17/04/2026 - 06:42

នាំ​យក​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត លើក​ទី​១៤ របស់​បក្ស​ទៅ​ក្នុង​ជីវ​ភាព​ 

​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស លើក​ទី​១៤ របស់​បក្ស គឺ​ជា​ព្រឹត្តិ​ការណ៍នយោ​បាយ​ដ៏​សំ​ខាន់ បើក​ចេញ​ដំ​ណាក់​កាល​អភិ​វឌ្ឍន៍​ថ្មី​របស់​ប្រ​ទេស​ជាតិ ជា​មួយ​នឹង​ការ​តម្រង់​ទិស​យុទ្ធ​សាស្ត្រ​ប្រ​កប​ដោយ​ចក្ខុ​វិស័យ​យូរ​អង្វែង។ ភាព​ជោគ​ជ័យ​នៃ​មហា​សន្និ​បាត បន្ត​បញ្ជាក់​ពី​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ គោល​ជំ​ហរ​នយោ​បាយ​និង​សេច​ក្តី​ប្រាថ្នា​អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​របស់​ទូ​ទាំង​បក្ស ទូ​ទាំង​កង​ទ័ព ទូ​ទាំង​ប្រ​ជា​ជន​ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ។

 កម្មា​ភិ​បាល​ថ្នាក់​ដឹក​នាំ​និង​បក្ខ​ជន​ទាំង​អស់​នៃ​ទី​ក្រុង​កឹង​ធើ ចូល​រួម​សន្និ​បាត​តាម​ប្រ​ព័ន្ធ​អន​ឡាញ ទូ​ទាំង​ប្រ​ទេស​សិក្សា​ស្រាវ​ជ្រាវ​រៀន​សូត្រ បញ្ជ្រាប​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី​១៤។ 

ជា​មួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំ​ពោះ​បក្ស​និង​ប្រ​ជា​ជន​ មហា​សន្និ​បាត​លើក​ទី ១៤ បាន​បូក​សរុប​ការ​ងារ​ច្បាល់​លាស់ អំ​ពី​ការ​អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី ១៣ វាយ​តម្លៃ​គ្រប់​ជ្រុង​ជ្រោយ​ចំ​ពោះ​ស​មិទ្ធ​ផល​ដែល​សម្រេច​បាន ព្រម​ទាំង​បង្ហាញ​ពី​ចំណុច​ខ្វះ​ខាត​និង​មូល​ហេតុ។ ផ្អែក​លើ​មូល​ដ្ឋាន​ទាំង​នោះ មហា​សន្និ​បាត​បាន​កំ​ណត់​ទិស​ដៅ ភារ​កិច្ច និង​ដំ​ណោះ​ស្រាយ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​ក្នុង​ដំ​ណាក់​កាល​ថ្មី ឆ្ពោះ​ទិស​ដៅ​អភិ​វឌ្ឍ​ឆាប់​រហ័ស ចីរ​ភាព​ដល់​ឆ្នាំ ២០៣០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៤៥។

ឯក​សារ​មហា​សន្និ​បាត​បាន​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់ ប្រ​កប​ដោយ​វិទ្យា​សាស្ត្រ រួប​រួម​បញ្ញា​នៃ​ទូ​ទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន ទូ​ទាំង​កង​ទ័ព។ សេចក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​បានសង្កត់​ធ្ងន់​លើ​តម្រូវ​ការ​ជំ​រុញ​មាំ​ឧស្សា​ហ​កម្ម និង​ភា​វូប​នីយ​កម្ម​ទំ​នើប ផ្សារ​ភ្ជាប់​នឹង​វិទ្យា​សាស្ត្រ-​បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ភ្ជាប់​នឹង​ភាព​ជឿន​លឿន សម​ភាព​សង្គម; កសាង​និង​ពង្រីក​តម្លៃ​វប្ប​ធម៌ មនុស្ស​វៀត​ណាម; រក្សា​រឹង​មាំ​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ ធា​នា​បរិ​ស្ថាន​សន្តិ​ភាព ស្ថិរ​ភាព​សម្រាប់​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ។ ពិ​សេស មហា​សន្និ​បាត​បន្ត​បញ្ជាក់​ពី​ការ​កសាង​កែ​លម្អ​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ រឹង​មាំ​លើ​គ្រប់​វិស័យ គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់; ប្តេជ្ញា​ចិត្ត តស៊ូ​បង្ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលុយ ភាព​អស​កម្ម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​កា​រដឹក​នាំ​ប្រ​ទេស​ក្នុង​សម័យ​កាល​អភិ​វឌ្ឍន៍​ថ្មី។

