31/03/2026 - 20:50

ទ្រឿង​ថាញ់​ពង្រីក​សក្តា​នុភាព​ភូមិ​ភាគ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ផ្លាស់​ថ្មី​ទិដ្ឋ​ភាព​ជន​បទ 

ឃុំ​ទ្រឿង​ថាញ់ ទី​ក្រុង​កឹង​ធើ បាន​រួម​បញ្ចូល​ពី​ឃុំ​ជន​បទ​ថ្មី​គំរូ​ឌិញ​មូង ឃុំ​ជន​បទ​ថ្មី​គំរូ​ទ្រឿង​ថាញ់​ និង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់តឹង​ថាញ់។ ក្រោយ​ពី​ដំ​ណើរ​ការ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ២​ កម្រិត ទ្រឿង​ថាញ់​ បន្ត​រក្សា​បណ្តា​សមិទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។ ទន្ទឹម​នោះ ពង្រីក​សក្តា​នុភាព​ផលិត​កសិ​កម្ម រួម​ចំ​ណែក​បង្កើន​ចំ​ណូល​កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន។

ពង្រីកសក្តានុភាព

​តាម​លោក​ឡេ​តឹង​ធៀង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ថាញ់ រយៈ​ពេល​កន្លង​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ឃុំ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ ចង្អុល​ការ​អភិ​វឧ្ឍ​ផលិត​កសិ​កម្ម។ ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើ​ការ​ផលិត​កសិ​កម្ម​សន្សឹមៗ​បាន​វិនិ​យោគ។ កសិ​កម្ម​របស់​ឃុំ​បន្ត​រក្សា​តួនា​ទី​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ បង្វែរ​តាម​ទិស​បង្កតម្លៃ។ ទម្រង់​ផលិត​សុ​វត្ថិ​ភាព អនុ​វត្ត​ល្បឿន​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស ​ជំ​ហាន​ដំ​បូង​នាំ​មក​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​បង្កើន​ចំ​ណូល​ឱ្យ​ប្រ​ជា​ជន។ ទន្ទឹម​នោះ​ ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ពី​ផលិត​កសិ​កម្ម​ជីវ​បរិ​ស្ថាន ស្ថេរ​ភាព​បាន​កើន​ឡើង​សន្សឹមៗ។

ធូរេន​ជា​រុក្ខ​ជាតិ​ហូប​ផ្លែ​ស្រូប​ផ្ទៃ​ដី​ធំ​លើ​ភូមិ​ឋាន​ឃុំ​ទ្រឿង​ថាញ់។

ឃុំ​ទ្រឿង​ថាញ់ មាន​សក្តា​នុភាព​ធំ​ពី​កសិ​កម្ម សំ​ខាន់​គឺ​បណ្តា​ប្រ​ភេទ​រុក្ខ​ជាតិ​ហូប​ផ្លែ​អតិ​ផល។ ឃុំ​សព្វ​ថ្ងៃ​មាន​ប្រ​ហែល ​១.៩៨០​ ហិក​តា ដាំ​រុក្ខ​ជាតិ​ហូប​ផ្លែ។ ក្នុង​នោះ ចំ​ការ​ផ្តល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជាង ១.៥៧០​ ហិក​តា ដាំ​ថ្មី​ប្រ​ហែល​ ៤០២​ ហិក​តា រួម​មាន​បណ្តា​រុក្ខ​ជាតិ​ហូប​ផ្លែ​ដូច ធូ​រេន ខ្នុរ មៀន ស្វាយ​។ល។ ប្រ​ការ​គួរ​យក​ចិត្ត​ទុក​ដាក់ ប៉ុន្មាន​ឆ្នាំ​ជិត​នេះ ធូ​រេន​ជា​រុក្ខ​ជាតិ​ហូប​ផ្លែ​សំ​ខាន់​របស់​ឃុំ​នាំ​មក​ចំ​ណូល​គាប់​ចិត្ត​ឱ្យ​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន។ តាម​នោះ​ ផ្ទៃ​ដី​ដាំ​ធូ​រេន​ប្រ​ហែល​ ១.៣៧៤​ ហិក​តា មាន​ជាង​ ២.០០០ ​គ្រួ​សារ​ដាំ មាន​ ៧០%​ ជា​ពូជ​ធូ​រេន Ri6 ក្រៅ​ពី​នោះ​គឺ​ពូជ Monthong, Musang King និង​ម្រះ​។ល។ បណ្តា​ទម្រង់​ដាំ​រុក្ខ​ជាតិ​ហូប​ផ្លែ​សម្រេច​ស្តង់​ដារ VietGAP បាន​ពង្រីក​ទូ​លាយ។ ចំ​នួន​តំ​បន់​វត្ថុ​ធាតុ​ដើម​បាន​ផ្តល់​លេខ​កូដ​តំ​បន់​ដាំ​បាន​កើន​ឡើង​ជា​លំ​ដាប់។

