ក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល ផ្សារភ្ជាប់ជាមួយនឹងគម្រោង ០៦ សម្រេចបានលទ្ធផលលេចធ្លោជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងលើកកម្ពស់សុពលភាព ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ។ ផ្តើមពីមូលដ្ឋានគ្រឹះនេះ គណៈចង្អុលការនៃរដ្ឋាភិបាលអំពីការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល និងគម្រោង ០៦ បានកំណត់ច្បាស់ស្មារតីរួមសម្រាប់ពេលខាងមុខគឺ៖ "ទាំងអស់គ្នាត្រូវសកម្មបន្ទាន់ និងប្តូរផ្តាច់ជាងទៀត; ផ្លាស់ប្តូរស្ថានភាពយ៉ាងខ្លាំងក្លា បង្កការលោតផ្លោះជាក់ស្តែង"។

តភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការផលិតផលវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុងកឹងធើ។
រួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម
លោក វ៉ូវហាយក្វឹង អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានមានប្រសាសន៍៖ ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ឆ្នាំ២០២៦ វិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានផ្លាស់ប្តូរយ៉ាងខ្លាំងពីវិធីសាស្ត្រគ្រប់គ្រងតាមភារកិច្ច មកជាការគ្រប់គ្រងតាមលទ្ធផល ផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវរបស់អ្នកដឹកនាំ។ សង្កេតជាទូទៅ វៀតណាមជំហានដំបូងបង្កើតកត្តាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ រួមមានក្របខ័ណ្ឌស្ថាប័នដំបូង បញ្ជីបច្ចេកវិទ្យានិងផលិតផលយុទ្ធសាស្ត្រ អាជីវកម្មមួយចំនួនដែលមានសមត្ថភាពបច្ចេកវិទ្យាស្នូល និងនិន្នាការកើនឡើងអំពីកម្មសិទ្ធិបញ្ញា...
ហេដ្ឋារចនាសម្ព័ន្ធឌីជីថល បានជំរុញយ៉ាងខ្លាំងក្លាការវិនិយោគនិងអភិវឌ្ឍឆាប់រហ័សអំពីសមត្ថភាព បច្ចេកវិទ្យា និងគុណភាព ដោយអត្រាគ្របដណ្តប់បណ្តាញ ៥G ទៅតាមចំនួនប្រជាជនគឺ ៩១,៩%; វិនិយោគលើអង្គដំណើរការ GPU ជាង ៤.២០០ គ្រឿង ដើម្បីបម្រើដល់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។ សេដ្ឋកិច្ចឌីជីថលបន្តអភិវឌ្ឍយ៉ាងឆាប់រហ័សនិងខ្លាំងក្លា ចំនួនអាជីវកម្មបច្ចេកវិទ្យាឌីជីថលកើនយ៉ាងខ្លាំងក្លា (បន្ថែម ១.៣៩៤ អាជីវកម្ម); ការនាំចេញផលិតផលបច្ចេកវិទ្យាឌីជីថលប៉ាន់ស្មានសម្រេចបានជាង ៤៥ ពាន់លានដុល្លារ កើនឡើង ៣២,២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ចំពោះលទ្ធផលអនុវត្តកំណែទម្រង់រដ្ឋបាល យោងតាមក្រសួងមហាផ្ទៃ ក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ បណ្តាក្រសួង ស្ថាប័នមជ្ឈិមបានសម្រេចចំនួន ៩៨/៥៤៤ ភារកិច្ច; ភូមិភាគសម្រេច ៣៦៩/១.៤៧២ ភារកិច្ច ទទួលមតិរិះគន់និងសំណូមពរជាង ១០.០០០ ករណីតាមរយៈច្រកសេវាកម្មរដ្ឋ អត្រាដោះស្រាយសម្រេចរួចរាល់នៅមូលដ្ឋាន ៩៧,២%។ សម្រេចការធ្វើវិមជ្ឈការ ៥៥២/៦៩៩ នីតិវិធីរដ្ឋបាល; រហូតមកទល់ពេលនេះ បន្ថយនិងសម្រួលនីតិវិធីរដ្ឋបាលបាន ៩០,៣% និង៣,២% នៃលក្ខណៈអាជីវកម្ម។
យោងតាមឧត្តមសេនីយ៍ឯកបម្រុង ង្វៀងវ៉ាំងឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល តាមរយៈការអនុវត្តគម្រោង ០៦ បានផ្តល់នូវឧបករណ៍បម្រើដល់ប្រជាជននិងអាជីវកម្ម ជាមួយនឹងការដែលរួមបញ្ចូលទិន្នន័យជាង ១៦ លានរបស់អង្គការនយោបាយ-សង្គម ធ្វើការសម្អាតបាន ៦១ លានទិន្នន័យដីធ្លី និងជាង ១៤៦,៦ លានទិន្នន័យអត្រានុកូលដ្ឋាន; មូលដ្ឋានគ្រឹះ VNeID បានផ្តល់ឧបករណ៍ប្រើប្រាស់ចំនួន ៥០ បម្រើដល់ការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់; អភិវឌ្ឍពលរដ្ឋឌីជីថល និងឧបករណ៍ VNeID បានទទួលជាង ៩៥,៩ លានសំណុំឯកសារអត្តសញ្ញាណអេឡិចត្រូនិច និងបើកឱ្យដំណើរការជាង ៦៨ លានគណនី។
