើក​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​ការ​ប្រើ​ប្រាស់​ក្រាំង​ទិន្ន​ន័យ​និង​ផ្នែក​ទន់​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​លើ​មូល​ដ្ឋាន​គ្រឹះ មូល​ដ្ឋាន​ទិន្ន​ន័យ​គ្រប់​គ្រង ការ​ពារ​និង​ពង្រីក​តម្លៃ​កេរ​ដំ​ណែល​វប្ប​ធម៌។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​កម្ម​វិធី​ហ្វឹក​ហ្វឺន។

កម្ម​វិធី​ហ្វឹក​ហ្វឺន​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៦ ខែ​ឧសភា ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​តំ​ណាង​ចំ​នួន ២៥០ នាក់ ជា​ថ្នាក់​ដឹក​នាំ អ្នក​រដ្ឋ​ការ​នៃ​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ មន្ទីរ​វប្ប​ធម៌​និង​កី​ឡា​បណ្តា​ខេត្ត ក្រុង; ថ្នាក់​ដឹក​នាំ បុគ្គ​លិក​បណ្តា​គណៈ​គ្រប់​គ្រង​កេរ​ដំ​ណែល មជ្ឈ​មណ្ឌល​គ្រប់​គ្រង​កេរ​ដំ​ណែល សារ​មន្ទីរ​ក្នុង​ទូ​ទាំង​ប្រ​ទេស។

ហ្វឹក​ហ្វឺន​សំ​ដៅ​ជួយ​លើក​កម្ពស់​សមត្ថ​ភាព​មុខ​ជំ​នាញ​របស់​កង​ជួរ​កម្មា​ភិ​បាល ឆ្លើយ​តប​ទៅ​នឹង​សំ​ណូម​ពរ​ទ្រឹស្តី​និង​ភាព​ជាក់​ស្តែង​ការ​ផ្សព្វ​ផ្សាយ​រាល់​សេចក្តី​សម្រេច គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ អំ​ពី​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ក្នុង​វិស័យ​កេរ​ដំ​ណែល​វប្ប​ធម៌។

សិក្ខា​សា​លា​អំ​ពី​មូល​ដ្ឋាន​គ្រឹះ មូល​ដ្ឋាន​ទិន្ន​ន័យ​គ្រប់​គ្រង ការ​ពារ​និង​ពង្រីក​តម្លៃ​កេរ​ដំ​ណែល​វប្ប​ធម៌​ប្រ​ព្រឹត្ត​ឡើង​ក្រោយ​ពី​កម្ម​វិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន។

ស្ថិត​ក្នុង​បរិ​ការណ៍​នៃ​កម្ម​វិធី​ហ្វឺក​ហ្វឺន​មាន​សកម្ម​ភាព​ផ្សេងៗ​គឺ៖ សិក្ខា​សា​លា​អំ​ពី​មូល​ដ្ឋាន​គ្រឹះ មូល​ដ្ឋាន​ទិន្ន​ន័យ​គ្រប់​គ្រង ការ​ពារ​និង​ពង្រីក​តម្លៃ​កេរ​ដំ​ណែល​វប្ប​ធម៌; ហ្វឹក​ហ្វឺន​ណែ​នាំ​ប្រើ​ប្រាស់​ក្រាំង​ទិន្ន​ន័យ​និង​មូល​ដ្ឋាន​គ្រឹះ មូល​ដ្ឋាន​ទិន្ន​ន័យ​គ្រប់​គ្រង ការ​ពារ​និង​ពង្រីក​តម្លៃ​កេរ​ដំ​ណែល​វប្ប​ធម៌ ដើម្បី​អង្គ​ការ ឯក​ជន អង្គ​ភាព​នីមួយៗ​ក្តាប់​ច្បាស់ ផ្សព្វ​ផ្សាយ​ក្នុង​ភាព​ជាក់​ស្តែង។ 

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​ហ្វឹក​ហ្វឺន​បាន​ណែ​នាំ​វិជ្ជា​ជីវៈ​និង​សេចក្តី​កំ​ណត់​អំ​ពី​ការ​គ្រប់​គ្រង ធ្វើ​បច្ចុប្បន្ន​ភាព រក្សា​ប្រើ​ប្រាស់​និង​ទាញ​យក​ផល​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ការ​ការ​ពារ ពង្រីក​តម្លៃ​កេរ​ដំ​ណែល​វប្ប​ធម៌; លក្ខន្តិកៈ​អំ​ពី​បញ្ជី​ព័ត៌​មាន ទិន្ន​ន័យ ទិន្ន​ន័័យ​ឌីជី​ថល បែប​បទ​ប្រ​មូល​ព័ត៌​មាន ធ្វើ​បច្ចុប្បន្ន​ភាព កែ​តម្រូវ​និង​សំ​ណូម​ពរ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នូវ​មូល​ដ្ឋាន​ទិន្ន័យ​ជាតិ​អំ​ពី​កេរ​ដំ​ណែល​វប្ប​ធម៌​។ល។

ក្រៅ​ពី​នេះ អ្នក​តំ​ណាង​ទាំង​ឡាយ​ថែម​ទាំង​បាន​ស្វែង​យល់​ពី​ភាព​ជាក់​ស្តែង​នៅ​សារ​មន្ទីរ​ទី​ក្រុង​កឹង​ធើ វិហារ​ក្សត្រ​ហ៊ុង​ទី​ក្រុង​កឹង​ធើ៕

ឌាំង​ហ្វិញ - លី​សៀ

ចែករំលែកអត្ថបទ