10/04/2026 - 09:11

កា​រិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ធ្វើ​ការ​បោះ​ពុម្ព​និង​ផ្តល់​ប័ណ្ណ​បើក​បរ​ក្នុង​រយៈ​ពេល ៥ ថ្ងៃ​ធ្វើការ ចាប់​ពី​ថ្ងៃ​ទទួល​ឯក​សារ​ស្រប​ច្បាប់​គ្រប់​គ្រាន់ 

ត្រង់​មាត្រា ២០ សា​រា​ចរ​លេខ ១២/​២០២៥/ TT-BCA របស់​ក្រ​សួង​នគរ​បាល បាន​កំ​ណត់​អំ​ពី​ការ​ផ្តល់​ប័ណ្ណ​បើក​បរ​ឡើង​វិញ ដូច​ខាង​ក្រោម៖

ប័ណ្ណ​បើក​បរ​ថ្មី​ដែល​នា​យក​ដ្ឋាន​ប៉ូ​លិស​ចរា​ចរណ៍ (ក្រ​សួង​នគរ​បាល) ផ្តល់​ជូន។ រូប៖ សុង​ហឺវ

១. អ្នក​មាន​ប័ណ្ណ​បើក​បរ​នៅ​មាន​រយៈ​ពេល​ប្រើ​ប្រាស់ ប៉ុន្តែ​ត្រូវ​បាត់​ រួច​បាន​ដាក់​ពាក្យ​សុំ ផ្តល់​ប័ណ្ណ​បើក​បរ​ឡើង​វិញ។ ការ​ផ្តល់​ប័ណ្ណ​បើក​បរ​ឡើង​វិញ​ដែល​ត្រូវ​បាត់ អនុវត្ត​តាម​កថា​ខ័ណ្ឌ ២, ៣ និង ៤ មា​ត្រា ២១ នៃ​សា​រា​ចរ​នេះ។

២. មិន​ផ្តល់​ប័ណ្ណ​បើក​បរ​ឡើង​វិញ​ចំ​ពោះ​ករណី ដូច​ខាង​ក្រោម៖ ព័ត៌​មាន​ប័ណ្ណ​បើក​បរ​គ្មាន​ក្នុង​ប្រ​ព័ន្ធ​ព័ត៌​មាន​ប័ណ្ណ​បើក​បរ​នៅ​នា​យក​ដ្ឋាន​ប៉ូ​លិស​ចរា​ចរណ៍ ឬ​គ្មាន​ក្នុង​បញ្ជី​ផ្តល់​ប័ណ្ណ​បើក​បរ (បញ្ជី​គ្រប់​គ្រង); អ្នក​ល្មើស​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក មិន​ទាន់​អនុ​វត្ត​រួច​ស្រេច​នូវ​តម្រូវ​ការ​របស់​ស្ថា​ប័ន​រដ្ឋ​មាន​សមត្ថ​កិច្ច អំ​ពី​ការ​ដោះ​ស្រាយ វិនិច្ឆ័យ​ករណី​ល្មើស​រដ្ឋ​បាល​លើ​វិស័យ​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក។

ដើម្បី​ធ្វើ​បែប​បទ​ផ្តល់​និង​ប្តូរ​ប័ណ្ណ​បើក​បរ ប្រ​ជា​ជន​យក​ឯក​សារ​មក​កាន់​ក្រុម​ប្រ​ឡង ផ្តល់​ប័ណ្ណ​បើក​បរ​យាន​យន្ត​ផ្លូវ​គោក (ចំ​ណុះ​ប៉ូ​លិស​ចរា​ចរណ៍) ឬ​នគរ​បាល​ថ្នាក់​ឃុំ កន្លែង​ដែល​បាន​រៀប​ចំ​ទទួល។

