ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/04/2026 - 14:11

រៀន​តាម​គំរូ​អ៊ំ​ ចល​នា​ប្រ​ជា​ជន​កសាង​ជន​បទ​ថ្មី 

កសាង​ស្ពាន​គមនា​គមន៍ គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ ឧបត្ថម្ភ​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។ល។ ជា​សកម្ម​ភាព​ជាក់​ស្តែង​របស់​កម្មា​ភិ​បាល បក្ខ​ជន​សា​ខា​បក្ស​ភូមិ​៧ ឃុំ​ធើយ​ហឹង ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ។ ផ្ដើម​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមូ​ហ​ភាព​កម្មា​ភិ​បាល បក្ខ​ជន ភូមិ​៧​ សព្វថ្ងៃ​មិន​មាន​គ្រួ​សារ​ក្រី​ក្រ ទិដ្ឋ​ភាព​ជន​បទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ផ្លាស់​ថ្មី។ ឆ្នាំ​២០២៥ សា​ខា​បក្ស​បាន​ទទួល​ស្គាល់​សម្រេច​ឆ្នើម​ភារ​កិច្ច។

ស្ពាន ​B៨ ភូមិ​៧ ឃុំ​ធើយ​ហឹង​ បាន​កសាង​រឹង​មាំ​រួម​ចំ​ណែក​ធា​នា​ការ​ធ្វើ​ដំ​ណើរ​ងាយ​ស្រួល សុ​វត្ថិ​ភាព។

ក្រោយ​ម៉ោង​ធ្វើ​ការ លោក​វ៉ូវ​វ៉ាំង​ហៀង ​លេ​ខា​សា​ខា​បក្ស ប្រ​ធាន​ភូមិ​៧​ និង​កម្មា​ភិបាល បក្ខ​ជន​តែង​ឆ្លៀត​មក​ជួប​សំ​ណេះ​សំ​ណាល ចល​នា​គ្រួ​សារ​ប្រ​ជា​ជន​ដាំ​ខ្នុរ​ចូល​រួម​ក្រុម​សមា​គម​របរ។ ​ដើម្បី​ដឹក​នាំ​ដាស់​តឿន​មា​មីង​ លោក​ហៀង​ បានពន្យល់​វែក​ញែក​ពី​ផល​ប្រ​យោជន៍​ពេល​ចូល​រួម​ការ​ផលិត​សមូហ​ភាព​នោះ​ គឺ៖ គ្រួ​សារ​កសិ​ករ​បាន​ឧបត្ថម្ភ​លេខ​កូដ​តំ​បន់​ដាំ​ដុះ បង្កើត​ជា​ផ្លាក​សញ្ញា​កសិ​ផល ចង​សម្ព័ន្ធ​ច្រក​ចេញ​ផលិត​ផល​។ល។

ជាក់​ស្តែង​ការ​ផលិត​តាម​ទម្រង់​សេដ្ឋ​កិច្ច​សមូ​ហភាព​នៅ​ភូមិ​៧ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​។ គំ​រូ​សាខា​សមា​គម​របរ​ដាំ​ទៀប​ធើយ​ហឹង មាន​សមា​ជិក ១៩​រូប ផ្ទៃ​ដី​ដាំ​ប្រ​ហែល ៣៨ ហិក​តា។ កសិ​ផល​បាន​ផ្តល់​លេខ​កូដ​តំ​បន់​ដាំ​ដុះ ក៏​បាន​មូល​ដ្ឋាន​ផលិត​តែ​ទៀប ប្រ​មូល​ទិញ​កែ​ច្នៃ​នីហ​រ័ណ។ តាម​លោក​ង្វៀង​វ៉ាំង​ណាំ ប្រ​ធាន​សា​ខា​សមា​គម​របរ​ដាំ​ទៀប​ធើយ​ហឹង​​ បណ្តា​សមា​ជិក​បាន​កម្មា​ភិ​បាល​ឃុំ ភូមិ​ជំ​នួយ​បង្ខិត​ជិត​ប្រ​ភព​ទុន​បុល​អា​ទិភាព ចូល​រួម​វគ្គ​ហ្វឹក​ហាត់ ផ្លាស់​ប្តូរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស។ តាំង​ពី​នោះ ​កសិ​ករ​មាន​លក្ខណៈ​ផលិត​ត្រូវ​តាម​អភិ​ក្រម ផលិត​ផល​មាន​ប្រ​ភព​ច្បាស់​លាស់​បាន​បណ្តា​មូល​ដ្ឋាន​ផលិត​អា​ទិភាព​ទិញ​នីហ​រ័ណ។​ សព្វ​ថ្ងៃ​សា​ខា​សមា​គម​គ្មាន​នៅ​គ្រួ​សារ​ក្រ ហើយ​គ្រួ​សារ​ជា​ច្រើន​បាន​ឈាន​ឡើង​ធូរ​ធារ។​

