កាសែតនិងវិទ្យុ ទូរទស្សន៍កងធើ បានចាត់តាំងកម្មវិធីជួបជុំដើមឆ្នាំថ្មី ក្នុងគោលបំណងសម្តែងនូវការដឹងគុណចំពោះស្ថាប័ន អង្គភាព អាជីវកម្ម ដៃគូនិងអតិថិជនទាំងអស់ ដែលបានជឿជាក់ និងរួមដំណើរអភិវឌ្ឍរបស់អង្គភាពក្នុងរយៈពេលកន្លង។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានលោកឧត្តមសេនីយ៍ទោ ហូវ៉ាំងថាយ លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយយោធភូមិភាគ៩; លោក ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុងកងធើ; លោក ង្វៀងង៉ុកតឹម សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សក្រុងកងធើ; លោក ត្រឹងវ៉ាំងជិញ សមាជិកគណៈអចិន្ត្រៃយ៍ អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកងធើ; លោក លី រដ្ឋា អនុប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ; លោកស្រី ង្វៀងធីង៉ុកដេប អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ; លោកស្រី តូអាយវ៉ាង អនុប្រធានគណៈប្រតិភូតំណាងរដ្ឋសភាក្រុងកឹងធើ; លោក ង្វៀនវ៉ាំងផុង អនុប្រធានប្រចាំការនៃគណៈចាត់តាំងបក្សក្រុងកឹងធើ។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ ក៏មានថ្នាក់ដឹកនាំនៃមន្ទីរ គណៈ ផ្នែក អង្គការមហាជន ឃុំនិងសង្កាត់នានា; ថ្នាក់ដឹកនាំនៃសាលារៀន មន្ទីរពេទ្យ ធនាគារ ព្រមទាំងអាជីវកម្ម ដៃគូនិងអតិថិជនរបស់កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ។

លោកឧត្តមសេនីយ៍ទោ ហូវ៉ាំងថាយ និងលោក ត្រឹងវ៉ាំងហ្វៀង អញ្ជើញចូលរួមក្នុងកម្មវិធី។
ថ្លែងក្នុងកម្មវិធី លោក ហ្វិញហ្វាងម៉េន សមាជិកគណៈកម្មាធិការបក្សក្រុង នាយកកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ បានផ្តល់ព័ត៌មាន៖ មូលដ្ឋានគ្រឹះនៃកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ រួមមានប៉ុស្តិ៍ទូរទស្សន៍ចំនួន៣៖ កងធើ ១ - ប៉ុស្តិ៍អត្ថាធិប្បាយនយោបាយ, កងធើ ២ - ប៉ុស្តិ៍វប្បធម៌ - កម្សាន្ត, កឹងធើ ៣ - ប៉ុស្តិ៍ភាសាជនជាតិ បម្រើជូនជនរួមជាតិខ្មែរ ហ្វា នៅទូទាំងតំបន់ណាមបូ; ប៉ុស្តិ៍វិទ្យុ FM ចំនួន ២; កាសែតបោះពុម្ពជាភាសាវៀតណាម កាសែតបោះពុម្ពជាភាសាខ្មែរ កាសែតអេឡិចត្រូនិកកឹងធើ (ភាសាវៀតណាម ភាសាអង់គ្លេស ភាសាខ្មែរ) ព្រមទាំងបណ្តាញសង្គម និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផ្សេងៗទៀត...។ មិនត្រឹមតែជាស្ថាប័នសារព័ត៌មានសំខាន់របស់ទីក្រុងប៉ុណ្ណោះទេ កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ថែមទាំងបញ្ជាក់ពីតួនាទីជាស្ពានតភ្ជាប់ព័ត៌មាន ជាដៃគូគួរឱ្យជឿទុកចិត្ត រួមដំណើរជាមួយស្ថាប័ន មន្ទីរ គណៈ ផ្នែក រដ្ឋអំណាចភូមិភាគនិងសហគមន៍អាជីវកម្ម ជាមួយទិសដៅ "បង្កើនចំណេះដឹង តភ្ជាប់សហគមន៍"។

