អនុវត្តគោលនយោបាយបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម ក្នុងរយៈពេលកន្លង សង្កាត់ហ្វាធ្វឹង (ខេត្តវិញឡុង) បានសកម្មអនុវត្តគោលនយោបាយឧបត្ថម្ភលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារមានស្ថានភាពខ្វះខាតនៅក្នុងភូមិភាគ។ ផ្ទះថ្មីៗទើបសាងសង់ឡើង មិនត្រឹមតែជួយប្រជាជនមានកន្លែងស្នាក់នៅលំនឹងប៉ុណ្ណោះទេ ថែមទាំងផ្តល់កម្លាំងចិត្តដើម្បីឈានឡើងក្នុងជីវភាព។

បងស្រីថាច់ធីសន រីករាយពេលបានរដ្ឋជួយឧបត្ថម្ភសាងសង់ផ្ទះថ្មី។
តាមប្រសាសន៍លោកយឿងវុាំងហុង ប្រធានការិយាល័យវប្បធម៌ - សង្គម សង្កាត់ហ្វាធ្វឹង ចាប់ពីដើមឆ្នាំ ២០២៥ ភូមិភាគបានត្រួតពិនិត្យគ្រួសារដែលរស់នៅក្នុងផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម ពិសេសគឺគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារគោលនយោបាយ និងគ្រួសារដែលមានស្ថានភាពលំបាក។ ការពិនិត្យបានអនុវត្តបើកចំហ និងមានភាពច្បាស់លាស់ ធានាចំមុខសញ្ញា ជៀសវាងជាន់គ្នា ឬចោលរំលង។ តាមរយៈការពិនិត្យ ទូទាំងសង្កាត់មាន ១៥ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌបានឧបត្ថម្ភសាងសង់និងជួសជុលផ្ទះឡើងវិញ។
ដើម្បីកម្មវិធីសម្រេចបានប្រសិទ្ធភាព សង្កាត់បានបង្កើតគណៈចង្អុលការអនុវត្តបំបាត់ផ្ទះ បណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម ទទួលខុសត្រូវក្នុងការកសាងផែនការ ចាត់តាំងអនុវត្ត និងត្រួតពិនិត្យដំណើរការអនុវត្ត។ ទន្ទឹមនឹងនោះ ភូមិភាគបានជំរុញការចលនាកម្មាភិបាល បក្ខជន បុគ្គលិក អ្នករដ្ឋការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ចូលរួមវិភាគទាន។ មានស្ថាប័ន អង្គភាព អាជីវកម្ម និងសប្បុរសជនជាច្រើននៅ ក្នុងនិងក្រៅខេត្ត សកម្មជួយឧបត្ថម្ភថវិកា រួមចំណែកដល់ការសាងសង់លំនៅឋានសម្រាប់គ្រួសារដែលមានស្ថានភាពលំបាក។ ជាមធ្យមផ្ទះមួយខ្នងៗ ទទួលបានការជំនួយ ៥០ លានដុង។
គ្រួសារ បងថាច់ធីសន នៅភូមិបុត្រី សង្កាត់ ហ្វាធ្វឹង គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែល ទទួលបានការជំនួយលំនៅឋាន។ បងស្រីសន ឱ្យដឹង៖ “គ្រួសារខ្ញុំស្ថិតក្នុងក្របខ័ណ្ណគ្រួសារក្រីក្រ គ្មានដីផលិត។ អាស្រ័យបានរដ្ឋជួយឧបត្ថម្ភប្រាក់ ៥០ លានដុង ផ្សំនិងការសន្សំសំចៃ យើងខ្ញុំក៏សាងសង់ផ្ទះថ្មីបានសមរម្យនិងមាំទាំ។ គ្រួសារខ្ញុំ មានក្តីរំភើបរីករាយណាស់ ពេលមានកន្លែងនៅលំនឹង លែងបារម្ភខ្លាចភ្លៀងស្រក់ទៀត។ មានផ្ទះថ្មី ខ្ញុំកាន់តែមានកម្លាំងចិត្តខិតខំប្រឹងប្រែងធ្វើការរកស៊ី”។
លោកថាច់ចាំង ក៏ជាអ្នករស់នៅភូមិបុត្រីដែរ នោះចែករំលែក៖ “គ្រួសារខ្ញុំបានរដ្ឋឧបត្ថម្ភប្រាក់ ៥០ លានដុងសម្រាប់សាងសង់ផ្ទះ។ ទោះបីស្ថានភាពគ្រួសារនៅខ្វះខាត គ្មានសមត្ថភាពដើម្បីរួមចំណែកបន្ថែមសង់ផ្ទះបានសមរម្យនឹងគេ ប៉ុន្តែ មានផ្ទះរឹងមាំដូច្នេះ គឺជាក្តីសុខសម្រាប់ខ្ញុំហើយ។ នេះជាកម្លាំងចលករសម្រាប់គ្រួសារខ្ញុំ បន្តការខិតខំប្រឹងប្រែងធ្វើការរកស៊ី កែលម្អជីវភាព”។
ការអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម នៅសង្កាត់ហ្វាធ្វឹង មិនត្រឹមតែជួយប្រជាជនមានលំនៅឋានលំនឹងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ចំពោះជីវភាពប្រជាជន ជាពិសេសគឺជនជាតិភាគតិច។ ឆ្លងតាមរយៈនោះ រួមចំណែកពង្រឹងផែនមហាសាមគ្គីជនជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនក្នុងភូមិភាគទៀតផង៕
សឺនម៉ាល័យ-ត្រឹងរ៉ូន