ប៉ុន្មាន​ឆ្នាំ​កន្លង កម្មា​ភិ​បាល បក្ខ​ជន​សា​ខា​ភូមិ​៧ សហ​ការ​ចល​នា​ប្រ​ជា​ជន​កែ​ប្រែ​ចម្ការ​គ្មាន​ប្រ​សិទ្ធ​​ភាព មក​ដាំ​ប្រ​ភេទ​រុក្ខ​ជាតិ​ហូប​ផ្លែ​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់ ពិ​សេស​គឺ​ឧទេ្ទស​នាម បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​បុល​ទុន​ជាង ​១៣ ពាន់​លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម សហ​ការ​ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហាត់ ផ្លាស់​ប្តូរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ដើម្បី​កសិ​ករ​ពង្រីក​ការ​ផលិត។ ​លោក​ង្វៀង​ហ្វាង​មិញ នៅ​ភូមិ​៧​ ឱ្យ​ដឹង៖ “បាន​បុល​ទុន​ធនា​គារ​គោល​នយោ​បាយ​សង្គម គ្រួ​សារ​ខ្ញុំ​វិនិ​យោគ​ដាំ​ខ្នុរ​និង​ទៀប​លើ​ផ្ទៃ​ដី ២៥ ហិក​តា។ ឆ្នាំ​២០២៥​ ចម្ការ​ក៏​ផ្តល់​ផ្លែ​គ្រួ​សារ​ខ្ញុំមាន​ចំ​ណូល​ប្រ​ហែល ១៨០ លាន​ដុង។ ខ្ញុំ​ក៏​វិនិ​យោគ​ប្រ​ព័ន្ធ​ស្រោច​ទឹក​ស្វ័យ​ប្រ​វត្តិ​ប្រ​ហែល​ ៩០ លាន​ដុង ​ដើម្បី​កាត់​បន្ថយ​ថវិកា​ផលិត​មិន​បង់​កម្លាំង​ថែ​ទាំ​ច្រើន”។

រួម​ជា​មួយ​នោះ រាល់​ឆ្នាំ​កម្មា​ភិ​បាល បក្ខ​ជន​សា​ខា​ភូមិ​៧​ បាន​ចល​នា​ជា​អំ​ណោយ សរុប​តម្លៃ​ប្រ​ហែល ៨០ លាន​ដុង​ឧបត្ថម្ភ​គ្រួ​សារ​ក្បែរ​ក្រ មាន​ស្ថាន​ភាព​លំ​បាក; សហ​ការ​សាង​សង់​ផ្ទះ​ឱ្យ​មា​មីង; ចលនា​ទឹក​ប្រាក់​ក្នុង​សង្គម​ឧបត្ថម្ភ​ដល់​គ្រួ​សារ​លំ​បាក​ចូល​រួម​ធា​នា​រាប់​រង​សុខា​ភិ​បាល។ កម្មា​ភិ​បាល​ បក្ខ​ជន​សា​ខា​បក្ស​ភូមិ ​ក៏សហ​ការ​ចល​នា​សប្បុ​រស​ជន​ប្រ​ជា​ជន​ក្នុង​ភូមិ រួម​វិភាគ​ទាន​ជា​ថវិកា កម្លាំង​ពលកម្ម​ក្នុង​ការ​រកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​លើ​ភូមិ​ឋាន។ ក្នុង​នោះ ការ​សហ​ការ​ចល​នា​កសាង​ស្ពាន B៨​ សរុប​តម្លៃ ៣០០ លាន​ដុង។

លោក​ង្វៀង​ថា​ញ់​ហ្វា ភូមិ​៧ ឱ្យ​ដឹង៖ “មុន​នេះ​ចង់​ឆ្លង​ព្រែ មា​មីង​ត្រូវ​បើក​បរ​ផ្លូវ​វាង និង​ឆ្លង​ស្ពាន​តូច​ចង្អៀត។ ពេល​កម្មា​ភិបាល​ភូមិ​ចល​ន​ ខ្ញុំ​រួម​ជា​មួយ​មា​មីង​ស្ម័គ្រ​ចិត្ត​គប់​វាល់​ប្រាក់ កម្លាំង​ពល​កម្ម​កសាង​ស្ពាន​បេ​តុង។ ឆ្នាំ​២០២៥ ស្ពាន​B៨ បាន​ក​សាង​សម្រេច​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់ ការ​ដឹក​ទំ​និញ​ក៏​មាន​ភាព​ងាយ​ស្រួល។ ក្រៅ​ពី​ស្ពាន B៨ ឆ្នាំ​២០២៥ កម្មា​ភិ​បាល បក្ខ​ជន​ភូមិ​ចល​នា​ប្រ​ហែល ១៣០ លាន​ដុង​ក្រាល​គ្រួស​នៅ​តាម​ដង​ផ្លូវ​ក្នុង​ភូមិ។

តាម​ប្រ​សាសន៍​លោក ​វ៉ូវ​វ៉ាំង​ហៀង លេខា​សា​ខា​បក្ស ប្រ​ធាន​ភូមិ​៧ គណៈ​ប្រតិ​បត្តិ​ការ​សា​ខា​បក្ស បន្ត​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ ​ឥរិ​យា​បថ​ហូជី​មិញ ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន។ ក្នុង​នោះ យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិ​បាល បក្ខ​ជន​ក្នុង​ការ​ឧបត្ថម្ភ​ប្រ​ជា​ជន​អភិ​វឌ្ឍ​ការ​ផលិត ​លើក​កម្ពស់​ជីវ​ភាព កៀរ​គរ​ប្រ​ភព​កម្លាំង​ជួស​ជុល​នៅ​កំ​ណាត់​ផ្លូវ​ដែល​ខូច។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​កសាង​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​អភិ​វឌ្ឍន៍ លើក​កម្ពស់​ជីវ​ភាព​ជូន​ប្រ​ជា​ជន៕

ថាញ​ធី​-ចន្ថា​

ចែករំលែកអត្ថបទ