លោក ហ្វិញហ្វាងម៉េន ថ្លែងការណ៍ក្នុងកម្មវិធី។

អ្នកតំណាងអញ្ជើញចូលរួមក្នុងកម្មវិធី។
ថ្នាក់ដឹកនាំកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ បានឱ្យដឹង៖ ក្នុងពេលខាងមុខ អង្គភាពនឹងបន្តលើកកម្ពស់តួនាទីផ្សព្វផ្សាយ តម្រង់ទិសមតិសាធារណៈ រួមចំណែកនាំយកនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ឱ្យកាន់តែខិតជិតប្រជាជននិងអាជីវកម្ម។ សហការជាមួយនឹងភូមិភាគនានាដើម្បីរីកសាយភាយនូវទម្រង់ល្អៗ និងរបៀបធ្វើមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ចំពោះសហគមន៍អាជីវកម្ម កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ដើរតួនាទីជាមិត្តរួមដំណើរគួរឱ្យជឿទុកចិត្ត។ “ក្នុងឆ្នាំ ២០២៦ នឹងមានកម្មវិធីជាច្រើនតភ្ជាប់ចងសម្ព័ន្ធជាមួយអាជីវកម្ម ជំរុញពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលភូមិភាគ។ បណ្តាប្រធានបទឯកទេសអំពីបរិយាកាសវិនិយោគ ការផ្តើមអាជីព ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ ជួយឱ្យអាជីវកម្មទទួលបានព័ត៌មាន ពង្រីកទីផ្សារ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង” លោក ហ្វិញហ្វាងម៉េន បានផ្តល់ព័ត៌មានដូច្នេះ។

កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ចុះកិច្ចសន្យាសហការតភ្ជាប់ និងរួមដំណើរជាមួយអាជីវកម្ម អង្គភាពនានា។

កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ចុះកិច្ចសន្យាសហការអនុវត្តកម្មវិធី “ចង្វាក់នៃជីវភាពនៅមូលដ្ឋាន” ជាមួយឃុំ សង្កាត់នានា។

កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ចុះកិច្ចសន្យាសហការការផ្សព្វផ្សាយ និងLivestream លក់ផលិតផល OCOP ក្រុងកឹងធើ។
កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ក៏បានកំណត់ច្បាស់ក្នុងការផ្លាស់ប្តូរថ្មីនូវខ្លឹមសារ និងទម្រង់បង្ហាញតាមរយៈកម្មវិធីថ្មីៗ ដើម្បីឱ្យស្របតាមនិន្នាការផ្សព្វផ្សាយទំនើប ស័ក្តិសមនឹងឋានៈរបស់ទីក្រុងដែលជាប៉ូលកំណើនសេដ្ឋកិច្ចមួយរបស់ប្រទេស។ ការអនុវត្តប្រព័ន្ធឌីជីថល និងការអភិវឌ្ឍពហុប្រព័ន្ធផ្សព្វផ្សាយ ជួយឱ្យព័ត៌មានបានរីកសាយភាយយ៉ាងឆាប់រហ័ស និងទូលំទូលាយជាង បង្កើតបាននូវអន្តរកម្មយ៉ាងខ្លាំងក្លាជាមួយមហាជន។

ថ្នាក់ដឹកនាំយោធភូមិភាគ៩ ថ្នាក់ដឹកនាំទីក្រុង គណៈនាយកកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនៃមន្ទីរ គណៈ ផ្នែក និងសមាគមនានានៅទីក្រុងកឹងធើ។

ថ្នាក់ដឹកនាំយោធភូមិភាគ៩ ថ្នាក់ដឹកនាំទីក្រុង គណៈនាយកកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនៃឃុំ សង្កាត់នានានៅទីក្រុងកឹងធើ។
ក្នុងកម្មវិធីនេះ កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ បានចុះកិច្ចសន្យាសហការអនុវត្តកម្មវិធី “ចង្វាក់នៃជីវភាពនៅមូលដ្ឋាន” ជាមួយសង្កាត់និញកេវ សង្កាត់ង៉ាបៃ និងឃុំមីហឿង។ ចុះកិច្ចសន្យាសហការផ្សព្វផ្សាយ និង Livestream លក់ផលិតផល OCOP ក្រុងកឹងធើ ជាមួយមន្ទីរឧស្សាហពាណិជ្ជកម្ម មន្ទីរកសិកម្មនិងបរិស្ថាន និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផ្សព្វផ្សាយ និងពាណិជ្ជកម្ម CHIEU។ ចុះកិច្ចសន្យាសហការការតភ្ជាប់ និងរួមដំណើរជាមួយអាជីវកម្ម ជាមួយនឹងគណៈគ្រប់គ្រងតំបន់កែច្នៃនាំចេញ និងឧស្សាហកម្មកឹងធើ សម្ព័ន្ធសមាគមអាជីវកម្មទីក្រុងកឹងធើ សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សាខាតំបន់វាលរាបទន្លេគឺវឡុង៕
ដាំងហ្វិញ