ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/04/2026 - 19:11

ជួយ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​យុវ​ជន​លើក​កម្ពស់​ចំ​ណេះ​ដឹង និង​បំ​ណិន​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ 

ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ សម្ព័ន្ធ​យុវ​ជន​គ្រប់​ថ្នាក់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​ជំ​រុញ​ការ​ឃោស​នា អប់រំ​អំ​ពី​ស​មា​ហ​រណ​កម្ម​អន្តរ​ជាតិ​ដល់​ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន យុវ​ជន និង​សិស្ស និស្សិត។

សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ បាន​ចុះ​ហត្ថ​លេ​ខា​លើ​កម្ម​វិធី​ស​ហ​ការ​ជា​មួយ​សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ និង​សម្ព័ន្ធ​ក្រុម​ហ៊ុន​អំ​ពី​ចាត់​តាំង​សកម្ម​ភាព​តម្រង់​វិជ្ជា​ជីវៈ - ទៅ​សិក្សា​បរ​ទេស - ការ​ងារ​អន្តរ​ជាតិ​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​យុវ​ជន។

លទ្ធ​ផល សម្ព័ន្ធ​យុវ​ជន​មហា​វិទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ បាន​ចាត់​តាំង​ស​កម្ម​ភាព​ផ្សព្វ​ផ្សាយ ហ្វឹក​ហ្វឺន​បាន​២៥​លើក និង​ពិ​ភាក្សា​ស្វែង​យល់​អំ​ពី​សហ​គមន៍​អា​ស៊ាន កិច្ច​ព្រម​ព្រៀង​ពា​ណិជ្ជ​កម្ម​សេ​រី និង​កម្ម​វិធី​ធ្វើ​កម្ម​សិក្សា​ការ​នៅ​បរ​ទេស។ ទន្ទឹម​នឹង​នោះ សហ​ការ​ចាត់​តាំង​កម្ម​វិធី​ផ្លាស់​ប្តូរ​អន​ឡាញ​បាន​ចំ​នួន​៥លើក ជា​មួយ​យុវ​ជន​បណ្តា​ប្រ​ទេស​អា​ស៊ាន និង​អង្គ​ការ​អន្តរ​ជាតិ​មួយ​ចំ​នួន​ទៀត។ ស​កម្ម​ភាព​ទាំង​នេះ​បាន​ជួយ​ឱ្យ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន យុវ​ជន និង​សិស្ស និ​ស្សិត​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍ លើក​កម្ពស់​បំ​ណិន​ភា​សា​បរ​ទេស និង​ផ្លាស់​ប្តូរ​វប្ប​ធម៌​រវាង​ប្រ​ទេស​នា​នា។

សម្ព័ន្ធ​យុវ​ជន​គ្រប់​ថ្នាក់ នៅ​ទាំង​ចាត់​តាំង​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​ជួយ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​សិស្ស និស្សិត​លើក​កម្ពស់​សមត្ថ​ភាព​ភា​សា​បរ​ទេស និង​ជំ​នាញ​ទន់។ ជាក់​ស្តែង សម្ព័ន្ធ​យុវ​ជន​ក្រុង - សមា​គម​និស្សិត​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​សមា​គម​ជំ​រុញ​ការ​សិក្សា និង​អា​ជីវ​កម្ម​ក្រុង ចាត់​តាំង “ទិ​វា​តម្រង់​ទិស​វិជ្ជា​ជីវៈ - ទៅ​សិក្សា និង​ធ្វើ​ការ​នៅ​ប្រ​ទេស​អា​ល្លឺ​ម៉ង់ - កូ​រ៉េ​ខាង​ត្បូង - តៃ​វ៉ាន់” ទាក់​ទាញ​សិស្ស និ​ស្សិត​ចូល​រួម​ជិត ៥០០ នាក់។ សម្ព័ន្ធ​យុវ​ជន​ក្រង​បាន​ចាត់​តាំង “ទិ​វា​វប្ប​ធម៌​យុវ​ជន​បណ្តា​ជន​ជាតិ” នៅ​សង្កាត់​វិញ​ចូវ និង​ស​កម្ម​ភាព​សិក្សា​ជា​ច្រើន​ផ្សារ​ភ្ជាប់​នឹង​ស្វែង​យល់​អំ​ពី​ប្រ​វត្តិ​សាស្ត្រ - វប្ប​ធម៌ ដូច​ជា៖ ការ​ប្រ​កួត​ភា​សា​អង់​គ្លេស​សម្រាប់​សិស្ស និស្សិត; Olympic ផ្នែក​ទ្រឹស្តី​នយោ​បាយ និង​ឧត្តម​គតិ​ហូ​ជី​មិញ​ជា​ដើម៕

ក្វឹក​ថាយ - វិមាន

ចែករំលែកអត្ថបទ