ទន្ទឹម​នោះ រដូវ​ស្រូវ​សម្រក ​២០២៥​-២០២៦ កសិ​ករ​នៅ​ឃុំ​ទ្រឿង​ថាញ់ បាន​ចុះ​ពូជ​ ១.៧៧២​ ហិក​តា សម្រេច ​១១០,​៧៥%​ ផែន​ការ។ ក្នុង​នោះ​វាល​ស្រែ​ស្រូវ​ស្អាត​គឺ៧៩៥​ហិក​តា សម្រេច​ ១០៦%​ ផែន​ការ មាន ​៧៥០​ ហិក​តា ចំ​ណុះ​គម្រោង​អភិវឧ្ឍ​ស្ថេរ​ភាព​១​លាន​ហិក​តា​ស្រូវ​គុណ​ភាព​ខ្ពស់ បំ​ភាយ​ឧស្ម័ន​ទាប​ផ្សារ​ភ្ជាប់​ជា​មួយ​កំ​ណើន​បៃ​តង​តំ​បន់​វាល​រាប​ទន្លេ​គីវ​ឡុង​ដល់​ឆ្នាំ ​២០៣០ បាន​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​​ហ្វាង​មិញ​ញឹក​ប្រ​មូល​ទិញ។ ផ្ទៃ​ដី​ស្រូវ​ជា​ច្រើន​កំ​ពុង​ប្រ​មូល ផល ទិន្ន​ផល​សម្រេច​ពី​ ៧-៧,៥​ តោន​/ហិក​តា (ខ្ពស់​ជាង​ប្រៀប​នឹង​ឆ្នាំ​មុន ០,៥​ តោន​/ហិក​តា) និង​ប្រ​មូល​ផល​រួច​ស្រេច​នៅ​ចុង​ខែ​មី​នា​នេះ។

ចំ​ពោះ​វិស័យ​ជល​ផល ផ្ទៃ​ដី​ចិញ្ចឹម​លើ​ភូមិ​ឋាន​ឃុំ​មាន​៣១៩​ហិក​តា រួម​មាន​ ១៣,៦​ ហិក​តា ចិញ្ចឹម​ត្រី​តាម​បែប​ប្រ​ពល​វប្ប​កម្ម ២៩៤​ ហិក​តា​មិន​ចិញ្ចឹម​តាម​បែប​ប្រ​ពល​វប្ប​កម្ម​និង​ ៧,៥​ ហិក​តា​ចិញ្ចឹម​ត្រី​ពូជ។ លើ​ភូមិ​ឋាន​មាន​មូល​ដ្ឋាន​មួយ​ចិញ្ចឹម​ត្រី​ពូជ​ក្វឹក​ញា ផ្ទៃ​ដី​ចិញ្ចឹម​គឺ ​៥​ ហិក​តា រាល់​ឆ្នាំ​លក់​បាន ​២០ ​លាន​ក្បាល។

បង្កើន​តម្លៃ​ផលិត

ជា​សន្សឹមៗ​លើក​កម្ពស់​ពា​ណិជ្ជ​សញ្ញា​កសិ​ផល​ភូមិ​ភាគ​នៅ​លើ​ទីផ្សារ ឃុំ​ទ្រឿង​ថាញ់​តែង​យក​ចិត្ត​ទុក​ដាក់​កសាង​និង​អភិ​វឧ្ឍ​ផលិត​ផល OCOP។ ឃុំ​មាន​ផលិត​ផល OCOP ចំ​នួន​៣​បាន​ទទួល​ស្គាល់​សម្រេច​ផ្កាយ​ ៤ រួម​មាន ធូ​រេន​ទ្រឿង​ថាញ់ មៀន Ido ឌិញ​មូង​និង​ផ្លែ​សេ​ដា​សម្ងួត Dika; មាន​ផលិត​ផល​ចំ​នួន​២​បាន​ទទួល​ស្គាល់​សម្រេច​ផ្កាយ​៣​គឺ​មៀន​ទិន​ហ្វី និង​នំ​ក្រៀប​ផ្អែម កេវ​យ៉ុង​រស​ជាតិ​ទឹក​ដោះ​គោ។ ឃុំ​នៅ​ទាំង​មាន​ក្រុម​សហ​ការ​ធ្វើ​ចំ​ការ​គួប​ផ្សំ​ទេស​ចរណ៍​ជីវ​ស្ថាន ​៣០​ មេ​សា​នៅ​ភូមិ​ឌិញ​ខាញ់ B កំ​ពុង​ក្លាយ​ជា​ទី​មក​ដល់​ថ្មី​របស់​ភូមិ​ភាគ។

