ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

28/03/2026 - 16:56

វេទិ​កា​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​នៅ​កា​ម៉ាវ 

ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មី​នា នៅ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​កា​ម៉ាវ ឋិត​នៅ​សង្កាត់​បាក​លីវ  ខេត្ត​កា​ម៉ាវ មជ្ឈ​មណ្ឌល​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ (CiNEC) ខេត្ត​បាន​រៀប​ចំ  “វេទិ​កា​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​កា​ម៉ាវ ឆ្នាំ​២០២៦”។ វេទិ​កា​នេះ បាន​ទាក់​ទាញ​ភ្ញៀវ​ចូល​រួម​ជាង ៥០០​នាក់ រួម​មាន តំ​ណាង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត មន្ទីរ គណៈ ផ្នែក​និង​អង្គ​ការ​មហា​ជន​នា​នា; ក្រុម​អ្នក​ជំ​នាញ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក្នុង​វិស័យ​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ; តំ​ណាង​អា​ជីវ​កម្ម សហ​ករណ៍ សហ​គមន៍ Startup និង​សិស្ស និស្សិត សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​យុវ​ជន​ជា​ច្រើន​នៅ​ក្នុង​ខេត្ត។

វេទិ​កា​នេះ សំ​ដៅ​បង្ក លំ​ហ​សន្ទ​នា​ដោយ​ផ្ទាល់​រវាង​ថ្នាក់​ដឹក​នាំ​ខេត្ត ជា​មួយ​សហ​គមន៍​អា​ជីវ​កម្ម​វ័យ​ក្មេង និង​យុវ​ជន​ផ្តើម​អា​ជីព (Startup) ដើម្បី​ស្តាប់​ពី​គោល​គំ​និត​និង​បំ​ណង​ប្រាថ្នា កំ​ណត់​ដឹង​នូវ​ការ​លំ​បាក​និង​បញ្ហា​ប្រ​ឈម ព្រម​ទាំង​ស្នើ​សុំ​ដំ​ណោះ​ស្រាយ​សម​ស្រប សម្រាប់​ការ​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​ជីវ​បរិ​ស្ថាន​ផ្តើម​អា​ជីព​របស់​ខេត្ត​កា​ម៉ាវ។ ជា​មួយ​គ្នា​នេះ វេទិ​កា​ក៏​ជា​សារ​មួយ​ដើម្បី​ដាស់ នូវ​តម្លៃ​ស្នូល​របស់​មូល​ដ្ឋាន តាម​រយៈ​គំនិត​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​បច្ចេក​វិទ្យា​ទំ​នើប សំ​ដៅ​បង្ក​ជា​កម្លាំង​ជំ​រុញ​កំ​ណើន​ថ្មី​សម្រាប់​សេដ្ឋ​កិច្ច​របស់​ខេត្ត។

វាគ្មិន​ចូល​រួម​ក្នុង​សន្ទ​នា។

នៅ​ក្នុង​វេទិ​កា​នេះ អ្នក​តំ​ណាង​ចូល​រួម​ក៏​បាន​ស្តាប់​របាយ​ការណ៍ និង​បទ​បង្ហាញ​អំ​ពី​ប្រ​ធាន​បទ ដូច​ជា៖ Startup ជា​ចល​ករ​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​របស់​មូល​ដ្ឋាន​មួយ; ដំ​ណាក់​ការ​ពី​កា​ម៉ាវ​ទៅ​កាន់​ទី​ផ្សារ៖ "ខ្ញុំ​ចាប់​ផ្តើម​អា​ជីវ​កម្ម​ពី​ដី​នេះ ហើយ​ខ្ញុំ​សម្រេច​នៅ​ទី​នេះ​បន្ត"; បាន​ដាស់​នា​វា​ផ្តើម​អា​ជីព​នៅ​ចុង​ប៉ូល​ខាង​ត្បូង – បញ្ហា​ចម្បង​ដែល​ត្រូវ​ដោះ​ស្រាយ; ការ​កសាង​ប្រ​ព័ន្ធ​ជីវ​បរិ​ស្ថាន​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង; ទាញ​យក​សក្តា​នុភាព​ផលិត​ផល​បន្ថែម​ពី​បង្គង​វៀត​ណាម ដោយ​ប្រើ​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ និង​អនុ​វត្ត​ពហុ​វិស័យ។

