ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/04/2026 - 10:12

ខួប​អនុស្សាវ​រីយ៍ ៨០ ឆ្នាំ ទិ​វា​ប្រ​ពៃ​ណី​កង​កម្លាំង​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល​អំ​ពី​សន្តិ​សុខ​សង្គម 

នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិធី​ខួប​អនុស្សាវ​រីយ៍ ៨០ ឆ្នាំ ទិ​វា​ប្រ​ពៃ​ណី​កង​កម្លាំង​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល​អំ​ពី​សន្តិ​សុខ​សង្គម (១៨/​៤/​១៩៤៦ - ១៨​/៤​/២០២៦)។

នៅ​ក្នុង​ពិ​ធី​នេះ អ្នក​តំ​ណាង​ចូល​រួម​បាន​ស្តាប់​ការ​អាន​សារ​អប​អរ​សា​ទរ​របស់​អគ្គ​លេខា​បក្ស ប្រ​ធាន​រដ្ឋ តូ​ឡឹម; បាន​ទស្ស​នា​ខ្សែ​ភាព​យន្ត​ឯក​សារ និង​រំ​ឭក​ឡើង​វិញ​នូវ​ប្រ​ពៃ​ណី​។

ថ្នាក់​ដឹក​នាំ​នគរ​បាល​ទី​ក្រុង​កឹង​ធើ​ជូន​រង្វាន់​សរ​សើរ​របស់​នាយ​កដ្ឋាន​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល អំ​ពី​សន្តិ​សុខ​សង្គម​ដល់​សមូ​ហភាព​និង​បុគ្គល​ក្នុង​កង​កម្លាំង​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាលអំពី​សន្តិ​សុខ​សង្គម​របស់​នគរ​បាល​ទី​ក្រុង ដែល​មាន​ស្នា​ដៃ​លេច​ធ្លោ។

​នៅ​ថ្ងៃ​ទី ១៨ ខែ​មេ​សា ឆ្នាំ១៩៤៦ កង​កម្លាំង​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល​អំ​ពី​សន្តិ​សុខ​សង្គម​បាន​បង្កើត​ជា​ផ្លូវ​ការ។ ក្នុង​រយៈ​ពេល ៨០ ឆ្នាំ​នៃ​ការ​ស្ថាប​នា ប្រ​យុទ្ធ​និង​អភិ​វឌ្ឍន៍ កម្មា​ភិ​បាល​និង​យុទ្ធ​ជន​គ្រប់​ជំ​នាន់ បាន​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ ជម្នះ​ការ​លំ​បាក​និង​ការ​ប្រ​ឈម​នា​នា ហើយ​បាន​រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​ភារ​កិច្ច​ការ​ពារ​សន្តិ​សុខ​ជាតិ និង​រក្សា​សន្តិ​សុខ សុ​វត្ថិ​ភាព​សង្គម។

ថ្នាក់​ដឹក​នាំ​នគរ​បាល​ទី​ក្រុង​កឹង​ធើ ជូន​លិ​ខិត​សរ​សើរ​របស់​នា​យក​នគរ​បាល​ខេត្ត ដល់​សមូ​ហភាព​និង​បុគ្គល​ក្នុង​កង​កម្លាំង​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល​អំពី​សន្តិ​សុខ​សង្គម នគរ​បាល​ទីក្រុង ដែល​មាន​ស្នា​ដៃ​លេច​ធ្លោ​ជា​ច្រើន។