អនុ​វត្ត​តាម​កិច្ច​ចង្អុល​ការ​របស់​កា​រិយា​ល័យ​នយោ​បាយ គណៈ​លេខា​មជ្ឈិម​បក្ស សន្និ​បាត​ទូ​ទាំង​ប្រ​ទេស ស្តី​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​រៀន​សូត្រ បញ្ជ្រាប​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត លើក​ទី ១៤ បាន​ចាត់​តាំង​តាម​រូប​ភាព​ផ្សាយ​ផ្ទាល់​នៅ​សាល​ប្រ​ជុំ​យៀង​ហ៊ុង (អគារ​រដ្ឋ​សភា) តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​ទៅ​កាន់​ទី​តាំង​នៅ​តាម​ស្ថា​ប័ន ក្រ​សួង គណៈ ផ្នែក​និង​ភូមិ​ភាគ​នា​នា​ក្នុង​ទូ​ទាំង​ប្រ​ទេស។ នៅ​ក្រុង​កឹង​ធើ សន្និ​បាត​បាន​ត​ភ្ជាប់​ទៅ​កាន់​ឃុំ សង្កាត់​ទាំង ១០០% ដើម្បី​បក្ខ​ជន​ទាំង​អស់​ចូល​រួម។

បក្ខ​ជន​នៅ​សង្កាត់​ភូ​ឡើយ ចូល​រួម​សន្និ​បាត​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទូ​ទាំង​ប្រ​ទេស សិក្សា​ស្រាវ​ជ្រាវ រៀន​សូត្រ បញ្ជ្រាប​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី​១៤។

ដើម្បី​នាំ​យក​សេច​ក្តី​សម្រេច​ចិត្ត​ទៅ​ក្នុង​ជីវ​ភាព​ឆាប់​រហ័ស បក្ខ​ភាគ​ឃុំ​មី​ហឿង បាន​ចាត់​តាំង​សន្និ​បាត​បញ្ជ្រាប​និង​កសាង​កម្ម​វិធី​សកម្ម ភាព​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ។ អ្នក​ស្រី ង្វៀង​ធី​ហ៊ុង​កឹម លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មី​ហឿង ឱ្យ​ដឹង៖ មី​ហឿង ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ក្នុង​នោះ បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជិត ៤០% នៃ​ចំ​នួន​បក្ខ​ជន​ទូ​ទាំង​ឃុំ ដូច្នេះ គណៈ​កម្មា​ធិ​ការ​បក្ស តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ដល់​ការ​ងារ​ផ្សព្វ​ផ្សាយ​ស្រប​នឹង​លក្ខណៈ​ពិ​សេស​របស់​ភូមិ​ភាគ។ គណៈ​កម្មា​ធិ​ការ​បក្ស បាន​ចាត់​តាំង​បញ្ជ្រាប​ស៊ី​ជម្រៅ​ទូ​លំ​ទូ​លាយ តាម​រយៈ​សន្និ​បាត​រៀន​សូត្រ កិច្ច​ប្រ​ជុំ​ប្រ​ធាន​បទ​សាខា​បក្ស; ផ្គួប​បញ្ចូល​ខ្លឹម​សារ​សេច​ក្តី​សម្រេច​ចិត្ត​ក្នុង​កិច្ច​ប្រ​ជុំ​តាម​កាល​កំ​ណត់​របស់​អង្គ​ការ​មហា​ជន​នា​នា; ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​បន្ត​ផ្ទាល់ ងាយ​យល់ គួប​ផ្សំ​នឹង​ការ​ផ្សព្វ​ផ្សាយ​ផ្ទាល់​មាត់ តាម​រយៈ​ពិធី​បុណ្យ​ទាន​ផ្សេងៗ ប្រ​ជុំ​សកម្ម​ភាព​សាស​នា។ ទន្ទឹម​នឹង​នោះ ពង្រីក​តួ​នា​ទីអ្នក​មាន​ប្រិយ​ភាព អ្នក​មុខ​អ្នក​ការ​សាស​នា កម្មា​ភិ​បាល​ជន​ជាតិ​ខ្មែរ កង​ជួរ​ឃោស​និក​នៅ​មូល​ដ្ឋាន; បង្កើន​ការ​ប្រើ​ប្រាស់​ឧភយ​ភា​សា​វៀត​-ខ្មែរ ដើម្បី​ធា​នា​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ងាយ​ស្រួល​យល់​សម​ស្រប​នឹង​ទំនៀម​ទម្លាប់​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ។

