សម្របនឹងបរិយាកាសដ៏សប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាថ្ងៃទី ១៤ ខែមេសា នៅវត្តសុរិយារាម ឃុំហឹងហោយ ខេត្តកាម៉ាវ បានចាត់តាំងពិធីប្រណាំងទូក-ងខ្នាតតូច (បើកទូលាយ) ឆ្នាំ២០២៦។ អញ្ជើញចូលរួមក្នុងពិធី មានថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ មន្ទីរជនជាតិនិងសាសនា រដ្ឋអំណាចភូមិភាគនិងគណៈកម្មការវត្តនានាក្នុងខេត្ត មួយអន្លើដោយជនរួមជាតិខ្មែរលើភូមិឋានខេត្តចូលរួមច្រើនកុះករ។
ពិធីប្រណាំងទូក-ងខ្នាតតូច មានទូកចូលរួមអុំប្រណាំង ២៤ គ្រឿង ដោយមានកីឡាករជាង ៣៦០ នាក់ មកពីវត្តនានាក្នុងនិងក្រៅខេត្ត។ ការប្រកួតបានចាត់តាំងផ្អែកលើស្មារតីកីឡាយ៉ាងម៉ឺងមាត់ ដោយមានការចូលរួមពីក្រុមអាជ្ញាកណ្តាលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺននិងក្រកួតកីឡាខេត្ត។ ក្រោពីពិធីបើកក្រុមទូកទាំងអស់នឹងឈានចូលការអុំប្រណាំងដោយស្មារតីប្តេជ្ញាចិត្ត សាមគ្គីនិងអភិរក្ស។ លើខ្សែទឹកអុំ កីឡាករបានព្រួតកម្លាំងអុំយ៉ាងស្វិតស្វាញ មោះមុត លាយឡំនិងសំឡេងហ៊ោកញ្ជ្រៀវគាំទ្រពីសំណាក់ទស្សនិកជន បង្កជាបរិយាកាសសប្បាយរីករាយ ពោពេញដោយពណ៌ចម្រុះ។

ក្រុមទូក-ង ខ្នាតតូច អុំប្រណាំងយ៉ាងសិ្វតស្វាញនៅវត្តសុរិយារាម ខេត្តកាម៉ាវ។
លើកដំបូងចូលរួមអុំទូក-ងខ្នាតតូចនៅវត្តសុរិយារាម បងយ័ញមិញត្រា កីឡាករទូកឡាយហ្វា ទីក្រុងកឹងធើ ឱ្យដឹងដោយក្តីរំភើប “ពិធីប្រណាំងទូក-ង ខ្នាតតូចឆ្នាំនេះ មានក្រុមទូកពូកែៗជាច្រើន ប៉ុន្តែ យើងខ្ញុំប្តេជ្ញាចិត្តយកឈ្នះពានរង្វាន់។ សង្ឃឹមថា ពិធីប្រណាំងទូកនឹងបានចាត់តាំងឡើងជាប្រចាំឆ្នាំ ដើម្បីក្រុមទូកនានាបានចូលរួមអុំដោះដូរ លត់ដំសុខភាពនិងអភិរក្សវប្បធម៌ល្អប្រពៃរបស់ជនជាតិ ព្រមទាំងបង្កបរិយាកាសសប្បាយរីករាយសាមគ្គីក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ”។
ព្រះតេជព្រះគុណ លីក្វាងឡុង ព្រះចៅអធិការវត្តសុរិយារាម មានថេដីកា៖ “ពិធីប្រណាំងទូក-ងខ្នាតតូចនៅវត្តសុរិយារាម គឺជាសកម្មភាពប្រវេណីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលបានចាត់តាំងជាប្រចាំឆ្នាំ។ តាមរយៈនោះ បង្កជាបរិយាកាសយ៉ាងសប្បាយរីករាយនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ថែមទាំងជំរុញចលនាកីឡានិងរួមចំណែករឹតបន្តឹងចំណងសាមគ្គីជនជាតិ។ ពិសេស ដើម្បីអភិរក្សនិងពង្រីកលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរក្នុងខេត្ត។ ក្រៅពីនោះ វត្តនៅទាំងចាត់តាំងនូវសកម្មភាពវប្បធម៌ សិល្បៈ ល្បែងប្រជាប្រិយក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី ១៤ និងថ្ងៃទី ១៥ ខែមេសា មានដូច៖ សម្តែងសិល្បៈ របាំអប្សរា ទាញព្រ័ត្រ…។
*មុននោះ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១២និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅវត្តបុប្ផារាម ភូមិកៃយ៉ា ឃុំហឹងហោយ ក៏បានប្រារព្ធពិធីប្រណាំងទូក-ងខ្នាតតូច ដើម្បីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផងដែរ។ សកម្មភាពពោលខាងលើ ដើម្បីរួមចំណែកក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិនិងរីកសាយភាយស្មារតីសាមគ្គីសហគមន៍។ ក្រុមកីឡាករចូលរួមអុំប្រណាំងចម្ងាយខ្សែទឹក ៥០០ ម៉ែត្រ មាន១២ទូកមកពីឃុំហឹងហោយ វិញត្រាច់ វិញថាញ ខេត្តកាម៉ាវ ឃុំឡាយហ្វានិងឈូងធំ ទីក្រុងកឹងធើ ក្រុមទូកនីមួយៗមានកីឡាករ១២នាក់។ ពិធីអុំប្រណាំងទាក់ទាញមាមីងពុទ្ធបរិស័ទនិងភ្ញៀវទេសចរចូលរួមទស្សនា គាំទ្រយ៉ាងកុះករ បង្កជាបរិយាកាសសប្បាយរីករាយ។

ជនរួមជាតិខ្មែរចាត់តាំងពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែមហាសង្រ្កាន្ត។
ទន្ទឹមនឹងសកម្មភាពវប្បធម៌ សិល្បៈ កីឡា នៅព្រឹកថ្ងៃទី ១៤ ខែមេសា រួមជាមួយជនរួមជាតិខ្មែរណាមបូ ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវក៏បានចាត់តាំងពិធីទទួលទេវតា ដង្ហែមហាសង្រ្កាន្តយ៉ាងឱឡារិក។ នេះគឺជាពិធីដ៏សំខាន់នៃបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ របស់ជនរួមជាតិខ្មែរ។
យ្វីអាញ-មុនី