រួម​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍ​របស់​កង​កម្លាំង​ទូ​ទាំង​ប្រ​ទេស កង​កម្លាំង​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល​អំ​ពី​សន្តិ​សុខ​សង្គម នគរ​បាល​ទី​ក្រុង​កឹង​ធើ មាន​ជំ​ហាន​អភិ​វឌ្ឍន៍​ជា​បន្ត​បន្ទាប់ បញ្ជាក់​ពី​តួនា​ទី​ដ៏​សំ​ខាន់​ក្នុង​ការ​ងារ​គ្រប់​គ្រង​រដ្ឋ​អំ​ពី​សន្តិ​សុខ​និង​សណ្តាប់​ធ្នាប់​នៅ​តំ​បន់។ កង​កម្លាំង​បាន​ពង្រីក​តួ​នា​ទី​ឈាន​មុខ​ក្នុង​ការ​អនុ​វត្ត​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ជន ការ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ភ្ជាប់​បន្ទះ​ឈីប ការ​កំ​ណត់​អត្ត​សញ្ញាណ និង​ការ​ផ្ទៀង​ផ្ទាត់​អេ​ឡិច​ត្រូនិក សកម្ម​ចូល​រួម​ធ្វើ​សេនា​ធិការ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​គម្រោង ០៦ របស់​រដ្ឋា​ភិបាល រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​ការ​ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល​ជាតិ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​គ្រប់​គ្រង​រដ្ឋ​បាល អំ​ពី​សន្តិ​សុខ​និង​សណ្តាប់​ធ្នាប់។ មាន​សមូហ​ភាព និង​បុគ្គល​ជា​ច្រើន​ក្នុង​កង​កម្លាំង មាន​កិត្តិ​យស​បាន​បក្ស រដ្ឋ ក្រ​សួង​នគរ​បាល និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជូន​រង្វាន់​សរ​សើរ។

នៅ​ពេល​ខាង​មុខ ដោយ​សារ​តម្រូវ​ការ​ភារ​កិច្ច​កាន់​តែ​ខ្ពស់ វរសេ​នីយ​ឯក​ង្វៀង​ថាញ​ប៊ិញ នា​យក​រង​នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​សំ​ណូម​ពរ​ឱ្យ​កង​កម្លាំង​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល​អំពីសន្តិ​សុខ​សង្គម បន្ត​លើក​កម្ពស់​ស្មារតី​សាមគ្គី​និង​ការ​ទទួល​ខុស​ត្រូវ ពង្រីក​តួនា​ទី​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិការ​បក្ស និង​គណៈ​នា​យក​នគរ​បាល​ទី​ក្រុង ក្នុង​ការ​ងារ​គ្រប់​គ្រង​រដ្ឋ​បាល​អំ​ពី​សន្តិ​សុខ​និង​សណ្តាប់​ធ្នាប់; ផ្សព្វ​ផ្សាយ​អនុ​វត្ត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ និង​កម្ម​វិធី​ការ​ងារ​របស់​ក្រ​សួង​នគរ​បាល និង​របស់​ទី​ក្រុង; អនុ​វត្ត​ល្អ​ការ​ងារ​គ្រប់​គ្រង​ការ​តាំង​ទី​លំ​នៅ ការ​គ្រប់​គ្រង​អា​ជីវ​កម្ម​មាន​លក្ខ​ខណ្ឌ ការ​គ្រប់​គ្រង​អា​វុធ​សារ​ធាតុ​ផ្ទុះ និង​ឧប​ករណ៍ជំ​នួយ ដើម្បី​រួម​ចំ​ណែក​បង្ការ ទប់​ស្កាត់​បទ​ល្មើស និង​អំ​ពើ​ល្មើស​ច្បាប់។ ជា​មួយ​គ្នា​នេះ​ផង​ដែរ គប្បី​ផ្តោត​លើ​ការ​កសាង​កង​កម្លាំង​ឱ្យ​មាន​ភាព​ស្អាត​ស្អំ មាំ​មួន និង​លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន…។

នៅ​ក្នុង​ពិធី​ខួប​អនុស្សាវ​រីយ៍​នេះ មាន​សមូហ​ភាព​និង​បុគ្គល​ជា​ច្រើន​ក្នុង​កង​កម្លាំង​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល​អំពី​សន្តិ​សុខ​សង្គម នគរ​បាល​ទី​ក្រុង​កឹង​ធើ ដែល​មាន​ស្នា​ដៃ​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​អំ​ណរ​ទិវា​បង្កើត​កង​កម្លាំង​បាន​នា​យក​ដ្ឋាន នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល​អំ​ពី​សន្តិ​សុខ​សង្គម និង​នា​យក​នគរ​បាល​ទី​ក្រុង​ជូន​រង្វាន់​សរ​សើរ៕

    កេវ​ជិញ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