ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/04/2026 - 22:10

កិច្ច​ប្រ​ជុំ​បញ្ជ្រាប ផ្សព្វ​ផ្សាយ​បណ្តា​ឯក​សារ​របស់​គណៈ​លេខា​ស្តី​ពី​ការ​ងារ​ជន​ជាតិ សាស​នា​ក្នុង​ដំ​ណាក់​កាល​ថ្មី 

អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចលនា​មជ្ឈិម​សំ​ណូម​ពរ៖ រយៈ​ពេល​ខាង​មុខ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​ថ្នាក់ អង្គ​ការ​បក្ស​បន្ត​ផ្លាស់​ថ្មី​បែប​បទ​ការ​ងារ​តាម​ទិស​ដៅ​ច្បាម​មូល​ដ្ឋាន ពង្រីក​តួ​នា​ទី​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​និង​កម្មា​ភិបាល​មូល​ដ្ឋាន​ក្នុង​ការ​ចាត់​តាំង​អនុ​វត្ត​យក​ប្រ​ជា​ជន​ធ្វើ​ជា​មជ្ឈ​មណ្ឌល; ផ្សារ​ភ្ជាប់​ការ​ងារ​ជន​ជាតិ សា​សនា​ជា​មួយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម ធា​នា​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​និង​រក្សា​រឹង​មាំ​ស្ថិរ​ភាព​នយោ​បាយ។

ថ្ងៃ២២ ខែ​មេ​សា នៅ​ទី​ក្រុង​កឹង​ធើ គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម​ដឹក​នាំ​កិច្ច​ប្រ​ជុំ សហ​ការ​ជា​មួយ​ក្រ​សួង​នគរ​បាល ក្រ​សួង​ជន​ជាតិ​និង​សាស​នា គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ​ចាត់​តាំង​សន្និ​បាត​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​បណ្តា​ឯក​សារ​របស់​គណៈ​លេខា​ស្តី​ពី​ការ​ងារ​ជន​ជាតិ សា​សនា​ក្នុង​ដំ​ណាក់​កាល​ថ្មី។ 

អ្នក​តំ​ណាង​ចូល​រួម​កិច្ច​ប្រ​ជុំ។

លោក​ត្រេវ​តាយ​វិញ អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម​ដឹក​នាំ​កិច្ច​ប្រ​ជុំ។ លោក​ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ រួម​ប្រ​ធាន​កិច្ច​ប្រ​ជុំ។

ចូល​រួម​កិច្ច​ប្រ​ជុំ​មាន​ថ្នាក់​ដឹក​នាំ​បណ្តា​គណៈ ក្រ​សួង ផ្នែក​មជ្ឈិម; ប្រ​ចាំ​ការ​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត (ដុង​ថាប វិញ​ឡុង អាង​យ៉ាង កា​ម៉ាវ) និង​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ថ្នាក់​ឃុំ សង្កាត់ តំ​បន់​រដ្ឋ​បាល​ពិ​សេស​។ល។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ លោក​ត្រេវ​តាយ​វិញ អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម សង្កត់​ធ្ងន់៖ ការ​ងារ​ជន​ជាតិ​និង​សាស​នា​គឺ​ជា​បញ្ហា​យុទ្ធ​សាស្រ្ត​យូរ​អង្វែង មាន​អត្ថ​ន័យ​ពិ​សេស​សំ​ខាន់​ក្នុង​ការ​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ រក្សា​រឹង​មាំ​ស្ថិរ​ភាព​នយោ​បាយ - សង្គម​និង​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​របស់​ប្រ​ទេស​ជាតិ។ គណៈ​លេខា​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​រាល់​បទ​បញ្ជា​សេចក្តី​សន្និ​ដ្ឋាន សេច​ក្តី​ប្រ​កាស​អំ​ពី​គោល​ការណ៍​មួយ​ចំ​នួន និង​ភារ​កិច្ច​បន្ត​អនុ​វត្ត​ឥត​ងាក​រេ​ទស្សនៈ​របស់​បក្ស​ជា​បន្ត​បន្ទាប់​ស្តី​ពី​ការ​ងារ​ជន​ជាតិ សាស​នា​ក្នុង​ស្ថាន​ភាព​ថ្មី; អំ​ណះ​អំ​ណាង​ការ​ងារ​ជន​ជាតិ សាស​នា​គឺ​ជា​ភារ​កិច្ច​ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​យុទ្ធ​សាស្រ្ត​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ ផ្សារ​ភ្ជាប់​នឹង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម ធា​នា​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​និង​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ។

លោក​ត្រេវ​តាយ​វិញ អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម​ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ។

ស្ថិត​ក្នុង​បរិ​ការណ៍​អនុ​វត្ត​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ ការ​ងារ​ជន​ជាតិ សាស​នា​ដាក់​ចេញ​តម្រូវ​ការ​កាន់​តែ​ខ្ពស់​ពី​ភាព​ម្ចាស់​ការ​ដោយ​ផ្ទាល់​និង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ​ចាត់​តាំង​អនុ​វត្ត​ភ្លាមៗ​ចាប់​ពី​ថ្នាក់​មូល​ដ្ឋាន; គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច បង្កើន​ការ​ក្តាប់​ពី​ស្ថាន​ភាព ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​រាល់​បញ្ហា​កើត​មាន​ឡើង មិន​ត្រូវ​ទុក​ឱ្យ​កើត​ទៅ​ជា “ចំ​ណុច​ក្តៅ” ធា​នា​រក្សា​រឹង​មាំ​ស្ថិរ​ភាព​នយោ​បាយ - សង្គម ឱ្យ​បាន​ឆាប់​រួស​រាន់។

