រាល់ឆ្នាំប្រព័ន្ធនយោបាយឃុំថាញ់ភូ តែងផ្សព្វផ្សាយអនុវត្តបណ្តាដំណោះស្រាយសកម្មឧបត្ថម្ភសមាជិក យុវជននិងប្រជាជនអភិវឧ្ឍសេដ្ឋកិច្ចលើកកម្ពស់ជីវភាព ក្នុងនោះមានដំណោះស្រាយកសាងបណ្តាទម្រង់ប្រជាចលនាប៉ិនប្រសប់មានប្រសិទ្ធភាព។ តាំងពីនោះជីវភាពប្រជាជនមិនបង្អង់បានកែលម្អ។ បច្ចុប្បន្ន ឃុំគ្មាននៅគ្រួសារក្រ។

ថ្នាក់ដឹកនាំគណៈកសាងបក្ស រណៈសិរ្សនិងអង្គការនយោបាយ-សង្គមឃុំថាញ់ភូ ស្វែងយល់សភាពការសកម្មភាពប្រសិទ្ធភាពរបស់ទម្រង់ ក្រុមសហករណ៍ត្បាញខ្សែជ័រដោយសមាគមសហព័ន្ធនារីឃុំកសាងកំពុងដោះស្រាយការធ្វើឱ្យសមាជិកានារីជាច្រើន។
រួមនឹងថ្នាក់ដឹកនាំគណៈកសាងបក្ស រណៈសិរ្សនិងអង្គការនយោបាយ-សង្គមឃុំថាញ់ភូ យើងខ្ញុំទស្សនាទម្រង់មួយចំនួនឧបត្ថម្ភសមាជិកានិងប្រជាជនអភិវឧ្ឍសេដ្ឋកិច្ច។ ក្នុងនោះ មានទម្រង់សហករណ៍ត្បាញខ្សែជ័រដោយសមាគមសហព័ន្ធនារីឃុំបង្កើត ៥ ឆ្នាំកន្លង កំពុងសកម្មភាពមានប្រសិទ្ធភាព។ ក្រុមសហករណ៍ទាក់ទាញសមាជិកា ២១៥ រូប រកបានប្រាក់ចំណូលពី ៣-៦ លានដុង/នាក់/ខែ។
បងង្វៀងធីខ្វែ សមាជិកាក្រុមសហករណ៍ត្បាញ់ខ្សែជ័រនិយាយ៖ កាលមុនខ្ញុំនៅតែផ្ទះ និងជូនកូនទៅរៀន សេដ្ឋកិច្ចគ្រួសារពឹងលើការធ្វើជាងកំបោររបស់ប្តី។ ឆ្នាំ ២០២៣ បានជំនួយរបស់កម្មាភិបាលសមាគមខ្ញុំចូលរួមសហករណ៍។ សព្វថ្ងៃខ្ញុំមានចំណូលប្រហែល ៣ លានដុង/ខែ។ ក៏ដូចបងខ្វែ បងង្វៀងធីង៉ា ដោយរវល់នឹងការងារផ្ទះ ថែទាំកូនតូច ទើបមិនអាចទៅធ្វើការឆ្ងាយបាន។ ឆ្នាំ ២០២៤ បងង៉ាចូលរួមក្រុមសហករណ៍ត្បាញខ្សែជ័រនិងសព្វថ្ងៃមានចំណូលស្ថេរភាពជាង ៤ លានដុង/ខែ។
រួមជាមួយក្រុមសហករណ៍ត្បាញខ្សែជ័រ ទម្រង់ក្រុមសហករណ៍ដាំដំណាំដោយសមាគមសហព័ន្ធនារីឃុំបង្កើត បានពង្រីកទូលាយកំពុងមានប្រសិទ្ធភាព។ បងផាងង្វៀងលិញភឿង ប្រធានសមាគមសហព័ន្ធនារីឃុំពត័មាន៖ យើងខ្ញុំបង្កើតបាន ២ សហករណ៍ដាំដំណាំនៅភូមិអាងថាញ់និងភូមិ ៦ មានសមាជិកា ១៤ រូប ផលិតលើផ្ទៃដី ១៥ ហិកតា។ ចូលរួមសហករណ៍បណ្តាសមាជិកបានឧបត្ថម្ភបុលទុន និងហ្វឹកហាត់បច្ចេកទេសដាំដុះ ថែទាំបន្លែ។ មធ្យមអ្នកដាំចំការមានចំណូលប្រហែលពី ១០-១៥ លានដុង/រដូវ រាល់ឆ្នាំដាំពី២-៣រដូវ។
