ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/04/2026 - 21:25

សំ​ណើ​សម្រួល​នីតិ​វិធី​រដ្ឋ​បាល លើ​វិស័យ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ 

- គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទើប​មាន​របាយ​ការណ៍​អំ​ពី​លទ្ធ​ផល​ត្រួត​ពិ​និត្យ និង​វាយ​តម្លៃ​បែប​បទ​រដ្ឋ​បាល​លើ​វិស័យ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍ ក្រោម​សិទ្ធិ​សម្រេច​ដោះ​ស្រាយ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ផ្ញើ​ជូន​ក្រ​សួង​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍។

អ្នក​រដ្ឋ​ការ​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ ពិ​គ្រោះ​និង​ណែ​នាំ​ប្រ​ជា​ជន​ដាក់​ពាក្យ​ធ្វើ​សំ​ណុំ​ឯក​សារ​អន​ឡាញ​តាម​ទូរ​ស័ព្ទ។

ឆ្លង​តាម​រយៈ​នោះ មាន​បែប​បទ​រដ្ឋ​បាល​ចំ​នួន ៥ ​បាន​ត្រួត​ពិ​និត្យ​និង​សំ​ណើ​សម្រួល​នីតិ​វិធី​រដ្ឋ​បាល៖ ផ្តល់​ជូន​លើក​ដំ​បូង​នូវ​លិ​ខិត​ទទួល​ស្គាល់​ចុះ​បញ្ជី​បង្កើត​មូល​ដ្ឋាន​ផ្តល់​សេ​វា​ជំ​នួយ​បង្ការ ប្រ​ឆាំង​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ (រយៈ​ពេល​ដោះ​ស្រាយ​ពី ១០ ថ្ងៃ​ធ្វើ​ការ​ថយ​ចុះ​នៅ ៧ ថ្ងៃ​ធ្វើ​ការ); ​ទទួល​ឯក​សារ​ជូន​ដំ​ណឹង​ផលិត​ផល​ផ្សាយ​ពា​ណិជ្ជ​កម្ម​លើ​ផ្លាក​ផ្សាយ​ពា​ណិជ្ជ​កម្ម និង​បដា (បន្ថយ​សមា​សភាព​ឯក​សារ "ច្បាប់​ចម្លង​លិ​ខិត​ទទួល​ស្គាល់​ចុះ​បញ្ជី​ធ្វើ​អា​ជីវ​កម្ម"); ទទួល​ស្គាល់​គ្រឹះ​ស្ថាន​ធ្វើ​អា​ជីវ​កម្ម​សេវា​ហូប​ចុក​សម្រេច​ស្តង់​ដា​បម្រើ​ភ្ញៀវ​ទេស​ចរ (បន្ថយ​ពេល​វេ​លា​ដោះ​ស្រាយ​ពី ២០ ថ្ងៃ​ចុះ​មក​នៅ ១៧ ថ្ងៃ​ធ្វើ​ការ); ផ្តល់​ជូន​លិ​ខិត​បោះ​ពុម្ព​ផ្សាយ​ព្រឹត្តិ​បត្រ​ព័ត៌​មាន (បន្ថយ​ពី ២០ ថ្ងៃ​ចុះ​មក​នៅ​១៧​ថ្ងៃ); បញ្ឈប់​ទទួល​ប្រាក់​សោធន​ប្រ​ចាំ​ខែ ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ចំ​ពោះ​សិល្ប​ករ​ប្រ​ជា​ជន និង​សិល្ប​ករ​ឆ្នើម (បន្ថយ​ពេល​វេលា​ពី ១៥ ថ្ងៃ​ចុះ​មក​នៅ ១២ ថ្ងៃ)។

បែប​បទ​រដ្ឋ​បាល​ខាង​លើ បាន​ស្នើ​បន្ថយ​ពេល​វេលា​ដោះ​ស្រាយ​ពី ១៥% - ៣០% តាម​សេចក្តី​កំ​ណត់​ជា​ធរ​មាន អា​ស្រ័យ​បាន​អនុ​វត្ត​អន​ឡាញ សមា​សភាព​ឯក​សារ​បាន​កំ​ណត់​ជាក់​ស្តែង និង​លម្អិត​សម្រាប់​ករណី​នី​មួយៗ។ ទន្ទឹម​នឹង​នោះ ដំ​ណើរ​ការ​ផ្ទៃ​ក្នុង​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល បាន​អនុ​វត្ត​នៅ​លើ​ទ្វារ​សេវា​រដ្ឋ​ជាតិ បំ​បាត់​ជំ​ហាន​អន្តរ​ភាព​មិន​ចាំ​បាច់។ ឆ្លង​តាម​រយៈ​នោះ បង្ក​ភាព​ងាយ​ស្រួល​ជាង​ទៀត​ជូន​អង្គ​ការ បុគ្គល​ពេល​អនុវត្ត​បែប​បទ​រដ្ឋ​បាល​ខាង​លើ៕

ក្វឹក​ថាយ-វិមាន

ចែករំលែកអត្ថបទ