លើ​ភូមិ​ឋាន​ឃុំ​សព្វ​ថ្ងៃ​មាន​ ១៦ ​សហ​ករណ៍​កំ​ពុង​សកម្ម​ភាព​ប្រ​សិទ្ធ​ភាព​និង​ធ្វើ​សកម្ម​ភាព​ត្រូវ​តាម​ច្បាប់​សហ​ករណ៍។ លោក​ផាម​ថាញ់​ប៊ិញ សហ​ករណ៍​តឹង​ទ្រុង​ថាញ់ ឱ្យ​ដឹង៖ សហ​ករណ៍​ជំ​នាញ​ដាំ ផលិត​និង​ចុះ​កិច្ច​សន្យា​ប្រ​មូល​ទិញ​ផ្លែ​ធូ​រេន។ ពេល​ទើប​បង្កើត​ដើម​ឆ្នាំ​២០២០ សហ​ករណ៍​មាន​សមា​ជិក​ ១៤​ រូប មាន​ផ្ទៃ​ដី​ជាង​ ១២​ ហិក​តា។ ដោយ​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​សហ​ករណ៍​បន្ត​ចលនា​និង​ចង​សម្ព័ន្ធ បច្ចុប្បន្ន​សមា​ជិក​កើន​ឡើង​ ៧៨ ​រូប​មាន​ផ្ទៃ​ដី​ជាង ​៧៨​ ហិក​តា។

ថ្វី​ត្បិត​ដូច្នេះ តាម​ការ​វាយ​តម្លៃ​របស់​ភូមិ​ភាគ ផលិត​កសិ​កម្ម​លើ​ភូមិ​ឋាន​នៅ​មាន​ការ​អន់​ថយ លំ​បាក​មួយ​ចំ​នួន។ ជា​អាទិ៍​ដូច​ទម្រង់​ផលិត​រាយ​រង កម្រិត​អនុវត្ត​បច្ចេក​វិជ្ជា​ខ្ពស់​មិន​ទាន់​ផ្ទឹម​ស្មើ​ជា​មួយ​សក្តា​នុភាព ការ​ចង​សម្ព័ន្ធ​រវាង​ផលិត កែ​ច្នៃ ច្រក​ចេញ​មិន​ទាន់​ម៉ត់​ចត់​។ល។ ផ្តើម​ពី​នោះ​មិន​ទាន់​ទាញ​យក​អស់​សក្តា​នុភាព​អភិ​វឧ្ឍ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ។ សំ​ខាន់​គឺ​ផលិត​ផល​មិន​ទាន់​ច្នៃ​តម្លៃ​ទាប ប្រ​ភព​កម្លាំង​កសិ​កម្ម​គុណ​ភាព​ខ្ពស់​នៅ​ខ្វះ។

ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​ផលិត​កសិ​កម្ម បង្កើន​ចំ​ណូល​ឱ្យ​ប្រ​ជា​ជន លោក​ឡេ​តឹង​ធៀង ឱ្យ​ដឹង៖ រយៈ​ពេល​ខាង​មុខ ឃុំ​នឹង​បង្កើត​គម្រោង​ប្លង់​តំ​បន់ មណ្ឌល​ផលិត​ជំ​នាញ​ទ្រង់​ទ្រាយ​ធំ។ ទន្ទឹម​នោះ ជំ​រុញ​អនុ​វត្ត​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិជ្ជា​ក្នុង​ការ​ផលិត។ បង្កើន​ចង​សម្ព័ន្ធ​ផលិត logistics លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​កសិ​កម្ម​ធា​នា​ពី​ផ្នែក​ផលិត​ដល់​ច្រក​ចេញ។ យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គោក បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ផលិត​និង​ជួញ​ដូរ៕

ឡឹម​មឹង-​ចន្ថា

ចែករំលែកអត្ថបទ