ទម្រង់ក្រុមសហករណ៍ចិញ្ចឹមកន្ធាយតាយឡើយ ដោយសមាគមកសិករឃុំបំផុសចលនាបង្កើតឆ្នាំ ២០២០ មានសមាជិក ១០រូប។ បណ្តាសមាជិកសហករណ៍ ប្រជុំជីវភាព រាល់ត្រីមាសចែករំលែកបទពិសោធន៍បច្ចេកទេសចិញ្ចឹមកន្ធាយ និងជំនួយគ្នាក្នុងការផលិតក៏ដូចជាក្នុងជីវភាព។ បងង្វៀងថាញ់ឡើយ ប្រធានក្រុមសហករណ៍ចិញ្ចឹមកន្ធាយតាយឡើយនិយាយ៖ សព្វថ្ងៃមធ្យមកន្ធាយពូជប្រហែល ១០០០ ក្បាល ក្រោយពេលចិញ្ចឹមពី ១៣-១៥ ខែ អ្នកចិញ្ចឹមមានចំណេញប្រហែល ៣០ លានដុង។ ឯខ្ញុំរាល់លើកចិញ្ចឹមប្រហែល ៦.០០០ ក្បាលចំណេញប្រហែល ១៥០ លានដុង។
បណ្តាទម្រង់ប្រជាចលនា ពូកែលើវិស័យសុខុមាលភាពសង្គមក៏បានភូមិភាគផ្សព្វផ្សាយអនុវត្ត។ តួយ៉ាងដូចទម្រង់ចលនាប្រភពក្នុងសង្គមសង់ផ្ទះមហាសាមគ្គី ដោយគណៈកម្មាធិការរណៈសិរ្សមាតុភូមិឃុំអនុវត្តច្រើនឆ្នាំកន្លង រាល់ឆ្នាំសង់ពី ១-៣ ខ្នង។ ទម្រង់ចលនាប្រភពក្នុងសង្គម សាងសង់ផ្ទះមេត្តាធម៌របស់សមាគមសហព័ន្ធនារីឃុំ ដំណាក់កាល ២០២១-២០២៥ ចលនាឧបត្ថម្ភកសាង ជួសជុលផ្ទះកក់ក្តៅ ៥ ខ្នង សរុបតម្លៃជាង ៤៤០ លានដុង។ ពីការឧបត្ថម្ភច្រើនផ្នែករបស់គណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាម ឃុំនិងបណ្តាអង្គការនយោបាយសង្គមឃុំ ឆ្លងតាមបណ្តាទម្រង់ប្រជាចលនាប៉ិនប្រសប់ មានគ្រួសារជាច្រើនមានទីលំនៅ ស្ថេរភាពស្ងប់ចិត្តពលកម្មផលិតសន្សឹមៗឈានឡើងក្នុងជីវភាព។
ទន្ទឹមនោះ ចលនាប្រជាជនចូលរួមបណ្តាទម្រង់រកសីមានប្រសិទ្ធភាព ប្រព័ន្ធនយោបាយឃុំ សហការចាត់តាំងហ្វឹកហាត់ផ្លាស់ប្តូរវិទ្យាសាស្រ្តបច្ចេកទេសបើកបណ្តាថ្នាក់បង្រៀនរបរ សន្ទនាឧទេ្ទសនាមការងារធ្វើឱ្យសមាជិក សមាជិកានិងប្រជាជន។ បណ្តាអង្គការនយោបាយសង្គម ឃុំគ្រប់គ្រងបណ្តាក្រុមបុលទុនពីធនាគារគោលនយោបាយសង្គម ឧបត្ថម្ភឱ្យ ២០០០ គ្រួសារបុលជាង ៩៧ ពាន់លានដុង ដើម្បីវិនិយោគអភិវឧ្ឍផលិតជួញដូរ។ល។
លោកង្វៀងត្រុងធ្វី ប្រធានគណៈកសាងបក្ស គណៈកម្មាធិការបក្សឃុំថាញ់ភូ អះអាង៖ គណៈកម្មាធិការបក្ស គណៈចង្អុលការអនុវត្តលក្ខន្តិកៈប្រជាធិបតេយ្យនៅមូលដ្ឋានឃុំ ចង្អុលការបណ្តាអង្គភាពអនុវត្តល្អចលនាប្រឡងប្រណាំងប្រជាចលនាពូកែ។ ឆ្លងតាមការអនុវត្តចលនាបណ្តាអង្គភាព អង្គការសកម្មឃោសនាចលនានិងមានដំណោះស្រាយឧបត្ថម្ភសមស្របជួយសមាជិក និងប្រជាជនសន្សឹមៗ លើកកម្ពស់ជីវភាព។ ដំណាក់កាល ២០២០-២០២៥ ឃុំថាញ់ភូ មានគ្រួសារចាកផុតក្រ ២៦ គ្រួ។ សព្វថ្ងៃឃុំគ្មានគ្រួសារក្រទៀត៕
តឹមខ្វា-ចន្ថា