មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/04/2026 - 07:23

លោក​ស៊ើង​គិត អ្នក​មាន​ប្រិយ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច 

ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ រយៈ​ពេល​កន្លង លោក​ស៊ើង​គិត នៅ​ភូមិ​ង៉ា​កៃ ឃុំ​សា​ភៀង ទី​ក្រុង​កឹង​ធើ តែង​ឈាន​មុខ​ក្នុង​ការ​ចល​នា​របស់​ភូមិ​ភាគ និង​ជា​គំរូ​អនុ​វត្ត ចល​នា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ។

  លោក​ស៊ើង​គិត (ខាង​ឆ្វេង) អ្នក​មាន​ប្រិយ​ភាព​ធ្វើ​ការ​ងារ​ល្អ​ជា​ច្រើន។

ពេល​និយាយ​ដល់​លោក​ស៊ើង​គិត ភាគ​ច្រើន​ប្រ​ជា​ជន​នៅ​ទី​នេះ​តែង​ស្គាល់​គាត់ ហើយ​មាន​មនោ​សញ្ចេត​នា​ដ៏​ល្អ​ចំ​ពោះ​គាត់។ ទោះ​បី​មាន​អា​យុ​ជាង ៧០ ឆ្នាំ​ក៏​ដោយ គាត់​នៅ​តែ​ខិត​ខំ​ពល​កម្ម សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​គោល​ការណ៍ ​គោល​នយោ​បាយ​របស់​បក្ស រដ្ឋ និង​សំ​ណង់​សុខុ​មាល​ភាព​សង្គម។ ជា​អ្នក​កើត​នៅ​តំ​បន់​ជន​បទ​ដែល​មាន​ប្រ​ជា​ជន​ខ្មែរ​រស់​នៅ​កុះ​ករ ជីវ​ភាព​ប្រ​ជា​ជន​នៅ​មាន​ការ​លំ​បាក​ច្រើន ដោយ​ឃើញ​ដូច្នោះ ជា​មួយ​នឹង​បំ​ណង​ចង់​រួម​ចំ​ណែក​ដើម្បី​សហ​គមន៍ ក្នុង​ឆ្នាំ ២០០១ លោក​បាន​ចូល​រួម​ក្នុង​ការ​ងារ​សង្គម។ ដោយ​អស់​ពី​ចិត្ត មិន​គិត​ពី​ប្រ​យោជន៍​ផ្ទាល់​ខ្លួន និង​តែង​គិត​ពី​ផល​ប្រ​យោជន៍​រួម​របស់​សហ​គមន៍ ឆ្នាំ ២០១១ គាត់​បាន​ប្រ​ជា​ជន​និង​រដ្ឋ​អំ​ណាច​ជឿ​ទុក​ចិត្ត ជ្រើស​រើស​ជា​អ្នក​មាន​ប្រិយ​ភាព​របស់​ភូមិ​ភាគ។ យល់​ច្បាស់​ពី​តួនា​ទី​របស់​ខ្លួន គាត់​តែង​រក្សា​ទំ​នាក់​ទំ​នង ជិត​ស្និទ្ធ ចល​នា​ប្រ​ជា​ជន​រក្សា​សាម​គ្គី​ភាព លើក​កម្ពស់​ស្មារតី​ខ្លួន​ទី​ពឹង​ខ្លួន សកម្ម​ក្នុង​ពល​កម្ម​ផលិត។ ទន្ទឹម​នឹង​នោះ មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ តាម​រយៈ​ការ​ងារ​សម្រុះ​សម្រួល សាម​គ្គី​ប្រ​ជា​ជន​រួម​គ្នា​អនុ​វត្ត​សំ​ណង់​ជន​បទ និង​រស់​ជា​គំរូ​ដើម្បី​គ្រប់​គ្នា​យក​តម្រាប់​តាម។

លោក​ស៊ើង​គិត ឱ្យ​ដឹង៖ “អា​ស្រ័យ​អនុ​វត្ត​ល្អ​ការ​ងារ​ឃោស​នា​ផ្សព្វ​ផ្សាយ​និង​ចល​នា ទើប​ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​ឋាន បាន​រក្សា​ខ្ជាប់ បាប​គ្រោះ​សង្គម​ផ្សេងៗ​បាន​ថយ​ចុះ ជួយ​ឱ្យ​មា​មីង​បង្កើន​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ មិន​ស្តាប់ មិន​ជឿ និង​មិន​ធ្វើ​តាម​ពាក្យ​ញុះ​ញង់​និង​ការ​មួល​បង្កាច់​របស់​អា​នុភាព​អមិត្ត”។ ទន្ទឹម​នឹង​នោះ លោក​ស៊ើង​គិត ក៏​ជា​គំរូ​ល្អ​ក្នុង​ការ​ងារ​សង្គម​ផង​ដែរ ឆ្នាំ ២០២០ គាត់​បាន​ចល​នា​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ជាង ១០០ លាន​ដុង​ជួស​ជុល​ស្ពាន​ជន​បទ​ចំ​នួន​៣។ ពិ​សេស ជា​មួយ​តួនា​ទី​ជា​គណៈ​កម្ម​ការ​វត្ត​បូរី​សិរី​ជុំ​កាយ​រន្ត​ចាស់ ឃុំ​សា​ភៀង គាត់​សកម្ម​ផ្សព្វ​ផ្សាយ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ដល់​ពុទ្ធ​បរិ​ស័ទ កៀរ​គរ​ថវិ​កា​ជួស​ជុល​វត្ត ដូច៖ កសាង​រោង​ភត្ត ព្រះ​វិហារ ជា​មួយ​ថវិ​កា​សរុប​ជិត ៤ ពាន់​លាន​ដុង។ ចែក​រំ​លែក​ការ​ងារ​របស់​ខ្លួន លោក​ស៊ើង​គិត ឱ្យ​ដឹង៖ “ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​ជាតិ​យើង ត្រូវ​តែ​ធ្វើ​ជា​គំរូ អស់​ពី​ចិត្ត និ​យាយ​ដើរ​ទន្ទឹម​នឹង​ធ្វើ ទើប​បង្ក​បាន​ទំ​នុក​ចិត្ត​ជា​មួយ​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន”។

ជា​មួយ​នឹង​ប្រិយ​ភាព​របស់​ខ្លួន រយៈ​ពេល​កន្លង លោក​ស៊ើង​គិត តែង​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ ក្លាយ​ជា​ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​រវាង​បក្ស​និង​ប្រ​ជា​ជន និង​ជា​កម្លាំង​ស្នូល​ជះ​ឥទ្ធិ​ពល​នៅ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច លើ​ផ្នែក​សេដ្ឋ​កិច្ច​និង​នយោ​បាយនៅ​ភូមិ​ភាគ៕

                  ថាញ​វ៉ាង - មេង​លី

ចែករំលែកអត្ថបទ