នៅតាមភូមិភាគនានា ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល ផ្សារភ្ជាប់ជាមួយគម្រោង ០៦ បានអនុវត្តយ៉ាងប្តូរផ្តាច់ និងនាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់។ លោក ត្រឿងកាញត្វៀង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានឱ្យដឹង៖ ក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ ទីក្រុងបានដាក់ជូនក្រុមប្រឹក្សាប្រជាជនចែងសេចក្តីសម្រេចចំនួន ៣២ ក្នុងនោះមាន ៨ សេចក្តីសម្រេចពាក់ព័ន្ធនឹងគោលនយោបាយគាំទ្រអាជីវកម្ម និងបុគ្គលអំពីការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល។ ចំពោះនីតិវិធីរដ្ឋបាល បានបន្ថយនិងសម្រួលពី ១០-៤០%។ ក្រៅពីនេះ ទីក្រុងបានធ្វើការចុះកិច្ចសន្យានិងដាក់ពាក្យទិញជាមួយក្រុមហ៊ុនទូរគមនាគមន៍ធំៗ ដើម្បីគាំទ្រ និងសហការអនុវត្តភារកិច្ចផ្លាស់ប្តូរឌីជីថល។
លើកកម្ពស់សមត្ថភាពអនុវត្ត
លោក វ៉ូវហាយក្វឹង បានឱ្យដឹង៖ នាពេលខាងមុខ វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា នឹងផ្លាស់ប្តូរយ៉ាងខ្លាំងពី "អនុវត្តភារកិច្ច" ទៅជា "បង្កើតលទ្ធផលជាក់ស្តែង និងវាស់វែងបាន" ដោយយកប្រសិទ្ធភាពជាក់ស្តែង ផលិតផលចុងក្រោយ និងផលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមជាខ្នាតវាស់វែងចម្បង។ ធ្វើឱ្យសុក្រឹតនិងចាត់តាំងអនុវត្តមានប្រសិទ្ធភាពនូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ ធានាការជ្រើសរើសឱ្យចំគោលដៅនិងចំណុចសំខាន់ៗ; បែងចែកច្បាស់លាស់ក្រុមបច្ចេកវិទ្យា ដើម្បីមានយន្តការអនុវត្តសមស្រប ពង្រីកតួនាទីដឹកនាំរបស់អាជីវកម្ម និងតួនាទីតម្រង់ទិស គាំទ្ររបស់រដ្ឋ។ ទន្ទឹមនឹងនោះ បន្តកែលម្អយន្តការ និងគោលនយោបាយតាមទិសដៅសមកាលកម្ម បើកទូលាយ ទទួលយកហានិភ័យដែលអាចគ្រប់គ្រងបាន បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល។
ជាមួយនឹងគោលលំនាំ ឆ្នាំ ២០២៦ "សកម្មភាពលោតផ្លោះ បង្កើនវិន័យអនុវត្ត" ឧត្តមសេនីយ៍ឯកបម្រុង ង្វៀងវ៉ាំងឡុង បានស្នើនាយករដ្ឋមន្ត្រីឱ្យចង្អុលការដល់អ្នកនាំមុខនៃគណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់ថ្នាក់ ត្រូវដឹកនាំដោយផ្ទាល់ និងទទួលខុសត្រូវលើល្បឿននិងគុណភាពនៃការអនុវត្ត; ប្រញាប់សម្រេចបណ្តាភារកិច្ចដែលយឺតយ៉ាវ; ពន្លឿនការប្រកាសនិងរៀបចំនីតិវិធីរដ្ឋបាលឡើងវិញផ្អែកលើទិន្នន័យ ធ្វើសមកាលកម្មព័ត៌មានឯកសារផ្ទាល់ខ្លួនលើ VNeID។ ទន្ទឹមនឹងនោះ ត្រួតពិនិត្យ និងកែសម្រួលបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបទដ្ឋានិយាមសេដ្ឋកិច្ច - បច្ចេកទេសឌីជីថល។
ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ២ ឆ្នាំ២០២៦ របស់គណៈចង្អុលការរដ្ឋាភិបាលស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល និងគម្រោង ០៦ នាយករដ្ឋមន្ត្រី ផាមមិញជិញ បានសង្កត់ធ្ងន់៖ ដើម្បីលើកកម្ពស់សមត្ថភាពអនុវត្ត បង្កការលោតផ្លោះក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល ផ្សារភ្ជាប់ជាមួយគម្រោង ០៦ ក្នុងដំណើរការចាត់តាំងអនុវត្ត បញ្ហាយន្តការ និងការអនុវត្តគឺជាខ្លឹមសារសំខាន់ពីរដែលត្រូវយកចិត្តទុកដាក់។ យន្តការត្រូវតែដោះស្រាយទាន់ពេលវេលា ចំពេលវេលា ប្រកបដោយប្រសិទ្ធភាពនិងសមស្របជាមួយនឹងអភិវឌ្ឍរួម។ អនុវត្តន៍ត្រូវបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែង និងសកម្មភាពប្តូរផ្តាច់។
នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងភូមិភាគនានា បន្តលើកកម្ពស់ស្មារតីម្ចាស់ការ អនុវត្តប្តូរផ្តាច់តាមគោលលំនាំ៖ "ជ្រើសរើសឱ្យត្រូវការងារ ប្រគល់ឱ្យត្រូវមនុស្ស ត្រួតពិនិត្យឱ្យបានទៀងទាត់ វាស់វែងឱ្យត្រឹមត្រូវ ដោះស្រាយទាន់ពេលវេលា ផ្លាស់ប្តូរជាវិជ្ជមាន និងមានប្រសិទ្ធភាពជាក់ស្តែង"។ នាយករដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងវិធីសាស្ត្រត្រឹមត្រូវ ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តខ្ពស់ និងយន្តការគោលនយោបាយសមស្រប យើងនឹងបង្កបានការលោតផ្លោះក្នុងឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត ផ្តើមពីនោះរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ឆាប់រហ័ស ចីរភាព ឆ្ពោះទៅរកទិសដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិ៕
មីថាញ-វ៉ាន់តឹន