22/04/2026 - 08:14

អា​ទិភាព​វិនិ​យោគ​អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច 

ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ៥១ គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា បាន​យល់​ព្រម​នឹង​សំ​ណើរ​បស់​រដ្ឋា​ភិ​បាល អំ​ពី​គោល​ការណ៍​រួម​បញ្ចូល ៣ កម្ម​វិធី​ទិស​ដៅ​ជាតិ (កសាង​ជន​បទ​ថ្មី បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព និង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ) អនុ​វត្ត​ក្នុង​ដំ​ណាក់​កាល ២០២១​-២០២៥ ទៅ​ជា​កម្ម​វិធី​ទិស​ដៅ​ជាតិ​តែ​មួយ (ហៅ​កាត់​ថា កម្ម​វិធី) អនុ​វត្ត​ក្នុង​ដំ​ណាក់​កាល ២០២៦ - ២០៣៥។

ផ្លូវ​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​ចាក់​បេតុង​រួច​រាល់។

ឆ្លង​តាម​រយៈ​នោះ កម្ម​វិធី​រួម​បញ្ចូល​បាន​សំ​ណើ​អនុ​វត្ត​លើ​វិសាល​ភាព​ទូ​ទាំង​ប្រ​ទេស ក្នុង​អំ​ឡុង ១០ ឆ្នាំ ចែក​ជា​២​ដំ​ណាក់​កាល៖ ២០២៦ - ២០៣០ និង ២០៣១ - ២០៣៥។ ប្រ​ភព​ធន​ធាន​របស់​កម្ម​វិធី​អនុវត្ត​ដំ​ណាក់​កាល ២០២៦ - ២០៣០ ថវិ​កា​គ្រោង​ទុក រួម​មាន៖ ប្រ​ភព​ទុន​ពីថវិ​កា​មជ្ឈិម​បែង​ចែក​ដោយ​ផ្ទាល់ ១០០​.០០០ ពាន់​លាន​ដុង; ប្រ​ភព​ទុន​រួម​បញ្ចូល​ពី​កម្ម​វិធី គម្រោង​ផ្សេង​ទៀត រួម​ជា​មួយ​នឹង​ប្រ​ភព​ទុន​ភូមិ​ភាគ​និង​ប្រ​ភព​ទុន​កៀរ​គរ​ស្រប​ច្បាប់​ផ្សេងៗ ទៀត​ប្រ​មាណ ៣៦០​.០០០ ពាន់​លាន​ដុង។

តាម​ប្រ​សាសន៍​លោក ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ ការ​រួម​បញ្ចូល ៣ កម្ម​វិធី​នេះ​មាន​សារៈ​សំ​ខាន់​ខ្លាំង​ណាស់ មិន​ធ្វើ​ឱ្យ​គោល​នយោ​បាយ​ថយ​ចុះ​និង​បង្រួម​វិសាល​ភាព​ឧបត្ថម្ភ​នោះ​ទេ ប៉ុន្តែ​បង្ក​លក្ខណៈ​ប្រ​មូល​ផ្តុំ​និង​អា​ទិភាព​ជាង​ទៀត​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ក្នុង​ពេល​ខាង​មុខ។ កម្ម​វិធី​នេះ នឹង​ក្លាយ​ជា​ស​សរ​ស្តម្ភ​ដ៏​សំ​ខាន់​ដើម្បី​អនុវត្ត​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​របស់​ប្រ​ទេស​ជាតិ​និ​យាយ​រួម ទី​ក្រុង​កឹង​ធើនិ​យាយ​ដោយ​ឡែក សំ​ដៅ​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន បង្រួម​គម្លាត​រវាង​តំ​បន់​នី​មួយៗ និងកសាង​ជន​បទ​ថ្មី ទំ​នើប ស៊ី​វិល័យ។

ដំ​ណាក់​កាល ២០២១ - ២០២៥ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ទី​ក្រុង​កឹង​ធើ បាន​អនុវត្ត​ជា​មួយ​នឹង​ប្រ​ភព​ទុន​សរុប​ជាង ១.៥០០ ពាន់​លាន​ដុង។ មក​ដល់​ពេល​នេះ ឃុំ​ទាំង​អស់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ផ្លូវ​កៅ​ស៊ូ រថ​យន្ត បើក​បរ​ចូល​ដល់​មជ្ឈ​មណ្ឌល​ឃុំ; ឃុំ សង្កាត់​ទាំង​អស់​មាន​បណ្តាញ​អគ្គិ​សនី​ជាតិ; គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ជាង ៩៩,៨%; ហើយ​ជន​ជាតិ​ភាគ​តិច​ទាំង​អស់​បាន​កៀក​ជិត​សេ​វា​ទូរ​គមនា​គមន៍ព័ត៌​មាន​និង​មធ្យោ​បាយ​សោត​ទស្សន៍​បម្រើ​ដល់​ជីវ​ភាព​វប្ប​ធម៌​ស្មារតី​។ល។ ប៉ាន់​ស្មាន​មាន​ប្រ​ជា​ជន​ប្រ​មាណ​ជាង ១២០.​៦៣៧ នាក់ បាន​ទទួល​ផល​ដោយ​ផ្ទាល់​ពី​គម្រោង អនុ​គម្រោង​ចំ​ណុះ​កម្ម​វិធី​នេះ។

ក្តីរំ​ពឹង​ទុក​អំ​ពី​កម្ម​វិធី​ក្រោយ​ពី​រួម​បញ្ចូល ព្រះ​តេជ​ព្រះ​គុណ លី​មិញ​ឌឹក សមា​ជិក​រដ្ឋ​សភា នី​តិ​កាល​ទី ១៦ អា​ណត្តិ​កាល ២០២៦​-២០៣១ សមា​ជិក​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ភិបាល​មជ្ឈិម​សមា​គម​ព្រះ​ពុទ្ធ​សាស​នា​វៀត​ណាម អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​អភិ​បាល​សមា​គម​ព្រះ​ពុទ្ធ​សាស​នា​វៀត​ណាម​ទី​ក្រុង​កឹង​ធើ អនុ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ទី​ក្រុង​កឹង​ធើ ព្រះ​ចៅ​អធិ​ការ​វត្ត​សំ​រោង សង្កាត់​សុក​ត្រាំង មាន​ថេរ​ដី​កា៖ “ប្រ​សិទ្ធ​ភាព​ក្រោយ​៥​ឆ្នាំ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ បាន​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម គ្រប់​ជ្រុង​ជ្រោយ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​បាន​លើក​កម្ពស់។ បំ​ផុត​គឺ សា​លា​រៀន ដំ​ណាក់​សុខា​ភិបាល ផ្លូវ​ជន​បទ អគ្គិ​សនី... ត្រូវ​បាន​វិនិ​យោគ; តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ផូរ​ផង់​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​អភិ​រក្ស​និង​ពង្រីក។ អាត្មា​ភាព​ជឿ​ជាក់​ថា កម្ម​វិធី​ក្រោយ​ពី​រួម​បញ្ចូល​នឹង​បង្កើន​ប្រ​សិទ្ធ​ភាព​វិនិ​យោគ​បន្ថែម​ទៀត ពិ​សេស​អា​ទិភាព​ប្រ​ភព​ធន​ធាន​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ - កន្លែង​ដែល​មាន​ការ​លំ​បាក​ខ្លាំង អត្រា​ក្រីក្រ​ខ្ពស់”៕

                                       យ្វី​អាញ-វិ​មាន

ចែករំលែកអត្ថបទ