04/04/2026 - 22:20

បូក​សរុប ជូន​រង្វាន់​ការ​ប្រ​កួត​កី​ឡា​ប៉េ​តង់​ជើង​ឯក​រួម​ក្រុម​ថ្នាក់​ជាតិ​ ឆ្នាំ២០២៦ 

នៅ​វេ​លា​ ថ្ងៃ​ទី​៤ ខែ​មេ​សា នៅ​ទី​លាន​ប្រ​កួត​មជ្ឈ​មណ្ឌល​កី​ឡា​អប់រំ​កាយ​ចម្រុះ​ខេត្ត​កា​ម៉ាវ មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ សហ​ការ​ជា​មួយ​នា​យក​ដ្ឋាន​កី​ឡា​អប់រំ​កាយ​វៀត​ណាម ចាត់​តាំង​បូក​សរុប ​ជូន​រង្វាន់​ការ​ប្រ​កួត​កី​ឡា​ប៉េ​តង់​ជើង​ឯក​រួម​ក្រុម​ថ្នាក់​ជាតិ ឆ្នាំ​២០២៦។

គណៈ​ចាត់​តាំង ជូន​រង្វាន់​លើ​ខ្លឹម​សារ​រួម​ក្រុម​បច្ចេក​ទេស​បុរស នារី។

ការ​ប្រ​កួត​កី​ឡា​ប៉េ​តង់​ជើង​ឯក​រួម​ក្រុម​ថ្នាក់​ជាតិ ឆ្នាំ​២០២៦ បាន​ទាក់​ទាញ​កី​ឡា​ករ​អា​ជីព ១៦០ នាក់ មក​ពី​ខេត្ត ក្រុង​និង​អង្គ​ភាព​ចំ​នួន ១២ ចូល​រួម​ប្រ​កួត​លើ​ខ្លឹម​សារ​សហ​ការ​ចំ​នួន​៧។ នេះ​គឺ​ជា​ការ​ប្រ​កួត​ដែល​មាន​លក្ខណៈ​សំ​ខាន់​ក្នុង​ប្រ​ព័ន្ធ​ប្រ​កួត​កី​ឡា​ថ្នាក់​ជាតិ បន្ទាប់​ពី​ប្រ​កួត​អស់​រយៈ​ពេល​ជិត​មួយ​សប្តាហ៍ ក្នុង​បរិ​យា​កាស​យ៉ាង​ពុះ​ពោរ​និង​ស្វិត​ស្វាញ​នោះ កី​ឡា​ករ​ទាំង​ឡាយ​បាន​បញ្ចេញ​ថ្វី​ដៃ​នៃ​ការ​ប្រ​កួត​យ៉ាង​ជក់​ចិត្ត ការ​ប្រ​កួត​មាន​លក្ខណៈ​បច្ចេក​ទេស​ខ្ពស់​និង​យ៉ាង​ជក់​ចិត្ត​។

គណៈ​ចាត់​តាំង​ជូន​រង្វាន់​លើ​ខ្លឹម​សារ​រួម​ក្រុម​នារី។

លទ្ធ​ផល គណៈ​ចាត់​តាំង​បាន​ជូន​មេ​ដាយ​ចំ​នួន ២៨​គ្រឿង លើ​ខ្លឹម​សារ​ប្រ​កួត​ចំ​នួន ៧។ ក្នុង​នោះ ក្រុម​កី​ឡា​ករ​ម្ចាស់​ផ្ទះ​កា​ម៉ាវ ឈ្នះ​មេ​ដាយ​មាស លើ​ខ្លឹម​សារ​រួម​ក្រុម​បុរស។ អង្គ​ភាព​ទី​ក្រុង​ហូជី​មិញ ឈ្នះ​មេ​ដាយ​មាស លើ​ខ្លឹម​សារ​រួម​ក្រុម​នារី; អង្គ​ភាព​កង​ទ័ព ឈ្នះ​មេ​ដាយ​មាស លើ​ខ្លឹម​សារ​រួម​ក្រុម បុរស ២ នា​រី ១; អង្គ​ភាព​ហា​ណូយ ឈ្នះ​មេ​ដាយ​មាស លើ​ខ្លឹម​សារ​រួម​ក្រុម​នា​រី ២ បុ​រស ១; អង្គ​ភាព​ដុង​ថាប់ ឈ្នះ​មេ​ដាយ​មាស​ទាំង​២​ខ្លឹម​សារ គឺ​រួម​ក្រុម​បច្ចេក​ទេស​បុរស​និង​រួម​ក្រុម​បច្ចេក​ទេស​នារី; ចំ​ណែក​មេ​ដាយ​មាស លើ​ខ្លឹម​សារ រួម​ក្រុម​បច្ចេក​ទេស​បុរស-នារី បាន​ទៅ​លើ​អង្គ​ភាព​ទី​ក្រុង​ហូ​ជី​មិញ។ ដោយ​ឡែក​ទី​ក្រុង​កឹង​ធើ ទទួល​បាន​មេ​ដាយ​សំ​រឹទ្ធិ​ចំ​នួន ៤ លើ​ខ្លឹម​សារ​រួម​ក្រុម​បច្ចេក​ទេស​នារី ​រួម​ក្រុម​បច្ចេក​ទេស​បុរស ​រួម​ក្រុម​បច្ចេក​ទេស​បុរស-​នារី និង​រួម​ក្រុម​បុរស។

លោក​ង្វៀង​ជី​កុង នា​យក​រង​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ អនុ​ប្រ​ធាន​គណៈ​ចាត់​តាំង​ការ​ប្រ​កួត បាន​បញ្ជាក់៖ ការ​ប្រ​កួត​កី​ឡា​ប៉េ​តង់​ជើង​ឯក​រួម​ក្រុម​ថ្នាក់​ជាតិ​នៅ​កា​ម៉ាវ បាន​បិទ​បញ្ចប់​ដោយ​ជោគ​ជ័យ​យ៉ាង​ត្រ​ចះ​ត្រ​ចង់។ ការ​ប្រ​កួត​នេះ មិន​ត្រឹម​តែ​ជា​ទី​លាន​សម្រាប់​កី​ឡា​ករ​ប្រ​កួត​ប្រ​ជែង និង​វាយ​តម្លៃ​គុណ​ភាព​បណ្តុះ​បណ្តាល​កី​ឡា​ករ​វ័យ​ក្មេង​របស់​ភូមិ​ភាគ​នា​នា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឱកាស​ដើម្បី​រក​ឃើញ​និង​បណ្តុះ​បណ្ដាល​កី​ឡា​ករ​ដែល​មាន​ទេព​កោ​សល្យ​ថ្មីៗ ដើម្បី​ជំ​រុញ​សមិទ្ធ​ផល​កី​ឡា​ប៉េ​តង់​វៀត​ណាម​ក្នុង​ព្រឹត្តិ​ការណ៍​ប្រ​កួត​ធំៗ​ទៀត​ផង៕

យ៉ី​អាញ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