ដើម្បីគាំទ្រទិវាផែនដី (ថ្ងៃទី២២ ខែមេសា) នៅទីក្រុងកឹងធើមានសកម្មភាពជាក់ស្តែងជាច្រើនត្រូវបានផ្សព្វផ្សាយ រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ក្នុងការការពារបរិស្ថានសមុទ្រ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

ពិធីបំផុសចលនាដាំព្រៃលិចទឹកប្រៃនៅភូមិព្រៃជាប់ B ឃុំឡាយហ្វា។
ត្រឹងដេ ជាភូមិភាគប្របមាត់សមុទ្រដែលមានសក្ដានុភាពអភិវឌ្ឍសេដ្ឋកិច្ចជលផល ដោយមានឆ្នេរសមុទ្រប្រវែង ១២ គីឡូម៉ែត្រ និងមានក្រុមនាវានេសាទទ្រង់ទ្រាយធំ។ ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច ភូមិភាគតែងកំណត់ការការពារបរិស្ថានសមុទ្រគឺជាភារកិច្ចសំខាន់។ កាលពីពេលថ្មីៗនេះ ឃុំត្រឹងដេបានចាត់តាំងពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ ៦៧ ឆ្នាំទិវាប្រពៃណីផ្នែកជលផលវៀតណាម (០១/០៤/១៩៥៩-០១/០៤/២០២៦) ផ្សារភ្ជាប់ជាមួយនឹងសកម្មភាព លែងកូនពូជដើម្បីស្តារប្រភពធនធានជលផលឡើងវិញ។ នៅកំពង់ផែត្រីត្រឹងដេ មានកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន សិស្សានុសិស្ស និងប្រជានេសាទបានចូលរួមយ៉ាងច្រើនកុះករក្នុងពិធីនេះ។ ក្នុងសកម្មភាពនេះដែរ បានព្រលែងកូនបង្គាជាង ៣ លានក្បាល និងអណ្តើកសមុទ្រ ១ ក្បាលឱ្យចូលទៅធម្មជាតិវិញ។
តាមប្រសាសន៍ លោកត្រឹងជីហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានឱ្យដឹង ការលែងកូនពូជដើម្បីស្តារធនធានជលផលឡើងវិញ គឺជាដំណោះស្រាយដ៏សំខាន់ដើម្បីស្តារប្រព័ន្ធជីវស្ថាន បង្កើនបរិមាណផលជលផល និងឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកបានបញ្ជាក់ថា ក្នុងបរិការណ៍នៃការប្រែប្រួលអាកាសធាតុ និងការបង្កកខ្វក់បរិស្ថានដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ សកម្មភាពតូចៗ មានដូចជា ការព្រលែងកូនពូជនិងការការពារប្រភពទឹក សុទ្ធតែមានអត្ថន័យជាក់ស្តែង រួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិសម្រាប់អ្នកជំនាន់ក្រោយ។
បន្តស្មារតីការពារបរិស្ថានសមុទ្រ នៅភូមិព្រៃជាប់ B ឃុំឡាយហ្វា ក៏បានប្រារព្ធពិធីបំផុសចលនាដាំព្រៃបង្ការ ជម្នះផលប៉ះពាល់នៃធម្មជាតិ ការពារបរិស្ថានជីវចម្រុះនិងទបទល់នឹងការប្រែប្រួលអាកាសធាតុ។ ឱកាសនេះ អង្គភាពបានសហការដាំព្រៃលិចទឹកប្រៃថ្មី ៤០ ហិកតា ដោយមានដើមកោងកាង ២៤០.០០០ ដើម នៅតាមបណ្តោយខ្សែទំនប់សមុទ្រឃុំឡាយហ្វា សង្កាត់វិញចូវនិងតំបន់ក្បែរៗនោះ រួមចំណែកជាមួយភូមិភាគបន្ថយផលប៉ះពាល់អាក្រក់នៃការថយចុះព្រៃបង្ការជាតិ។ កម្មវិធីនេះ រៀបចំឡើងដោយធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម សហការជាមួយមូលនិធិសហគមន៍បង្ការគ្រោះមហន្តរាយធម្មជាតិ និងភូមិភាគចាត់តាំងឡើង។
លោកកាវឌឹកផាក អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ និងជាប្រធានមូលនិធិសហគមន៍បញ្ចៀសគ្រោះមហន្តរាយធម្មជាតិ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ព្រៃលិចទឹកប្រៃ ចាត់ទុកដូចជា “របាំងបៃតង” ជួយការពារសហគមន៍ ពីគ្រោះមហន្តរាយធម្មជាតិ។ ការដាំដើមកោងកាងថ្មី ២៤០.០០០ ដើម មិនត្រឹមតែរួមចំណែកកែលម្អបរិស្ថានប្រព័ន្ធជីវស្ថានប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើដោយចីរភាព ជូនប្រជាជននៅតំបន់ឆ្នេរសមុទ្រផងដែរ។
តាមរយៈសកម្មភាពជាក់ស្តែង បានបង្កឱ្យមានភាពសាយភាយយ៉ាងខ្លាំងក្លាក្នុងសហគមន៍ ដែលបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវរបស់រដ្ឋអំណាចនិងប្រជាជនក្នុងការការពារបរិស្ថាន រួមចំណែកកសាងបរិស្ថានរស់នៅបៃតង - ស្អាត - ចីរភាព និងធានាបានការងាររកស៊ីចិញ្ចឹមជីវិតយូរអង្វែងសម្រាប់ប្រជាជននៅតំបន់មាត់សមុទ្រ៕
ហុងទើ-ដាលីន