រយៈ​ពេល​កន្លង ការ​ងារ​ជន​ជាតិ សាស​នា សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន; ស្មារតី​ទទួល​ខុស​ត្រូវ​របស់​គណៈ​កម្មា​ធិ​ការ បណ្តា​ផ្នែក​បាន​កើន​ឡើង​ជា​លំ​ដាប់; បែប​បទ​ថ្នាក់​ដឹក​នាំ ចាត់​តាំង​អនុ​វត្ត​មាន​ភាព​ផ្លាស់​ថ្មី​ជា​ច្រើន រួម​ចំ​ណែក​ពង្រឹង​ការ​ជឿ​ជាក់​របស់​ជន​រួម​ជាតិ​ខ្មែរ រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​និង​ធា​នា​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ។

អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម​សំ​ណូម​ពរ៖ រយៈ​ពេល​ខាង​មុខ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​ថ្នាក់ និង​អង្គ​ការ​បក្ស​គប្បី​បន្ត​បញ្ជ្រាប ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​រាល់​ឯក​សារ​របស់​គណៈ​លេ​ខា​ផ្សារ​ភ្ជាប់​ជា​មួយ​សេចក្តី​សម្រេច​មហា​សន្និ​បាត​លើក​ទី XIV របស់​បក្ស; ធា​នា​ឯក​ភាព​ស្មារតី​ភ្ញាក់​រលឹក​និង​សកម្ម​ភាព​ជា​មួយ​គោល​លំ​នាំ “ដើរ​មុន​បើក​ផ្លូវ ដើរ​រួម​គ្នា​អនុ​វត្ត​ដើរ​ក្រោយ​បូក​សរុប”; ផ្លាស់​ប្តូរ​ខ្លាំង​ក្លា​ចាប់​ពី​ការ “គ្រប់​គ្រង​រដ្ឋ​បាល” មក “រួម​ដំ​ណើរ ឧបត្ថម្ភ​និងអភិ​វឌ្ឍ”។ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​ថ្នាក់ អង្គ​ការ​បក្ស​បន្ត​ផ្លាស់​ថ្មី​បែប​បទ​ការ​ងារ​តាម​ទិស​ដៅ​ច្បាម​មូល​ដ្ឋាន ពង្រីក​តួនា​ទី​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​និង​កម្មា​ភិ​បាល​មូល​ដ្ឋាន​ក្នុង​ការ​អនុ​វត្ត យក​ប្រ​ជា​ជន​ធ្វើ​ជា​មជ្ឈ​មណ្ឌល; ផ្សារ​ភ្ជាប់​ការ​ងារ​ជន​ជាតិ សាស​នា​ជា​មួយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម ធា​នា​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​និង​រក្សា​រឹង​មាំ​ស្ថិរ​ភាព​នយោ​បាយ។

លោក​ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ ថ្លៃង​ក្នុង​កិច្ច​ប្រ​ជុំ។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ លោក​ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ របាយ​ការណ៍​ពី​ទី​ក្រុង​កឹង​ធើ​និង​ស្ថាន​ភាព​សាស​នា ជន​ជាតិ​លើ​ភូមិ​ឋាន។ ទី​ក្រុង​តែង​កំ​ណត់​ច្បាស់​ការ​ងារ​ជន​ជាតិ សាស​នា​គឺ​ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​បាន​ថ្នាក់​ដឹក​នាំ ចង្អុល​ការ​យ៉ាង​ដិត​ដល់​ព្រមៗ​គ្នា​ផ្សារ​ភ្ជាប់​ជា​មួយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​និង​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ; តាម​រយៈ​នោះ ជន​ជាតិ សាស​នា​គាំ​ទ្រ​រួម​ដំ​ណើរ​និង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ភារ​កិច្ច​រួម​របស់​ទី​ក្រុង។ កិច្ច​ប្រ​ជុំ​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់ គឺ​ជា​ឱកាស​ដើម្បី​ភូមិ​ភាគ​នីមួយៗ​បញ្ជ្រាប​ស៊ី​ជម្រៅ​រាល់​ឯក​សារ​ប្រ​កប​ដោយ​យុទ្ធ​សាស្រ្ត​របស់​គណៈ​លេខា​ស្តី​ពី​ការ​ងារ​ជន​ជាតិ សាស​នា​ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន ពិ​សេស​គឺ​ក្នុង​ឱកាស​ផ្សព្វ​ផ្សាយ​ទម្រង់​រដ្ឋ​អំ​ណាច​២​ថ្នាក់។ តាម​រយៈ​នោះ ឯក​ភាព​ស្មារតី​ភ្ញាក់​រលឹក លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ ចាត់​តាំង​អនុ​វត្ត​ព្រមៗ​គ្នា មាន​ប្រ​សិទ្ធ​ភាព​រាល់​គោល​ការណ៍ គោល​នយោ​បាយ​ថ្មី ពង្រីក​ប្រ​ភព​កម្លាំង​ក្នុង​ជន​ជាតិ សាស​នា រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ រក្សា​រឹង​មាំ​ស្ថិរ​ភាព​នយោ​បាយ - សង្គម​និង​បង្ក​គ្រឹះ​ធារ​សម្រាប់​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​នៃ​ទូ​ទាំង​តំ​បន់​។ល។

ង៉ុក​ក្វៀង - លី​សៀ

ចែករំលែកអត្ថបទ