លោកឌោធ្វឹងលី កើតឆ្នាំ ១៩៥៣ ជាអ្នកមានប្រិយភាពមួយរូបក្នុងចំណោមអ្នកមានប្រិយភាពគំរូនៅភូមិអាងខឿង ឃុំចូវថាញ់ ខេត្តអាងយ៉ាង។ លោកបានមាមីងភូមិស្រុកផ្ញើក្តីជំនឿនិងគោរពរាប់អាន ដោយការរួមចំណែកលេចធ្លោក្នុងសហគមន៍របស់លោក។

លោកឌោធ្វឹងលី ស្ពានតភ្ជាប់រវាងរដ្ឋអំណោចនិងជនរួមជាតិខ្មែរនៅភូមិភាគ។
កាលពីមុន ក្នុងនាមជាអ្នកមានប្រិយភាព និងជាប្រធានក្រុមប្រជាជនស្វ័យគ្រប់គ្រងរបស់ភូមិ លោកលី តែងជិតដិតមូលដ្ឋាន ក្តាប់ពីស្ថានភាពជីវភាពអ្នកស្រុកជារឿយៗ ជិតស្និទ្ធគ្រួសារនីមួយៗដើម្បីឃោសនា ចលនាទាន់ពេល មាមីងអនុវត្តសេចក្តីកំណត់អំពីសន្តិសុខសណ្តាប់ធ្នាប់ បង្ការប្រឆាំងបាបគ្រោះសង្គម កសាងជីវភាព វប្បធម៌ រក្សាអត្តសញ្ញាណជនជាតិ។ល។ ដោយប្រិយភាពរបស់ខ្លួន លោកបានរួមចំណែកបង្កការឯកភាពក្នុងប្រជាជន ជួយឱ្យគោលការណ៍ គោលនយោបាយផ្សព្វផ្សាយនៅភូមិភាគទទួលបានការគាំទ្រយ៉ាងសកម្ម។ រាល់បញ្ហាដែលកើតឡើងក្នុងសហគមន៍ ក៏បានលោកក្តាប់ទាន់ពេល សម្រុះសម្រួលរួមចំណែករក្សារឹងមាំមនោសញ្ចេតនា ភូមិផងរបងជាមួយ ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។
ទន្ទឹមជាមួយការងារឃោសនា លោកឌោធ្វឹងលី ថែមទាំងជាអ្នកឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។ ដោយឃើញប្រសិទ្ធភាពពីទម្រង់ដាំផ្កាលម្អបម្រើបុណ្យចូលឆ្នាំវៀតណាម រយៈពេលជាង ១០ ឆ្នាំមុន លោកបានមោះមុតវិនិយោគដាំផ្កា មានផ្កាស្បៃរឿងជាដើម ផ្តើមពីការខិតខំដំបូងមកទល់ពេលនេះ ក្នុងមួយឆ្នាំលោកដាំផ្កាប្រមាណ ១.០០០ ដើម ចំណេញបានជាង ១០ លានដុងក្នុងមួយរដូវ។
មិនតែប៉ុណ្ណោះ លោកថែមទាំងសកម្មចែករំលែកបទពិសោធន៍ ចលនាមាមីងចូលរួមទាំងអស់គ្នា អាស្រ័យហេតុនោះ លោកមានទំនុកចិត្តក្នុងតួនាទី ជានាយកក្រុមសហការដាំផ្កាលម្អនៅភូមិអាងខឿងទៀតផង។ ជាមួយតួនាទីនេះ លោកជួយប្រជាជន បង្ខិតជិតប្រភពទុន ដូច៖ មូលនិធិឧបត្ថម្ភកសិករ កម្រិតបុលចាប់ពី ១០ - ៣០ លានដុង/គ្រួសារ បង្កលក្ខណៈវិនិយោគការផលិតបង្កើនប្រាក់ចំណូល។ មកទល់ពេលនេះ ទូទាំងភូមិមានជាង ១០០ គ្រួសារ បានចូលរួមដាំផ្កាលម្អ បង្កជាទិសដៅរបររកស៊ីចិញ្ចឹមជីវិតលំនឹង រួមចំណែកលើកស្ទួយជីវភាពនិងអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាពក្នុងជនរួមជាតិខ្មែរ។
លោកយ័ញភុក នាយកមន្ទីរជនជាតិនិងសាសនា ឱ្យដឹង៖ “អ្នកមានប្រិយភាពតំបន់ជនរួមជាតិខ្មែរ មិនត្រឹមតែជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាពប៉ុណ្ណោះទេ ថែមទាំងពង្រីកតួនាទីឃោសនា ចលនាប្រជាជនអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋទៀតផង។ ការគប់វាល់នោះ បានរួមចំណែកពង្រឹងផែនមហាសាមគ្គី រក្សារឹងមាំ សន្តិសុខសណ្តាប់ធ្នាប់ និងជំរុញអភិវឌ្ឍសេដ្ឋកិច្ច -សង្គមនៅភូមិភាគ”។
ដើម្បីកត់សម្គាល់នូវការគប់វាល់យ៉ាងសកម្មដល់សហគមន៍ លោកឌោធ្វឹងលី បានគ្រប់ថ្នាក់ គ្រប់ផ្នែក ជូនលិខិតសរសើរជាច្រើន។ លោកស័ក្តិសមជាអ្នកមានប្រិយភាពគំរូឆ្នើម អនុវត្តល្អការងារឃោសនាផង អភិវឌ្ឍន៍សេដ្ឋកិច្ចផង រួមចំណែកកសាងភូមិ ស្រុកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
ហុងទើ - លីសៀ