ចំ​ណុច​លេច​ធ្លោ​នៃ​វេទិ​កា ​សន្ទ​នា​បាន​ចាត់​តាំង​តាម​រូប​ភាព​សន្ទ​នា​បើក​ចំ​ហ ដោយ​មាន​ការ​ចូល​រួម​ដោយ​ផ្ទាល់​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត អ្នក​ជំ​នាញ​និង​តំ​ណាង​អា​ជីវ​កម្ម​វ័យ​ក្មេង ផ្តល់​ឱកាស​ផ្លាស់​ប្តូរ​យោ​បល់​ដោយ​ចំៗ មាន​សារៈ​សំ​ខាន់​និង​មាន​ប្រ​សិទ្ធ​ភាព។ នេះ​ក៏​ជា​ឱ​កាស​សម្រាប់​ក្រុម​អ្នក​ជំ​នាញ និង​អ្នក​វិទ្យា​សាស្ត្រ​ចែក​រំលែក​បទ​ពិ​សោធន៍ ចំ​ណេះ​ដឹង​និង​ទស្សនៈ​អំ​ពី​តួនា​ទី​របស់​ផ្តើម​អា​ជីព ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​អនុ​វត្ត​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ចីរ​ភាព; រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​និង​ជំ​រុញ​ស្មារតី​ផ្តើម​អា​ជីព​ក្នុង​សង្គម ពិ​សេស​នៅ​ក្នុង​ស្រ​ទាប់​យុវ​វ័យ។

ក្នុង​សុន្ទ​រក​ថា​បិទ​វគ្គ លោក​ង្វៀង​មិញ​ល្វឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​មាន​ប្រ​សាសន៍៖ បន្ទាប់​ពី​មួយ​ថ្ងៃ​ធ្វើ​ការ​យ៉ាង​សកម្ម ប្តូរ​យោ​បល់​ចំៗ និង​ពោរ​ពេញ​ដោយ​ការ​បំ​ផុស​គំ​និត វេទិ​កា​បាន​បង្ក​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង តាម​រយៈ​ការ​ចែក​រំលែក​ដែល​មាន​ភាព​ជាក់​ស្តែង ជា​ពិ​សេស​គឺ​ស្មារតី​ក្លា​ហាន​ក្នុង​ការ​និយាយ និង​ស្នើ​សំ​ណើ​របស់​សហ​គមន៍​ផ្តើម​អា​ជីព​ អា​ជីវ​កម្ម និង​យុវ​ជន។ ប្រ​ការ​នេះ បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជ​មាន​យ៉ាង​ខ្លាំង​ថា ខេត្ត​កា​ម៉ាវ​មិន​ខ្វះ​បំ​ណង​ប្រាថ្នា​ក្នុង​ការ​ផ្តើម​អា​ជីព​ទេ ប៉ុន្តែ​កំ​ពុង​ត្រូវ​ការ​បរិ​ស្ថាន​ដែល​ល្អ​គ្រប់​គ្រាន់ ដើម្បី​ឱ្យ​បំ​ណង​ប្រាថ្នា​នោះ​អាច​អភិ​វឌ្ឍន៍​ទៅ​បាន។ រាល់​យោ​បល់​និង​សំ​ណើ​ដែល​មាន​លក្ខណៈ​ច្បាស់​លាក់​ពី​សហ​គម​ផ្តើម​អា​ជីព​និង​ក្រុម​អ្នក​ជំ​នាញ​នៅ​វេទិ​កា​ថ្ងៃ​នេះ នឹង​ក្លាយ​ជា​មូល​ដ្ឋាន​សំ​ខាន់ ដើម្បី​ខេត្ត​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​នូវ​យន្ត​ការ គោល​យោ​នបាយ និង​វិធី​សាស្ត្រ​អនុ​វត្ត​នៅ​ពេល​ខាង​មុខ។

មជ្ឈ​មណ្ឌល​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​​ប្រ​តិដ្ឋ ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ខេត្ត​កា​ម៉ាវ។

ក្នុង​ឱកាស​នេះ មជ្ឈ​មណ្ឌល​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ រួម​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ខេត្ត​កា​ម៉ាវ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ ដើម្បី​កសាង​ការ​តភ្ជាប់​ប្រ​កប​ដោយ​ចីរ​ភាព ទាញ​យក​ឧត្តម​ភាព​និង​ប្រើ​ប្រាស់​ប្រ​ភព​ធន​ធាន​មាន​ប្រ​សិទ្ធ​ភាព; ជំ​រុញ​ប្រ​ព័ន្ធ​ជីវ​បរិ​ស្ថាន​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​នៅ​ខេត្ត​កា​ម៉ាវ; គាំ​ទ្រ​គម្រោង​ផ្តើម​អា​ជីព​និង​ការ​តភ្ជាប់​ទី​ផ្សារ ជំ​រុញ​ការ​វិនិ​យោគ​និង​ធ្វើ​ពា​ណិជ្ជ​កម្ម​ផលិត​ផល​សម្រាប់​យុវ​ជន​ដែល​ផ្តើម​អា​ជីព៕ 

យ៉ី​អាញ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