លោក​ស្រី​ ង្វៀង​ធី​ហ៊ុង​កឹម អះ​អាង៖ ជោគ​ជ័យ​នៃ​មហា​សន្និ​បាត​លើក​ទី ១៤ បាន​បង្ក​ជា​សម្ទុះ​កម្លាំង​ជំ​រុញ​ថ្មី​ដល់​ទូ​ទាំង​បក្ខ​ភាគ​និង​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន។ ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ទិស​ដៅ​សំ​ខាន់ៗ ឃុំ​ក៏​បាន​កសាង​កម្ម​វិធី​សកម្ម​ភាព​ជាក់​ស្តែង ប្តេជ្ញា​ចិត្ត​កសាង​អង្គ​ភាព​បក្ស​ស្អាត​ស្អំ រឹង​មាំ ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ឆាប់​រហ័ស​និង​ប្រ​កប​ដោយ​ចីរ​ភាព។

ក្រោយ​ពី​មហា​សន្និ​បាត​លើក​ទី ១៤ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និ​បាត​បញ្ជ្រាប​សេច​ក្តី​សម្រេច​ចិត្ត​ដល់​កម្មា​ភិបាល បក្ខ​ជន មហា​ជន​ក្នុង​ស្ថា​ប័ន​និង​ថ្នាក់​ដឹក​នាំ​គ្រប់​អង្គ​ភាព​នៅ​មូល​ដ្ឋាន។ លោក វរ​សេ​នីយ៍​ឯក ហាហ្វី​ទ្រឿង ស្នង​ការន​យោ​បាយ​រង​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បញ្ជាក់៖ ការ​សិក្សា​ស្រាវ​ជ្រាវ រៀន​សូត្រ បញ្ជ្រាប​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី ១៤ របស់​បក្ស មាន​អត្ថ​ន័យ​សំ​ខាន់​ពិ​សេស រួម​ចំ​ណែក​នាំ​យក​សេច​ក្តី​សម្រេច​ចិត្ត​របស់​បក្ស​ទៅ​ក្នុង​ជីវ​ភាព​ឆាប់​រហ័ស លើក​ទឹក​ចិត្ត​ដល់​កម្មា​ភិ​បាល យុទ្ធ​ជន ដើម្បី​ពង្រីក​ប្រ​វេ​ណី លើក​កម្ពស់​គោល​ជំ​ហរ​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ត្រៀម​ទទួល​និង​អនុ​វត្ត​សម្រេច​ល្អ​នូវ​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់។ ផ្អែក​លើ​មូល​ដ្ឋាន​ខ្លឹម​សារ​ដែល​បាន​បញ្ជ្រាប​នៅ​សន្និ​បាត គ្រប់​អង្គ​ភាព​បន្ត​ចាត់​តាំង​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​ទូ​លំ​ទូ​លាយ​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​ដល់​កម្មា​ភិ​បាល បក្ខ​ជន​និង​មហា​ជន​ទាំង​អស់​ក្នុង​អង្គ​ភាព; ទន្ទឹម​នឹង​នោះ ក៏​បាន​កសាង​កម្ម​វិធី ផែន​ការ​ស​កម្ម​ភាព​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង ភ្ជាប់​នឹង​ការ​រៀន​សូត្រ បញ្ជ្រាប​សេច​ក្តី​សម្រេច​ចិត្ត​ជា​មួយ​ការ​អនុ​វត្ត​ជោគ​ជ័យ​ភារ​កិច្ច​គ្រប់​គ្រង ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​លើ​ភូមិ​ឋាន​ទី​ក្រុង។