ម្យ៉ាង​វិញ​ទៀត ប្រ​ជា​ជន​អាច​អនុ​វត្ត​ការ​ផ្តល់​ប័ណ្ណ​បើក​បរ​ដោយ​ខ្លួន​ឯង ដោយ​វិធី​ចូល​ទៅ​ក្នុង​ច្រក​សេវា​រដ្ឋ​អន​ឡាញ​របស់​នា​យក​ដ្ឋាន​ប៉ូ​លិស​ចរា​ចរណ៍ (ក្រ​សួង​នគរ​បាល) ហើយ​បំ​ពេញ​ព័ត៌​មាន​តាម​ការ​ណែ​នាំ។

ក្នុង​រយៈ​ពេល ១ ថ្ងៃ​ធ្វើ​ការ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​ឯក​សារ​ស្រប​ច្បាប់​គ្រប់​គ្រាន់​តាម​កំ​ណត់ ការិ​យា​ល័យ​ប៉ូ​លិស​ចរា​ចរណ៍​នឹង​ផ្ទេរ​ទិន្ន​ន័យ​ទៅ​នា​យក​ដ្ឋាន​ប៉ូ​លិស​ចរា​ចរណ៍ ដើម្បី​គ្រប់​គ្រង​ប្រ​មូល​ផ្តុំ​និង​ផ្តល់​ប័ណ្ណ​បើក​បរ ព្រម​ទាំង​រួម​បញ្ចូល​ប័ណ្ណ​បើក​បរ​ទៅ​ក្នុង​ប្រ​ព័ន្ធ​ទិន្ន​ន័យ​អេ​ឡិច​ត្រូ​និក និង​គណនី​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ ធ្វើ​ការ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​ឯក​សារ​ស្រប​ច្បាប់​គ្រប់​គ្រាន់។

ការិ​យា​ល័យ​នគរ​បាល​ចរា​ចរណ៍​នឹង​បោះ​ពុម្ព និង​ផ្តល់​ប័ណ្ណ​បើក​បរ​វិញ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​ធ្វើ​ការ គិត​ចាប់​ពី​ថ្ងៃ​ទទួល​ឯក​សារ​ស្រប​ច្បាប់​គ្រប់​គ្រាន់។

ការ​ផ្តល់​ប័ណ្ណ​បើក​បរ បាន​អនុវត្ត​នៅ​កា​រិយា​ល័យ​ប៉ូ​លិស​ចរា​ចរណ៍​ឬ​នគរ​បាល​ថ្នាក់​ឃុំ នៅ​កន្លែង​ដែល​បាន​ចាត់​តាំង​ទទួល​ឬ​តាម​រយៈ​សេ​វា​ប្រៃស​ណីយ៍​តាម​តម្រូវ​ការ​របស់​បុគ្គល​នោះ។

ក្នុង​ករណី​ដាក់​ពាក្យ​តាម​ប្រ​ព័ន្ធ​សេ​វា​រដ្ឋ​អន​ឡាញ ប័ណ្ណ​បើក​បរ​នឹង​បាន​ប្រ​គល់​ជូន​បុគ្គល​ប្តូរ​ប័ណ្ណ​បើក​បរ។ ពេល​ទទួល​បាន​ប័ណ្ណ​បើក​បរ​ថ្មី អ្នក​បើក​បរ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ញើ​ប័ណ្ណ​បើក​បរ​ចាស់​ដែល​បាន​ផ្តល់​ជូន​ដល់​ស្ថា​ប័ន​ផ្តល់​ប័ណ្ណ​បើក​បរ ដើម្បី​បំ​ផ្លាញ​ចោល​តាម​ការ​កំ​ណត់ លើក​លែង​តែ​ក្នុង​ករណី​ប្តូរ​ប័ណ្ណ​បើក​បរ​ដល់​អ្នក​ដែល​មាន​ប័ណ្ណ​បើក​បរ ​រួម​បញ្ចូល​ក្នុង​រយៈ​ពេល​ព្យួរ​ប័ណ្ណ​បើក​បរ៕

យោង៖ laodong.vn - វិមាន

ចែករំលែកអត្ថបទ