28/03/2026 - 21:09

កី​ឡា​ករ-កី​ឡា​ការិ​នី​១៦០​នាក់​ចូល​រួម​ប្រ​កួត​ពាន​រង្វាន់​ប៉េ​តង់​ជើង​ឯក​ក្រុម​ថ្នាក់​ជាតិ 

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មី​នា នៅ​មណ្ឌល​កី​ឡា​ចម្រុះ​ខេត្ត​កា​ម៉ាវ សង្កាត់​បាក​លីវ មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ បាន​ចាត់​តាំង​ពិធី​បើក​វគ្គ​ប្រ​កួត​ពាន​រង្វាន់ ​Petanque (ប៉េ​តង់) ជើង​ឯក​ក្រុម​ថ្នាក់​ជាតិ ឆ្នាំ​២០២៦។ ពាន​រង្វាន់​នេះ ចាត់​តាំង​ដោយ​នា​យក​ដ្ឋាន​កី​ឡាអប់រំ​កាយ​វៀត​ណាម ​សហ​ការ​ជា​មួយ​នឹង​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ។

គណៈ​ចាត់​តាំង​ជូន​ទង់​អនុ​ស្សាវ​រីយ៍​ដល់​អង្គ​ភាព​ចូល​រួម​ប្រ​កួត។

អង្គ​ភាព​នានា​ចូល​រួម​ពិធី​បើក​វគ្គ​ប្រ​កួត

ការ​ប្រ​កួត​នេះ បាន​ទាក់​ទាញ​កី​ឡា​ករ-កី​ឡា​កា​រិនី​១៦០​នាក់ មក​ពី​ខេត្ត ក្រុង​ចំ​នួន​១២​និង​អង្គ​ភាព​នា​នា​ក្នុង​ប្រ​ទេស ដូច​ជា៖ កា​ម៉ាវ ទី​ក្រុង​កឹង​ធើ វិញ​ឡុង ង៉ែ​អាង ទី​ក្រុង​ហូ​ជី​មិញ ហា​ណូយ ក្វាង​ទ្រី​។ល។ កី​ឡា​ករ​ទាំង​អស់​ត្រូវ​ប្រ​កួត​៧​ខ្លឹម​សារ រួម​មាន៖ ក្រុម​បុរស ក្រុម​នារី ក្រុម​បច្ចេក​ទេស​បុរស ក្រុម​បច្ចេក​ទេស​នារី ក្រុម​បច្ចេក​ទេស​បុរស​-នារី ក្រុម​ចម្រុះ​នារី​២-បុរស​១ ក្រុម​ចម្រុះ​បុរស​២-នារី​១។

លោក​ង្វៀង​ជី​កុង នា​យក​រង​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ ជូន​ទង់​អនុ​ស្សាវ​រីយ៍​ដល់​អង្គ​ភាព​ទី​ក្រុង​កឹង​ធើ។

ថ្លែង​ការណ៍​ក្នុង​ពិធី​បើក​វគ្គ​ លោក​ង្វៀង​ជី​កុង នា​យក​រង​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ បញ្ជាក់៖ "នេះ​គឺ​ជា​ការ​ប្រ​កួត​ដ៏​សំ​ខាន់​ក្នុង​ប្រ​ព័ន្ធ​ប្រ​កួត​ថ្នាក់​ជាតិ​ប្រ​ចាំ​ឆ្នាំ ដែល​បាន​ចាត់​តាំង​ឡើង​ដើម្បី​វាយ​តម្លៃ​គុណ​ភាព​ការ​ងារ​បណ្តុះ​បណ្តាល​និង​ការ​ហ្វឹក​ហ្វឺន​កី​ឡា​ករ​របស់​ខេត្ត ក្រុង​នា​នា​ ខាង​វិស័យ​កី​ឡា​លើ​ទូ​ទាំង​ប្រ​ទេស។ តាម​រយៈ​នោះ បង្ក​លក្ខណៈ​ដល់​កី​ឡា​ករ​ចូល​រួម​ប្រ​កួត​ដោះ​ដូរ​និង​ស្រង់​បទ​ពិ​សោធន៍ រួម​ចំ​ណែក​ក្នុង​ការ​រក​ឃើញ​និង​ជ្រើស​រើស​បាន​កី​ឡា​ករ​ឆ្នើម​សម្រាប់​ក្រុម​ជម្រើស​ជាតិ។ ទន្ទឹម​នឹង​នោះ ក៏​ជា​ឱកាស​ល្អ​ដើម្បី​ផ្សព្វ​ផ្សាយ​រូប​ភាព​តំ​បន់​ដី​ និង​មនុស្ស​នៅ​កា​ម៉ាវ​រួស​រាយ​រាក់​ទាក់​ភ្ញៀវ​មិត្ត​ភ័ក្តិ​ក្នុង​ទូ​ទាំង​ប្រ​ទេស។

វគ្គ​ប្រ​កួត​ខ្លឹម​សារ​ក្រុម​នារី។

បន្ទាប់​ពី​ចប់​ពិ​ធី​បើក​វគ្គ កី​ឡា​ករ​-ការិ​នី​ចាប់​ផ្តើម​ប្រ​កួត​ខ្លឹម​សារ​ក្រុម​បុរស ក្រុម​នា​រី។ ពាន​រង្វាន់​ប៉េ​តង់​ជើង​ឯក​ក្រុម​ថ្នាក់​ជាតិ នឹង​ប្រ​ព្រឹត្ត​ទៅ​រហូត​ដល់​ផុត​ថ្ងៃ​ទី​៥ ខែ​មេ​សា៕

លី​ធាន-មុនី

ចែករំលែកអត្ថបទ