ដោយប្រភពទុនពីមូលនិធិជំនួយកសិករ ទើបទម្រង់ចិញ្ចឹមពពែនៅភូមិបាស្រែ ឃុំសុងឡុក ខេត្តវិញឡុង បានពង្រីកប្រសិទ្ធភាព ជួយឱ្យគ្រួសារកសិករជាច្រើនមានលក្ខណៈវិនិយោគចិញ្ចឹមសត្វ បង្កើនប្រាក់ចំណូលនិងមានជីវភាពលំនឹងជាបណ្តើរៗ។

ទម្រង់ “ចិញ្ចឹមពពែបន្តពូជនិងពពែសាច់” របស់គ្រួសារលោក ថាច់សីទ្រិញ ប្រធានសាខាសមាគមចិញ្ចឹមពពែនៅភូមិបាស្រែ។
លោកង្វៀងវុាំងគុយ ប្រធានសមាគម កសិករឃុំសុងឡុក ឱ្យដឹង៖ “ទម្រង់ “ចិញ្ចឹមពពែបន្តពូជនិងពពែសាច់” នៅភូមិបាស្រែ បានបង្កើតនៅខែមេសា ឆ្នាំ២០២៥ ដោយមានសមាជិក ១៨នាក់។ ក្នុងនោះ មានគ្រួសារចំនួន ១០ បានបុលទុនជាមួយទឹកប្រាក់ ៥០០ លានដុងពីមូលនិធិជំនួយកសិករ រយៈពេល ៣៦ខែ។ តាមការត្រួតពិនិត្យ គ្រួសារទាំងនេះបានប្រើប្រាស់ដើមទុនចំគោលដៅ ជំហានដំបូងនាំមកប្រាក់ចំណូលលំនឹង រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។
ប្រភពទុនបានផ្តល់ផ្ទេរទាន់ពេលវេលា ជួយឱ្យគ្រួសារទាំងនេះម្ចាស់ការវិនិយោគទិញកូនពូជ និងពង្រីកទម្រង់ចិញ្ចឹមសត្វបន្តិចម្តងៗ។ ការប្រើប្រាស់ប្រភពទុនមានប្រសិទ្ធភាព បានរួមចំណែកលើកកម្ពស់គុណភាពចិញ្ចឹមសត្វ សមស្របជាមួយនឹងទិសដៅជំនួយអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនៅភូមិភាគ។
លោកថាច់សីទ្រិញ ប្រធានសាខាសមាគមចិញ្ចឹមពពែនៅភូមិបាស្រែ ឱ្យដឹង៖ “ពីមុន គ្រួសារចិញ្ចឹមពពែជួបលំបាកខាងដើមទុន ម្ល៉ោះហើយ ទើបពិបាកពង្រីកទម្រង់នេះ។ តាំងពីបានជំនួយដើមទុន មកគ្រួសារនីមួយៗបានបុលទុនប្រមាណ ៥០ លានដុង ដោយអត្រាការប្រាក់ ០,៧% ក្នុងមួយខែ កាត់បន្ថយសម្ពាធចំណាយលើការវិនិយោគ។ ដោយឡែកគ្រួសារខ្ញុំចិញ្ចឹមពពែ ២០០ ក្បាល; តាំងពីដើមឆ្នាំមកដល់ពេលនេះ អាស្រ័យតម្លៃពពែលំនឹង ពពែសាច់មានតម្លៃ ១៦០.០០០ ដុង/គីឡូក្រាម រកបានប្រាក់ចំណេញ ១,៥ លានដុងក្នុងមួយក្បាល រីឯពពែពូជមានតម្លៃពី ៨ - ១០ លានដុងក្នុងមួយក្បាល មធ្យមភាគក្នុងមួយឆ្នាំរកបានប្រាក់ចំណេញប្រមាណ ២០០ លានដុង”។
លោកង្វៀងវុាំងគុយ ប្រធានសមាគមកសិករ ឃុំសុងឡុក ឱ្យដឹងបន្ថែម៖ “ទម្រង់ចិញ្ចឹមពពែ នៅភូមិបាស្រែ សមស្របជាមួយនឹងលក្ខណៈរបស់ភូមិភាគ បំផុតគឺចំពោះគ្រួសារដែលមានដីធ្លី និងដើមទុនតិចតួច។ ពពែងាយចិញ្ចឹម មិនសូវមានជំងឺ ចំណាយដើមទុនសង់ទ្រុងតិច អាចប្រើប្រាស់អនុផលកសិកម្មនិងស្មៅធម្មជាតិធ្វើជាចំណី។ បច្ចុប្បន្ន តម្លៃពពែលំនឹងបង្កកម្លាំងជំរុញបើកទូលាយការចិញ្ចឹម។ ថ្វីដ្បិតដូច្នោះក្តី ដើម្បីសម្រេចបានប្រសិទ្ធភាព អ្នកចិញ្ចឹមត្រូវក្តាប់ច្បាស់ ពីបច្ចេកទេសជ្រើសរើសពូជ សង់ទ្រុង ថែទាំ រហូតដល់ធានាច្រកចេញផលិតផលផងដែរ”។
ផ្តើមពីប្រសិទ្ធភាពដំបូង បានបង្ហាញឱ្យឃើញថា ពេលមូលនិធិជំនួយកសិករចូលទៅក្នុងសកម្មភាពជាក់ស្តែង បានបើកចេញនូវទិសដៅថ្មីដល់កសិករនៅភូមិបាស្រែនិយាយដោយឡែក និងខេត្តវិញឡុងនិយាយរួម អាចអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ នេះជាប្រភពទុនដើម្បីកសិករបានកៀកជិតវិទ្យាសាស្ត្របច្ចេកទេសក្នុងការចិញ្ចឹមសត្វផង រួមចំណែកលើកកម្ពស់ប្រាក់ចំណូលលំនឹងជីវភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគផង៕
ស៊ើងម៉ាល័យ - វិមាន