គាំទ្រសប្តាហ៍ជាតិបង្ការ ប្រឆាំងគ្រោះធម្មជាតិ (ថ្ងៃទី ១៥ - ២២ ខែឧសភា ឆ្នាំ២០២៦) គណៈបញ្ជាការការពារស៊ីវិលនៃទីក្រុងកឹងធើ បានសហការជាមួយមន្ទីរ ផ្នែកពាក់ព័ន្ធ ភូមិភាគកំពុងចាត់តាំងសកម្មភាពជាក់ស្តែងជាច្រើន ឃោសនាបង្ការ ប្រឆាំងគ្រោះធម្មជាតិនៅខែឧសភា។

ព្រៃការពារឆ្នេរសមុទ្រកឹងធើបានលូតលាស់ល្អ។
សប្តាហ៍ជាតិបង្ការ ប្រឆាំងគ្រោះធម្មជាតិបានគណៈចង្អុលការការពារស៊ីវិលជាតិចង្អុលបង្ហាញ់រៀបចំអនុវត្តជាមួយប្រធានបទ "សហគមន៍រួមគ្នាបង្ការ ប្រឆាំងគ្រោះធម្មជាតិ" ដើម្បីលើកកម្ពស់ការយល់ដឹង ជំនាញនិងទទួលខុសត្រូវរបស់ក្រសួង ផ្នែក ភូមិភាគនិងប្រជាជនក្នុងការបង្ការ ប្រឆាំងគ្រោះធម្មជាតិ។ ទីក្រុងកឹងធើ បានគាំទ្រសប្តាហ៍ទៅតាមប្រធានបទខាងលើ ជាមួយនឹងសកម្មភាពជាច្រើនដើម្បីពង្រឹងព័ត៌មាននិងសារគមនាគមន៍ បំណិនទប់ទល់គ្រោះធម្មជាតិដល់ប្រជាជននៅភូមិភាគ; រៀបចំសិក្ខាសាលា សន្ទនា ព្យួរពាក្យស្លោកនិងសកម្មភាពឃោសនាស្ដីពីបង្ការ ប្រឆាំងគ្រោះធម្មជាតិចាប់ពីមូលដ្ឋានដល់ទីក្រុង; សំណូមពឱ្យភូមិភាគកសាងផែនការ រៀបចំសកម្មភាពឃោសនា បង្ការប្រឆាំងគ្រោះធម្មជាតិជាក់ស្តែង មានប្រសិទ្ធភាពនិងសមស្របជាមួយនឹងស្ថានភាពជាក់ស្ដែង។ ម្ចាស់ការប្រឆាំងនឹងអាកាសធាតុខុសប្រក្រតី ក្ដៅហួតហែង រាំងរឹះ ជ្រាបប្រៃ ភ្លៀងផ្គររន្ទះ ភ្លៀងទឹកកកនិងខ្យល់បក់ខ្លាំងនៅលើសមុទ្រ ដើម្បីបន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិ ពិសេសក្នុងបរិការណ៍អាកាសធាតុគ្រោះថ្នាក់ក្នុងពេលផ្លាស់ប្តូររដូវកាល ដើមរដូវភ្លៀង...៕
ហាវុាំង-ទីទុយ