តាំងពីដើមខែមិនាដល់បច្ចុប្បន្ននៅលើភូមិឋានទីក្រុងកឹងធើ និងទូទាំងតំបន់វាលរាបទន្លេគឺវឡុងបានធ្លាក់ភ្លៀងខុសរដូវ ប៉ុន្តែសភាពជ្រាបប្រៃនៅកម្រិតខ្ពស់ ជ្រាបចូលជ្រៅក្នុងវាលស្រែ ជះឥទ្ធពលដល់ការផលិតរបស់ប្រជាជន។ តាមការព្យាករណ៍រីងគោកជ្រាបប្រៃបន្តអូសបន្លាយក្នុងបុន្មានខែខាងមុខ។ បង្វែរពូជឈើ ការពារដំណាំ រុក្ខជាតិហូបផ្លែ ផលិតសមស្របនឹងរីងគោក ជ្រាបប្រៃកំពុងបានផ្នែកសមត្ថកិច្ចសកម្មឃោសនា ចលនាលើកទឹកចិត្តផ្សព្វផ្សាយអនុវត្តសំដៅបន្ថយការខូចខាតអាចកើតឡើង។

កសិករឃុំធើយហឹង (ទីក្រុងកឹងធើ) ដាក់ប្រព័ន្ធស្រោចស្រពចំការរុក្ខជាតិ ប្រឹតសំចៃទឹកក្នុងរដូវប្រាំង។
ទប់ទល់រីងគោក ជ្រាបប្រៃ
លោកត្រឹងថាញហាយ នៅឃុំវិញទ្រិន (ទីក្រុងកឹងធើ) ឱ្យដឹង៖ ក្នុងខណៈពេលបច្ចុប្បន្នទឹកក្នុងដងព្រែកចុះទាប ផលិតកសិកម្មរងការចំណាយច្រើនដោយការបូមទឹកនិងស្តុកទឹក។ ហេតុនោះក្រោយពេលប្រមូលផលស្រូវរដូវសម្រក ២០២៥-២០២៦រួច គ្រួសារខ្ញុំបង្វែរមកដាំល្ងជំនួសឱ្យរដូវស្រូវដើមឆ្នាំ។ ព្រោះល្ងជាដំណាំប្រើទឹកតិចជាងស្រូវ បន្ថយការបូមទឹក បន្ថយថវិកាផលិតក្នុងរដូវប្រាំងនេះ។
នៅឃុំវិញទ្រិនបន្លែបង្ការ បានដាំដុះលើផ្ទៃដីជាច្រើននិងបានកសិករដាំជុំឆ្នាំ សំខាន់គឺប្រភេទបន្លែបង្ការហូបស្លឹកនិងមើម។ល។ ដូច្នេះប្រភពទឹកស្រោចក្នុងរដូវប្រាំងបានកសិករម្ចាស់ការស្តុកក្នុងស្រះខ្វែង។ មាមីងតែងក្តាប់ពត័មានពីភាពរីងគោក ការប្រែប្រួលនៃអាកាសធាតុដើម្បីអនុវត្តបណ្តាដំណោះស្រាយការពារដំណាំក្នុងបរិការណ៍រដូវប្រាំងអូសបន្លាយបុន្មានខែ។
លោកង្វៀងវាំងតឹម នៅឃុំវិញទ្រិន ឱ្យដឹង៖ រៀងរាល់ឆ្នាំក្រោយពីបុណ្យចូលឆ្នាំវៀតណាមគឺក្តៅខ្លាំងនិងរីងគោក។ ដកបទពិសោធន៍ក្នុងបុន្មានឆ្នាំមុន ដើមរដូវប្រាំងឆ្នាំនេះប្រជាជនជីកស្តាបណ្តាខ្វែងស្រះដើម្បីបង្កើនផ្ទៃដីស្តុកទឹក។ ទន្ទឹមនឹងនោះ ផ្នែកកសិកម្មឃុំក៏ផ្តល់ពត័មាន ឃោសនាឱ្យកសិករក្តាប់បានពីសភាពរីងគោក ប្រភពទឹកជោរដើម្បីម្ចាស់ការបូម ស្តុកទុក។ ដូច្នេះដល់ខណៈពេលនេះប្រភពទឹកនៅតែមិនទាន់គ្រប់ស្រោចឱ្យបន្លែ។
តាមមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ តាំងពីដើមឆ្នាំផ្នែកកសិកម្មទីក្រុងប្រមូលផ្តុំណែនាំឧបត្ថម្ភកសិករបង្វែរពូជដំណាំ សត្វចិញ្ចឹមសមស្របជាមួយសភាពរីងគោក ជ្រាបប្រៃ ខ្វះទឺកសាបសម្រាប់ផលិត។ តាមនោះផ្ទៃដីដំណាំមិនសូវប្រើទឹកដូចបន្លែ សណ្តែក និងបណ្តាប្រភេទរុក្ខជាតិឧស្សាហកម្មខ្លីថ្ងៃបានប្រមូលផ្តុំផលិត។
បច្ចុប្បន្ន ទីក្រុងមានផ្ទៃដីដាំដំណាំស្បៀងអាហារសរុប ៣២.៤៧៦ហិកតា។ ក្នុងនោះមាន៣១៧ហិកតាដាំពោត ៩៧៥ហិកតាដាំដំឡូងគ្រប់ប្រភេទ ៨២ហិកតាដាំខ្ទឹមក្រហម ៥០ហិកតាដាំសណ្តែកគ្រប់ប្រភេទ ៤.៧០០ហិកតាដាំបន្លែ។ ផ្ទៃដីដាំរុក្ខជាតិយូរឆ្នាំក៏កើនបើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បច្ចុប្បន្នទីក្រុងមានផ្ទៃដីសរុប ១១៩.៣០០ហិកតាដាំដើមឈើយូរឆ្នាំ។ ក្នុងនោះផ្ទៃដីដាំរុក្ខជាតិហូបផ្លែគឺ១០០.៣២៧ហិកតា រួមមានទូរេន១.៤៤៨៣ហិកតា អំពៅ១៥.៥៥៥ហិកតា ផ្លែទឹកដោះ ៣.៨៩១ហិកតា ស្វាយ៨.៣៧២ហិកតា មៀន៥.៨៥៣ហិកតា ក្រូច៤.៩៥៤ហិកតាក្រូចឆ្មារ ៧.៣០៣ហិកតា។ល។ ផ្នែកកសិកម្មបណ្តាភូមិភាគកំពុងឈានចូលដំណាក់កាលជីកស្តារប្រឡាយធារាសាស្រ្តវាលស្រែ ស្តុកទឹកបម្រើការស្រោចស្រព ផលិតក្នុងរដូវប្រាំង។
ម្ចាស់ការទប់ទល់
លោកស្រីផាមធីមិញហីវ ប្រធានសាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិទីក្រុងកឹងធើ សង្កត់ធ្ងន់៖ ក្រោយពេលប្រមូលផលស្រូវរដូវសម្រកឆ្នាំ២០២៥-២០២៦ បណ្តាភូមិភាគគួរសកម្មចលនាកសិករបង្វែរផ្ទៃដីដាំដំណាំលើដីធ្វើស្រែមិនសូវបានផល សំដៅទប់ទល់រីងគោក ខ្វះទឹកសាបផលិត។ ចំពោះភូមិភាគណាដែលមិនចុះពូជដំណាំ គួរភ្ជួរាស់ហាលដីដើម្បីកំចាត់ពន្លកជំងឺលើវាលស្រែនិងវិនិច្ឆ័យជញ្រ្ចាំងដើម្បីបម្រើល្អរដូវស្រូវបន្ទាប់។
