ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/03/2026 - 16:21

បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ ២០២៦ នឹង​ចាត់​តាំង​នៅ​៤​ឃុំ សង្កាត់ 

- បុណ្យ​ចូល​ឆ្នាំ​ថ្មី​កង​ទ័ព​ប្រ​ជា​ជន ដើម្បី​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ ២០២៦ ក្រោម​ប្រ​ធាន​បទ “កង​ទ័ព - ប្រ​ជា​ជន​កឹង​ធើ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៦” តាម​ការ​គ្រោង​ទុក​នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១២ ខែ​មេ​សា នៅ​ឃុំ​អាង​និញ សា​ភៀង សង្កាត់​អូរ​ម៉ូង​និង​ខាញ់​ហ្វា។

​​   លោកស្រី ង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងបូកសរុបកិច្ចប្រជុំ។

គណៈ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​នផ្សាយ​ផែន​ការ​និង​ក្តាប់​ពី​ស្ថាន​ភាព​ការ​ងារ​ត្រៀម​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២០២៦។ លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីក្រុង​កឹង​ធើ ដឹក​នាំ​កិច្ច​ប្រ​ជុំ។

បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២០២៦ ក្រោម​ប្រ​ធាន​បទ “កង​ទ័ព - ប្រ​ជា​ជន​កឹង​ធើ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២០២៦”។ ពេល​វេលា​គ្រោង​ទុក​នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពីថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១២ ខែ​មេ​សា នៅ​ឃុំ​អាង​និញ សា​ភៀង សង្កាត់​អូរ​ម៉ូង​និង​ខាញ់​ហ្វា។

គណៈ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បាន​អនុ​វត្ត​សំ​ណង់​ផ្សេងៗ គឺ៖ កសាង​ស្ពាន បង្កើន​កម្រិត​ផ្លូវ​គមនា​គមន៍; បង្កើន​កម្រិត​និង​ជួស​ជុល​សា​លា​រៀន; ដំ​ឡើង​អំ​ពូល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​នៅ​តាម​ដង​ផ្លូវ; ប្រ​គល់​ផ្ទះ​មហា​សាម​គ្គី​ដល់​គ្រួ​សារ​ក្នុង​ក្រប​ខណ្ឌ​ក្រី​ក្រ ក្បែរ​ក្រ​និង​គ្រួ​សារ​មាន​ជីវ​ភាព​ខ្វះ​ខាត; ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ និង​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ជម្នះ​ការ​លំ​បាក រៀន​ពូ​កែ​។ល។ កង​កម្លាំង​ប្រ​ដាប់​អា​វុធ មន្ទីរ គណៈ ផ្នែក​និង​អង្គ​ការ​មហា​ជន​នា​នា ភូមិ​ភាគ​ចាត់​តាំង​និង​ចូល​រួម​រាល់​សកម្ម​ភាព​កី​ឡា ល្បែង​ប្រ​ជា​ប្រិយ ពិធី​ប្រ​ឡង​ធ្វើ​នំ​ប្រ​ពៃ​ណី និង​ដាក់​តាំង​ផលិត​ផល​របស់​ភូមិ​ភាគ។

ថ្លែង​សរុប​សេចក្តី​ក្នុង​កិច្ច​ប្រ​ជុំ លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប បាន​ស្នើ​ទី​បញ្ជា​ការ​យោ​ធា​ទី​ក្រុង មន្ទីរ គណៈ ផ្នែក​អង្គ​ការ​មហា​ជន​និង​ភូមិ​ភាគ​នា​នា បន្ត​សហ​ការ​ឱ្យ​បាន​ដិត​ដល់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​រាល់​សកម្ម​ភាព; ធា​នា​សម្ទុះ​ល្បឿន​អនុ​វត្ត​នូវ​សំ​ណង់ សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម; បង្កើន​ការ​ចលនា​ដើម្បី​គិត​គូរ​ដល់​ប្រ​ជា​ជន ដែល​មាន​ជីវ​ភាព​លំ​បាក​នៅ​ភូមិ​ភាគ​នី​មួយៗ; តភ្ជាប់​ជា​មួយ​អា​ជីវ​កម្ម​ដើម្បី​នាំ​យក​ទំ​និញ​វៀត​ណាម​តម្លៃ​អា​ទិភាព​មក​ដល់​ប្រ​ជា​ជន​។ល។ ទីបញ្ជា​ការ​យោ​ធា​ទី​ក្រុង ដឹក​នាំ​រាល់​សកម្ម​ភាព ទន្ទឹម​នឹង​នោះ ប្រ​ញាប់​សហ​ការ​ត្រៀម​ផែន​ការ​សម្រាប់​កម្ម​វិធី​បុណ្យ​ចូល​ឆ្នាំ កង​ទ័ព​ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២០២៦៕

   ផាម​ទ្រុង - លី​សៀ

ចែករំលែកអត្ថបទ