ផ្ដើមពីសិស្សសាលាដែលស្រឡាញ់កីឡានៅតំបន់ជនបទខេត្តវិញឡុង ថាច់ធីអាញ់ឡាង ខិតខំប្រឹងប្រែងមិនឈប់ឈរដើម្បីឈានឡើង បញ្ជាក់ពីសមត្ថភាពរបស់ខ្លួនលើទីលានប្រកួតអន្តរជាតិ។ មេដាយប្រាក់នៅស៊ីហ្គេម ៣៣ ជាភស្តុតាងនៃការខិតខំ ប្រឹងប្រែងអត់ធ្មត់ និងឆន្ទៈឆ្លងកាត់លំបាករបស់កីឡាការិនីប៉េតង់។

កីឡាការិនី ថាច់ធីអាញ់ឡាង (ទី ២ រាប់ពីឆ្វេង)។
នៅស៊ីហ្គេម ៣៣ ប្រព្រឹត្តឡើងនៅប្រទេសថៃ កីឡាការិនីថាច់ធីអាញ់ឡាង ប្រកួតយ៉ាងលេចធ្លោ ដោយបានយកឈ្នះលើគូប្រកួតខ្លាំងៗជាច្រើន រួចឈ្នះមេដាយប្រាក់ រួមចំណែកលើកកម្ពស់ជំហរកីឡាវៀតណាមលើទីលានប្រកួតនៅក្នុងតំបន់។ ថាច់ធីអាញ់ឡាង កើតឆ្នាំ ១៩៩៤ ក្នុងគ្រួសារមានអាជីពជាគ្រូបង្រៀននៅឃុំកូវកែ ខេត្តវិញឡុង។ ទោះបីម្តាយឪពុកនិងសមាជិកក្នុងគ្រួសារសុទ្ធតែជាគ្រូបង្រៀនក៏ដោយ ប៉ុន្តែ មិនបង្ខំប្អូនឱ្យក្លាយជាគ្រូបង្រៀនឡើយ។ តាំងពីក្មេង អាញ់ឡាង បានបង្ហាញចំណង់ចំណូលចិត្តចំពោះកីឡាហើយទទួលបានការគាំទ្រពីក្រុមគ្រួសារ ទន្ទឹមនឹងនោះ បានរំលឹកប្អូនផ្តោតលើការសិក្សារៀនសូត្រ ហ្វឹកហាត់គ្រប់ជ្រុងជ្រោយ។
ឆ្នាំ ២០០៨ ពេលកំពុងរៀនថ្នាក់ទី ៨ ប្អូនបានជ្រើសរើសចូលក្រុមបាល់ទាត់ទេពកោសល្យនារីរបស់ខេត្ត។ ថ្វីដ្បិតតែពេញចិត្តជាមួយវិញ្ញាសាកីឡានេះ ប៉ុន្តែបន្ទាប់ពីហ្វឹកហាត់បាន ៦ ខែ ក្រុមបាល់ទាត់នារីក៏រំសាយ។ បន្ទាប់មក ប្អូនបានគ្រូបង្វឹកលើកទឹកចិត្តឱ្យប្តូរទៅហាត់កីឡាប៉េតង់ ជាវិញ្ញាសាមួយថ្មីទាំងស្រុង។ អាស្រ័យចំណូលចិត្តនិងការអត់ធ្មត់ អាញ់ឡាង បានសម្របខ្លួនយ៉ាងឆាប់រហ័សនិងបង្ហាញសមត្ថភាពបន្តិចម្តងៗ។ ឆ្នាំ ២០១១ ប្អូនបានជ្រើសរើសឱ្យចូលក្រុមទេពកោសល្យកីឡាប៉េតង់ ចូលរួមប្រកួតពានរង្វាន់ជាច្រើននៅក្នុងតំបន់និងទូទាំងប្រទេស ឈ្នះមេដាយជាច្រើនជូនភូមិភាគ។ ជាមួយនឹងស្នាដៃលេចធ្លោ ឆ្នាំ២០១២ អាញ់ឡាង បានជ្រើសរើសចូលក្រុមជម្រើសជាតិ ដែលជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងអាជីពប្រកួត។ ចែករំលែកអំពីការហ្វឹកហាត់ អាញ់ឡាងឱ្យដឹងពីសម្ទុះនៃការហ្វឹកហាត់នៅក្រុមជម្រើសជាតិគឺខ្ពស់ណាស់ ទាមទារការព្យាយាម ទៀងទាត់និងស្មារតីអត់ធ្មត់។ ទោះជាយ៉ាងណាក៏ដោយ ប្អូនតែងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្កើនជំនាញនិងស្នាដៃ។
លោកង្វៀងបាវឡុង គ្រូបង្វឹក ឱ្យដឹង៖ “អាញ់ឡាង មានស្មារតីសាមគ្គីល្អ ស៊ូលំបាកក្នុងការហ្វឹកហាត់ តែងជួយមិត្តរួមអាជីពនិងពោរពេញទៅដោយក្ដីសង្ឃឹម។ រយៈពេលកន្លង អាញ់ឡាង បានឈ្នះមេដាយជាច្រើនគ្រឿងក្នុងការប្រកួតពានរង្វាន់ជើងឯកពិភព លោក ទ្វីបអាស៊ី និងតំបន់អាស៊ីអាគ្នេយ៍។ ពិសេស ឆ្នាំ ២០២៣ អាញ់ឡាង បានឈ្នះមេដាយមាសក្នុងការប្រកួតជើងឯកទ្វីបអាស៊ី (ខ្លឹមសាក្រុមនារី ៣ នាក់) និងមេដាយមាសក្នុងការប្រកួតជើងឯកពិភពលោក លើកទី ១៩ ។
នៅស៊ីហ្គេម ៣៣ អាញ់ឡាង នឹងមិត្តរួមក្រុមបានចូលរួមប្រកួត ក្នុងខ្លឹមសារក្រុមនារី ៣ នាក់។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមវៀតណាមឈ្នះឡាវ ១៣-៥ ដើម្បីចូលវគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមប្រកួតជាមួយក្រុមម្ចាស់ផ្ទះថៃនិងទទួលបានមេដាយប្រាក់ជាមួយពិន្ទុ ៧-១៣។ ស្នាដៃនេះបញ្ជាក់ពីការខិតខំប្រឹង ប្រែងឥតឈប់ឈររបស់ថាច់ធីអាញ់ឡាង រួមចំណែកលើកកម្ពស់ ជំហរកីឡាវៀតណាមនៅលើទីលានប្រកួតថ្នាក់តំបន់៕
ទីទុយ