លោកស្រីផាមធីមិញហីវ ក្រើនរំលឹក៖ ចំពោះចំការរុក្ខជាតិហូបផ្លែ គួរយកចិត្តទុកដាក់ប្រព័ន្ធទឹកក្នុងស្រះចំការ ឧស្សាហ៍ផ្លាស់ទឹកក្នុងស្រះចំការរក្សាកម្រិតទឹកក្នុងស្រះឃ្លាតពីលីបប្រហែល០,៦មែត្រក្នុងរដូវប្រាំងនិង០,៨មែត្រក្នុងរដូវវស្សា បន្ថយទឹកស្រោចលើស្លឹកបើស្រោចត្រូវស្រោចពីលើចុះនិងត្រូវស្រោចច្រើន មិនគួរស្រោចទឹកក្រោយម៉ោង៣រសៀល ល្អបំផុតស្រោចនាពេលព្រឹករក្សាកម្រិតសំណើមដីសមស្របប្រហែល៧០-៨០%ដើម្បីការពារដំណាំលូតលាស់ល្អក្នុងរដូវប្រាំងរីងគោកជ្រាបប្រៃ។
តាមមន្ទីកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ ខណៈពេលនេះលើបន្លែត្រូវពិនិត្យកម្រិតប្រៃរបស់ទឹកមុនពេលបូមស្រោច ប្រើផ្ទាំងកៅស៊ូ ចំបើងដើម្បីរក្សាសំណើមឱ្យដីអនុវត្តបណ្តាបច្ចេកវិជ្ជាស្រោចប្រឹតសំចៃ។ មាមីងកសិករគួរបង្កើនប្រើជីធម្មជាតិ ជីកាលស្យូមស៊ីលិក ថ្នាំការពាររុក្ខជាតិមានប្រភពជីវសាស្ត្រ ក្រើនរំលឹកមិនចុះពូជចំពោះតំបន់មានហនិភ័យជ្រាបប្រៃខ្ពស់និងខ្វះទឹកស្រោច។
លើរុក្ខជាតិហូបផ្លែសព្វថ្ងៃមានប្រហែល៨.០០០ហិកតា អាចរងឥទ្ធពលត្បិតជ្រាបប្រៃ ប្រមូលផ្តុំនៅឃុំវិញវៀង សាភៀង លឿងតឹម ឡុងភូ កេសាត់ អាងថាញ់ គីវឡាវយុង។ ដូច្នេះមាមីងកសិកត្រូវពង្រឹងប្រព័ន្ធភ្លឺទំនប់ជុំវិញចំការដើម្បីរាំងស្កាត់ប្រៃជ្រាបចូល។ វាស់កម្រិតប្រៃហ្មត់ចត់មុនពេលយកទឹក មិនស្រោចទឹកមានកម្រិតប្រៃជាង១ភាគពាន់ឱ្យដំណាំ។
ចំពោះរុក្ខជាតិហូបផ្លែដូចទូរេន សាវម៉ាវ មង្ឃុត មិនស្រោចទឹកមានកម្រិតប្រៃជាង០,៥ភាគពាន់។ ក្នុងរយៈពេលជ្រាបប្រៃ គ្រាន់តែស្រោចទឹកតិចជួយឱ្យដើមមិនស្វិតនិងដីមិនស្ងួតប្រេះ (អូសបន្លាយរយៈពេលស្រោច២ដង បន្ថយចំនួនស្រោចនិងបរិមាណទឹកស្រោច)។ ពេលមានហានិភ័យជ្រាបប្រៃត្រូវម្ចាស់ការប្រើប្រភពវត្ថុធាតុធម្មជាតិ (ចំបើង ស្មៅស្ងួត ស្លឹកស្ងួត) រឺគ្របផ្ទាំងកៅស៊ូកសិកម្មដើម្បីគ្របគល់រក្សាសំណើមឱ្យដី។ កាត់មែក កាត់ក្តិបផ្កា ដើម្បីបន្ថយបំភាយចំហាយទឹក។
សំខាន់មាមីងកសិករមិនត្រូវវិនិច្ឆ័យឱ្យចេញផ្កាខុសរដូវ ឬដាំថ្មីក្នុងរយៈពេលរីងគោក (បើប្រភពទឹកសាបមិនធានាផ្គត់ផ្គង់គ្រប់ឱ្យដើម) បង្កើនរក្សាទឹកសាបក្នុងខ្វែងប្រើវិធានការស្រោចទឹកប្រឹតសំចៃ បង្កើនប្រើជីធម្មជាតិ កាលស្យូម ហ្វូតហ្វាត សំដៅបន្ថយដើមពុលដោយជ្រាបប្រៃ៕
ហាវាំង-ចន្ថា