09/04/2026 - 08:47

ពង្រីក​ប្រ​សិទ្ធ​ភាព​ក្លឹប​ប្រ​ទះ​ឃើញ ថ្កោល​ទោស​និង​ព័ទ្ធ​ចាប់​ជន​ល្មើស 

ក្លឹប​ប្រ​ទះ​ឃើញ ថ្កោល​ទោស​និង​ព័ទ្ធ​ចាប់​ជន​ល្មើស​នៅ​ភូមិ​ចុង​ទង់ ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង បាន​បង្កើត​នៅ​ឆ្នាំ ២០២២ ដោយ​មាន​សមា​ជិក ១៥ នាក់។ ចាប់​ពី​បង្កើត​មក​ទល់​ពេល​នេះ ទម្រង់​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព ផ្តើម​ពី​នោះ ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​បាន​រក្សា​លំ​នឹង បន្ថយ​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម​នៅ​ភូមិ​ភាគ​គួរ​ឱ្យ​កត់​សម្គាល់។

លោក​វរសេ​នីយ៍​ទោ ត្រឹង​វ៉ាំង​តាម ប្រ​ធាន​ក្រុម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ឃុំ​ចូវ​ថាញ់ កំ​ពុង​ហ្វឹក​ហ្វឺន​ជំ​នាញ​ដល់​សមា​ជិក​ក្នុង​ក្លឹប។

តាម​ប្រ​សាសន៍​លោក​ស៊ើង​ង៉ុក​ភឿក ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ចុង​ទង់ និង​ជា​ប្រ​ធាន​ក្លឹប ឱ្យដឹង៖ “ពី​មុន​នៅ​ភូមិ​ចុង​ទង់ ស្ថាន​ភាព​បាប​គ្រោះ​សង្គម​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ។ ផ្តើម​ពី​ភាព​ជាក់​ស្តែង​ទាំង​នោះ ក្លឹប​ប្រ​ទះ​ឃើញ ថ្កោល​ទោស​និង​ព័ទ្ធ​ចាប់​ជន​ល្មើស​បាន​បង្កើត​ឡើង។ ភារ​កិច្ច​សំ​ខាន់​របស់​សមា​ជិក​ក្លឹប គឺ​ច្បាម​ភូមិ​ឋាន​និង​ចូល​រួម​ជា​មួយ​កង​កម្លាំង​សមត្ថ​កិច្ច​បង្ក្រាប​ព័ទ្ធ​ចាប់​ជន​ល្មើស ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់​សង្គម។ ហេតុ​នេះ ទង្វើ​បំ​ពាន​ច្បាប់​និង​បញ្ហា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ភូមិ​បាន​កាត់​បន្ថយ​គួរ​ឱ្យ​កត់​ស្គាល់”។

លោក​វរសេ​នីយ៍​ទោ ត្រឹង​វុាំង​តាម ប្រ​ធាន​ក្រុម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ឃុំ​ចូវ​ថាញ់ ឱ្យ​ដឹង៖ “ភូមិ​ចុង​ទង់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្រូប​អត្រា​ប្រ​មាណ ៨០% ។ សមា​ជិក​ចូល​រួម​ក្លឹប​ដោយ​ស្មារតី​ស្ម័គ្រ​ចិត្ត។ ចាប់​ពី​បង្កើត​ក្លឹប​មក សមា​ជិក​តែង​សហ​ការ​ជា​មួយ​សា​ខា​សមា​គម អតីត​យុទ្ធ​ជន សា​ខា​សមា​គម​កសិ​ករ​និង​កង​កម្លាំង​នគរ​បាល ធ្វើ​ការ​យាម​ល្បាត​លើ​ភូមិ​ឋាន​ជា​ប្រ​ចាំ ពេល​ប្រ​ទះ​ឃើញ​ហេតុ​ការណ៍​ចម្លែក សមា​ជិក​ផ្តល់​ដំ​ណឹង​ជា​បន្ទាន់​ដល់​កង​កម្លាំង​សមត្ថ​កិច្ច ដើម្បី​ចាត់​ការ​ទាន់​ពេល។ ឆ្នាំ ២០២៥ ភូមិ​ចុង​ទង់​គ្មាន​ករណី​ល្មើស​ច្បាប់​សណ្តាប់​ធ្នាប់​សង្គម​មួយ​ករណី​ណា​ឡើយ”។

ចូល​រួម​ក្លឹប​តាំង​ពី​ទើប​បង្កើត លោក​ថាច់​សល សមា​ជិក​ក្លឹប ឱ្យ​ដឹង៖ ពេល​ចូល​រួម​ក្លឹប សមា​ជិក​ទាំង​ឡាយ​បាន​ផ្នែក​សមត្ថ​កិច្ច​ហ្វឹក​ហ្វឺន​ជំ​នាញ​បង្ការ ប្រ​ឆាំង​ជន​ល្មើស​និង​បង្ក្រាប​បទ​ល្មើស​ផ្សេងៗ។ ទន្ទឹម​នឹង​នោះ សមា​ជិក​ក្នុង​ក្លឹប​ក៏​បាន​ផ្តល់​ដំ​ណឹង​សំ​ខាន់ៗ ព្រម​ទាំង​ចូល​រួម​ជា​មួយ​កង​កម្លាំង​ដើរ​ល្បាត ចាត់​ការ​ចំ​ពោះ​ករណី​ល្មើស​ច្បាប់​ជា​ច្រើន”។

ដើម្បី​បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព​ទម្រង់​ជា​រៀង​រាល់ឆ្នាំ សមា​ជិក​ក្លឹប​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ជំ​នាញ បំ​ពេញ​ចំ​ណេះ​ដឹង​ខាង​ច្បាប់ លើក​កម្ពស់​បំ​ណិន​បង្ការ​ប្រ​ឆាំង​បទ​ល្មើស។ ជា​មួយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ សមា​ជិក​ក្លឹប​ប្រ​ទះ​ឃើញ ថ្កោល​ទោស​និង​ព័ទ្ធ​ចាប់​ជន​ល្មើស រួម​ចំ​ណែក​រក្សា​រឹង​មាំ​សន្តិ​សុខ​សណ្តាប់​ធ្នាប់ កសាង​ភូមិ​ស្រុក​សុខ​សាន្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

                                 សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