គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ-សង្គមសង្កាត់ធើយឡុង បានចាត់តាំងពិធីបង្ហាញមុខទម្រង់ឧបត្ថម្ភរបររកស៊ីដល់សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនិងគ្រួសារប្រជាជនដែលមានស្ថានភាពលំបាក។

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនិងអង្គការនយោបាយ-សង្គមសង្កាត់ធើយឡុង បានចាត់តាំងពិធីបង្ហាញមុខទម្រង់ឧបត្ថម្ភរបររកស៊ីដល់សមាជិកសម្ព័ន្ធ យុវជន សមាជិកសមាគមនិងគ្រួសារដែលមានស្ថានលំបាក។
នៅក្នុងពិធីបង្ហាញមុខ មានសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម៥២គ្រួសារ ដែលមានស្ថានភាពលំបាក ទទួលបានការឧបត្ថម្ភដើមទុន (ពី៤០ - ១០០ លានដុងក្នុងមួយគ្រួសារ) ផ្តើមពីប្រភពទុនអាទិភាពរបស់ធនាគារគោលនយោបាយសង្គម ដើម្បីពង្រីកការដាំដុះ ចិញ្ចឹមសត្វ លក់ដូរ កែប្រែចម្ការចាស់។ល។ សរុបទឹកប្រាក់ឧបត្ថម្ភប្រមាណជាង ៤ ពាន់លានដុង។
បច្ចុប្បន្ន សង្កាត់ធើយឡុង មានគ្រួសារក្រីក្រ ៥ គ្រួសារ គ្រួសារក្បែរក្រ ៣៧៩ គ្រួសារ។ ក្រៅពីការឧបត្ថម្ភរបររកស៊ី គណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាម និងអង្គការនយោបាយ-សង្គមសង្កាត់ ពិគ្រោះយោបល់ ឧទ្ទេសនាមការងារធ្វើ ទន្ទឹមនឹងនោះ អង្គការនយោបាយ-សង្គមនីមួយៗ ក៏ទទួលឧបត្ថម្ភគ្រួសារក្រីក្រពី ១-២ គ្រួសារ គ្រួសារក្បែរក្រពី៥-៨ គ្រួសារ សហការហ្វឹកហ្វឺនផ្ទេរវិទ្យាសាស្ត្របច្ចេកទេស បង្កើតទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព។ល។ ជួយសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនិងប្រជាជនពង្រីកសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល៕
តឹមខ្វា-មុនី