ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/04/2026 - 21:20

ពង្រីក​ប្រ​វេ​ណី​ស្នេ​ហា​ជាតិ​ក្នុង​បណ្តា​សមា​គម អង្គ​ការ​មហា​ជន 

ឆ្ពោះដល់​ខួប​អនុ​ស្សាវ​រីយ៍​៥១​ឆ្នាំ រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (៣០​/៤/​១៩៧៥ - ៣០​/៤/​២០២៦) បណ្តា​សមា​គម អង្គ​ការ​មហា​ជន​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ កំ​ពុង​សកម្ម​ជំ​រុញ​រាល់​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន រួម​ចំ​ណែក​រីក​សាយ​ភាយ​ស្មារតី​សាម​គ្គី ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

នៅ​ឃុំ​លិត​ហូ​ធឿង សមា​គម​កសិ​ករ​បាន​ចាត់​តាំង​ចេញ​ដំ​ណើរ​សម្អាត​អនា​ម័យ​បរិ​ស្ថាន​តាម​ដង​ផ្លូវ ៩៣៣C ផ្លូវ​កាត់​ភូមិ​សុខ​ឡែវ ដើម្បី​អំ​ណរ​៥១​ឆ្នាំ ទិវា​រំ​ដោះ​ភាគ​ខាង​ត្បូង​ទាំង​ស្រុង ឯក​ភាព​ទឹក​ដី​និង​ទិវា​ពល​កម្ម​អន្តរ​ជាតិ ទី​១ ខែ​ឧសភា។

ចាត់​តាំង​ចេញ​ដំ​ណើរ​អនា​ម័យ​បរិ​ស្ថាន។

ក្នុង​ពិធី​ចេញ​ដំ​ណើរ បណ្តា​សមា​ជិក​ឆ្ការ​ព្រៃ​គុម្ពោត កាត់​ច្រឹប​ដើម​ឈើ​ដែល​បិទ​បាំង​ផ្លូវ​ចរា​ចរណ៍ ប្រ​មូល​កាក​សំ​ណល់​សង​ខាង​ដង​ផ្លូវ។ បរិ​យា​កាស​ចេញ​ដំ​ណើរ​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ផុល​ផុស បង្ហាញ​ពី​ស្មារតី​ឈាន​មុខ ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិ​បាល​និង​សមា​ជិក​កសិ​ករ។ សកម្ម​ភាព​មិន​ត្រឹម​តែ​រួម​ចំ​ណែក​បង្ក​ទេស​ភាព​បរិ​ស្ថាន​ “ភ្លឺ - បៃ​តង - ជ្រះ - ស្អាត”​ ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លើកកម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ក្នុង​សហ​គមន៍​អំ​ពី​ការ​រក្សា​អនា​ម័យ​បរិ​ស្ថាន​ទៀត​ផង។ នេះ​ក៏​ជា​ទង្វើ​ជក់​ស្តែង សំ​ដៅ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​លក្ខ​ឋាន​បរិ​ស្ថាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​ផង​ដែរ។

រីឯ​នៅ​ឃុំ​ឡាយ​ហ្វា ក្រៅ​ពី​ការ​រក្សា​ចល​នា ​“ថ្ងៃ​សៅរ៍​សកម្ម​ភាព​ដើម្បី​បរិ​ស្ថាន​បៃ​តង ដើម្បី​សុខ​ភាព​គ្រួ​សារ​និង​សហ​គមន៍​” បណ្តា​សមា​គម អង្គ​ការ​មហា​ជន​ថែម​ទាំង​ចាត់​តាំង​សកម្ម​ភាព​កី​ឡា​យ៉ាង​ពុះ​ពោរ រួម​ចំ​ណែក​បង្ក​បរិ​យា​កាស​សប្បាយ​រីក​រាយ​ដល់​ប្រ​ជា​ជន​ផង។ នៅ​ប្រ​ឡាយ​ឡាយ​ហ្វា A - ព្រៃ​ជាប់ បាន​ប្រ​ព្រឹត្ត​ឡើង​ពិ​ធី​អុំ​ប្រ​ណាំង​ទូក​ស្មាច់ Composite ទាក់​ទាញ​បាន​៣៩​ទូក ដោយ​មាន​កី​ឡា​ករ​ចូល​រួម​ប្រ​មាណ ​៤០០ ​នាក់។

ភាព​ផុល​ផុស​នៃ​ពិធី​អុំ​ប្រ​ណាំង​ទូក​ស្មាច់ Composite នៅ​ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ។

តាម​ប្រ​សាសន៍ ​លោក​ត្រឹង​ទ្រី​វ៉ឹង - ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡាយ​ហ្វា តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​នេះ ភូមិ​ភាគ​សង្ឃឹម​ថា​នឹង​បន្ត​ពង្រីក​ស្មារតី​សាម​គ្គី ដាស់​ទឹក​ចិត្ត​ស្នេ​ហា​ជាតិ​និង​មោទន​ភាព​ជាតិ​ក្នុង​ប្រ​ជា​ជន។ នេះ​ក៏​ជា​កម្លាំង​ចល​ករ​ដ៏​សំ​ខាន់​ដើម្បី​ឃុំ​ឡាយ​ហ្វា​អនុ​វត្ត​ជ័យ​ជម្នះ​រាល់​ទិស​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ចសង្គម កសាង​ភូមិ​ស្រុក​សម​រម្យ សម្បូរ​សប្បាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

រាល់​សកម្ម​ភាព​ជាក់​ស្តែង​ពី​ការ​អនា​ម័យ​បរិ​ស្ថាន រហូត​ដល់​ចលនា​កី​ឡា​មហា​ជន បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជាក់​ស្តែង​ស្មារតី​ស្នេ​ហា​ជាតិ​ក្នុង​ដំ​ណាក់​កាល​ថ្មី។ តាម​រយៈ​នោះ មិន​ត្រឹម​តែ​កែ​លម្អ​ទេស​ភាព​បរិ​ស្ថាន បង្ក​សួន​កម្សាន្ត​មាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ រាល់​សកម្ម​ភាព​នេះ​ថែម​ទាំង​រួម​ចំ​ណែក​រឹត​បន្តឹង​ចំ​ណងសាម​គ្គី​ភាព ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ទៀត​ផង។ ក្នុង​រយៈ​ពេល​ខាង​មុខ បណ្តា​សមា​គម អង្គ​ការ​មហា​ជន​នឹង​បន្ត​ពង្រីក​តួ​នា​ទី​ជា​ស្នូល ជំ​រុញ​ឃោស​នា ចល​នា​សមា​ជិក​និង​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ចូល​រួម​រាល់​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ ស៊ី​វិស័យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សក្តិ​សម​ជា​មួយ​នឹង​ប្រ​វេណី​ដ៏​ត្រ​ចះ​ត្រ​ចង់​របស់​ប្រ​ជា​ជាតិ៕

ហុង​ទើ - លី​សៀ

ចែករំលែកអត្ថបទ