គណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ព- ប្រជាជន អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបនិងដកបទពិសោធន៍ ក្នុងការរៀបចំសកម្មភាពនានាក្នុងការរៀបចំបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦។

លោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងវរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាទីក្រុង ជូនលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនទីក្រុង ដល់សមូហភាព។
លោក ង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; វរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាទីក្រុងប្រធាន គណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៦ ព្រមទាំងថ្នាក់ដឹកនាំរបស់មន្ទីរ គណៈ ផ្នែក អង្គការមហាជននិងភូមិភាគ បានចូលរួមកិច្ចប្រជុំនេះ។
ឆ្នាំ២០២៦ បញ្ជាការដ្ឋានយោធាទីក្រុងកឹងធើ សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង មន្ទីរ គណៈ ផ្នែក អង្គការមហាជន គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនសង្កាត់អូរម៉ូងខាញ់ហ្វា និងឃុំអាងនិញ ឃុំសាភៀង ដើម្បីរៀបចំបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ គណៈចាត់តាំង បានដំឡើងអំពូល ភ្លើងដោយថាមពលពន្លឺព្រះអាទិត្យនៅតាមផ្លូវនានាចំនួន ១៤០; កសាងស្ពានគមនាគមន៍ ជនបទ ៣ កន្លែង; កែលម្អទីធ្លាសាលារៀន និងក្រាលឥដ្ឋចិញ្ចើមផ្លូវសាលារៀន ជួសជុល និងទប់ដីចិញ្ចើមផ្លូវជនបទ; សាងសង់ផ្ទះមហាសាមគ្គី ២៣៨ខ្នង ជូនគ្រួសារក្រីក្រ និងក្បែរក្រ និងគ្រួសារដែលមានស្ថានភាពលំបាកខាងលំនៅឋាន; ជូនអំណោយ ៩៥០ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនិងគ្រួសារក្បែរក្រ ពិសេសគឺជនរួមជាតិខ្មែរ; ផ្តល់អាហារូបករណ៍ ៣៦០ ចំណែក និងកង់ ៥០០ គ្រឿង ជូនសិស្សនុសិស្ស ជម្នះការលំបាករៀនពូកែ។ ទន្ទឹមនឹងនោះ ក៏មានចាត់តាំងសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាទៀតផង។

វរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាទីក្រុងជូនលិខិតសរសើររបស់បញ្ជាការដ្ឋាន យោធាទីក្រុងដល់សមូហភាព។
មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ លោក ង្វៀងវ៉ាំងខើយ បានស្នើដល់បញ្ជាការដ្ឋានយោធា ទីក្រុងកឹងធើ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង មន្ទីរ គណៈ ផ្នែក អង្គការមហាជន និងភូមិភាគ បន្តពង្រីកស្នាដៃនិងលទ្ធ ផលដែលទទួលបាន ដើម្បីធ្វើឱ្យបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មិនត្រឹមតែជា “និមិត្តសញ្ញា” របស់កម្លាំងប្រដាប់អាវុធទីក្រុងប៉ុណ្ណោះទេ ថែមទាំងក្លាយជាចលនានិងជាចំណុចលេចធ្លោមួយរបស់ទូទាំងប្រព័ន្ធនយោបាយទាំងមូល។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ បន្តចង្អុលការកសាង កម្មវិធី ផែនការ និងចាត់តាំងអនុវត្តការងារប្រជាចលនា ភ្ជាប់ជាមួយនឹងការអនុវត្តភារកិច្ចជំនាញ; ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវទម្រង់ប្រជា ចលនា ដោយផ្តោតសំខាន់លើមូលដ្ឋានច្បាមភូមិឋាន ច្បាមប្រជាជន បង្កើនការសន្ទនាដោយផ្ទាល់ ជាមួយប្រជាជន ក្ដាប់ច្បាស់ពីសតិអារម្មណ៍របស់ប្រជាជនគ្រប់ជាន់ស្រទាប់ ជាពិសេសគឺបញ្ហាដែលជះឥទ្ធិពលដោយផ្ទាល់លើជីវភាព ការងារធ្វើ និងប្រាក់ចំណូលរបស់ប្រជាជន; កសាងនិងពង្រីកទង្រង់គំរូ “ប្រជាចលនាប៉ិនប្រសប់” រួមចំណែកដោះស្រាយបញ្ហាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ដោយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។
ស្របក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងបញ្ជាការដ្ឋានយោធាទីក្រុង ជូនបណ្ណសរសើរនិងលិខិតសរសើរចំនួន ៨២ ដល់សមូហភាពនិងបុគ្គល ដែលមានស្នាដៃឆ្នើមក្នុងការរៀបចំបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន អបអរ សាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦ លើភូមិឋានទីក្រុងកឹងធើ៕
ផាមត្រុង-ពេជ្រសឿន