 ​កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ចូល​រួម​សន្និ​បាត​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទូ​ទាំង​ប្រ​ទេស សិក្សា​ស្រាវ​ជ្រាវ រៀន​សូត្រ បញ្ជ្រាប​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី​១៤។

លោក​វរ​សេនីយ៍​ឯក ហា​ហ្វី​ទ្រឿង បាន​លើក​ឡើង​ថា ឆ្លង​តាម​រយៈ​អង្គ​សន្និបាត កម្មា​ភិបាល បក្ខ​ជន​និង​មហា​ជន​ក្នុង​ស្ថា​ប័ន​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​ក្តាប់​ច្បាស់ ស្មារតី​មហា​សន្និ​បាត​ទាន់​ពេល; ឯក​ភាព​ឆន្ទៈ និង​សកម្ម​ភាព បង្កើន​ការ​យល់​ដឹង​ផ្នែក​ខាង​នយោ​បាយ ពង្រឹង​ទំ​នុក​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​បក្ស ផ្សារ​ភ្ជាប់​នឹង​ការ​អនុ​វត្ត​ជោគ​ជ័យ​នូវ​ភារ​កិច្ច​គ្រប់​គ្រង ការ​ពារ​រឹង​មាំ​អធិប​តេយ្យ សន្តិ​សុខ​ព្រំ​ដែន​កោះ​សមុទ្រ​របស់​ទី​ក្រុង​ក្នុង​ស្ថាន​ភាព​ថ្មី។

ចំ​ណុច​ពិ​សេស យោង​តាម​ការ​វាយ​តម្លៃ​របស់​សម​មិត្ត​អគ្គ​លេខា​បក្ស តូ​ឡឹម​ ក្នុង ១៤ លើក ដែល​ចាត់​តាំង​មហា​សន្និ​បាត គឺ​មហា​សន្និ​បាតលើក​ទី ១៤ ជា​លើក​ដំ​បូង​ដែល​កម្ម​វិធី​សកម្ម​ភាព​បាន​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ប្រ​កាស ឱ្យ​ភ្ជាប់​ជា​មួយ​នឹង​សេច​ក្តី​សម្រេច​ចិត្ត ដើម្បី​អនុ​វត្ត​ឱ្យ​បាន​ឆាប់​រហ័ស​និង​មាន​ប្រ​សិទ្ធ​ភាព​ឯក​សារ​ដែល​បាន​អនុ​ម័ត។ កម្ម​វិធី​សកម្ម​ភាព​បាន​ដាក់​ចេញ​នូវ​ភារ​កិច្ច ផែន​ការសំ​ណង់ និង​គម្រោង​សំ​ខាន់ៗ​ប្រ​កប​ដោយ​លក្ខណៈ​យុទ្ធ​សាស្ត្រ​ក្នុង​ដំ​ណាក់​កាល ២០២៦​-២០៣០ ចាត់​ការ​ងារ​ជាក់​ស្តែង ប្រ​ភព​កម្លាំង​ច្បាស់​លាស់​ល្បឿន​ដំ​ណើរ​ការ​និង​លក្ខ​ខណ្ឌ​ចាំ​បាច់​ដើម្បី​អនុ​វត្តធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​សម្រាប់​គ្រប់​ថ្នាក់ គ្រប់​ផ្នែក អនុ​វត្ត​តាម​តួ​នា​ទី ភារ​កិច្ច​និង​សិទ្ធិ​អំ​ណាច​ដែល​បាន​ប្រ​គល់ រួម​ចំ​ណែក​អនុ​វត្ត​ជោគ​ជ័យ​ទិស​ដៅ​ដែល​មហា​សន្និ​បាត​លើក​ទី ១៤ ដាក់​ចេញ៕

 យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