លោកឡេក្វាងទុង បានសង្កត់ធ្ងន់ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល មានតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍយូរអង្វែងរបស់ទីក្រុង។ មន្ទីរ គណៈ ផ្នែក និងឃុំ សង្កាត់នានា គប្បីសហការជិតដិតក្នុងការអនុវត្តភារកិច្ចទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលទៅក្នុងការអនុវត្តជាក់ស្តែង ដើម្បីរួមចំណែកទៅក្នុងតម្លៃនិងគុណភាពកំណើន; ដំណោះស្រាយនូវបញ្ហាជាមូលដ្ឋាន; កសាងរដ្ឋអំណាចរឹងមាំ បម្រើប្រជាជននិងអាជីវកម្មឱ្យបានល្អប្រសើរជាងមុន។
លោកឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ដឹកនាំកិច្ចប្រជុំជាមួយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុង ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW និងភារកិច្ចសំខាន់ៗនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឆ្នាំ២០២៦។

អ្នកតំណាងចូលរួមក្នុងឱកាសជួបធ្វើការជាមួយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ស្តីពីលោតផ្លោះក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល រហូតដល់ថ្ងៃទី១៧ ខែមិនា ទីក្រុងបានបញ្ចប់ភារកិច្ចដែលបានផ្ដល់ជូនចំនួន ១៣២/២៤៤ ហើយកំពុងអនុវត្តត្រូវតាមកាលកំណត់ចំនួន ១១២ ភារកិច្ច (ក្នុងនោះ មានភារកិច្ចជាប្រចាំចំនួន៨០)។ មន្ទីរ គណៈ ផ្នែកនិងឃុំ សង្កាត់ទាំង១០០% បានតភ្ជាប់បណ្តាញបញ្ជូនទិន្នន័យឯកទេស ធានាមានភាពរលូន សុវត្ថិភាព និងជាមូលដ្ឋានគ្រឹះសម្រាប់ការតភ្ជាប់ទិន្នន័យ។ ចំពោះឧបករណ៍ផ្សេងៗទៀត សម្រាប់បម្រើសកម្មភាពរបស់មជ្ឈមណ្ឌលបម្រើសេវារដ្ឋនៅឃុំ សង្កាត់ មកដល់បច្ចុប្បន្ន មានឃុំ សង្កាត់ ៧៧% មានម៉ាស៊ីនចាប់លេខរៀងស្វ័យប្រវត្តិ; ឃុំ សង្កាត់ ៨២% មានអេក្រង់បង្ហាញតួលេខ; ឃុំ សង្កាត់ ៩៤% មានឧបករណ៍ស្វែងរកព័ត៌មានសំណុំឯកសារបែបបទរដ្ឋបាល។

លោកង្វៀងត្វឹងអាញ់ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងឱកាសជួបធ្វើការ។
បច្ចុប្បន្ន ទីក្រុងមានអង្គភាពចំនួន ១១៣ ដែលមានសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយសរុបចំនួនបុគ្គលិកចូលរួមសកម្មភាពនេះ ១០.៦៩៣នាក់ ហើយចំនួនកម្មាភិបាលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៅលើភូមិឋានទីក្រុងមានដល់ ៩,៨៨ នាក់ក្នុងមួយម៉ឺនប្រជាជន។ ប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋបន្តអភិវឌ្ឍន៍ បានដាក់ឱ្យដំណើរការមណ្ឌលផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋ ២កន្លែង រួមមាន៖ មណ្ឌលពិគ្រោះនិងផ្គត់ផ្គង់សេវាកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល (CASIC Services Hub) នៅសង្កាត់វីតឹង; និងមណ្ឌលផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋមានលក្ខណៈពិសេសរបស់ភូមិភាគ (CASIC Local Hub) នៅសង្កាត់ភូឡើយ។

លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងឱកាសជួបធ្វើការ។
មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានធ្វើសេចក្តីព្រាងគម្រោង “កសាងមជ្ឈមណ្ឌលផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋទីក្រុងកឹងធើ កម្រិតមណ្ឌលនិងតំបន់វាលរាបទន្លេគឺវឡុង” ដោយផ្អែកលើការរៀបចំឡើងវិញមជ្ឈមណ្ឌលផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋទីក្រុងកឹងធើដែលមានស្រាប់។ តាមនោះ ចាត់តាំងយកមតិយោបល់ពីស្ថាប័ន និងអង្គភាពនានាដែលពាក់ព័ន្ធ ព្រមទាំងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុង ចេញលិខិតផ្ញើទៅក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីស្នើសុំមតិយោបល់ចំពោះសេចក្តីព្រាងគម្រោង។

តំណាងមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របាយការណ៍សង្ខេបអំពីស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW លើភូមិឋានទីក្រុងកឹងធើ។
ក្នុងឱកាសជួបធ្វើការ មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុងកឹងធើ បានស្នើទីក្រុងនិងប្រចាំការគណៈចង្អុលការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល ពិនិត្យ ឯកភាពលើផែនការកសាងមជ្ឈមណ្ឌលផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋទីក្រុងកឹងធើ កម្រិតមណ្ឌលនិងតំបន់វាលរាបទន្លេគឺវឡុង; ចាត់ចែងដើមទុនសម្រាប់មូលនិធិអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋរបស់ទីក្រុង ដើម្បីផ្សព្វផ្សាយអនុវត្តគាំទ្រសកម្មភាពលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ ព្រមជាមួយនោះ ពិនិត្យ ចង្អុលការចំពោះសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ខភាគទីក្រុង អំពីការជំរុញការកសាងយន្តការ និងគោលនយោបាយពិសេសដោយឡែក ដើម្បីលើកកម្ពស់ការជំរុញអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលទីក្រុងកឹងធើ និងសេចក្តីព្រាងគម្រោងអភិវឌ្ឍន៍កងជួរកម្មាភិបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល ដំណាក់កាល ២០២៦-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

លោកឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ថ្លែងចង្អុលការក្នុងឱកាសជួបធ្វើការ។
ថ្លែងក្នុងឱកាសជួបធ្វើការ លោកឡេក្វាងទុង បានសង្កត់ធ្ងន់ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល មានតួនាទីសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍយូរអង្វែងរបស់ទីក្រុង។ ហេតុនេះ មន្ទីរ គណៈ ផ្នែកនិងឃុំ សង្កាត់នានា ត្រូវសហការជិតស្និទ្ធ ដើម្បីផ្សព្វផ្សាយអនុវត្តភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល ទៅក្នុងការអនុវត្តជាក់ស្តែង រួមចំណែកទៅក្នុងតម្លៃនិងគុណភាពកំណើន; ដោះស្រាយបញ្ហាជាមូលដ្ឋាន; និងកសាងរដ្ឋអំណាចរឹងមាំ បម្រើប្រជាជននិងអាជីវកម្មឱ្យកាន់តែល្អប្រសើរ។
ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល គឺជាភារកិច្ចរួមរបស់ទីក្រុង។ គ្រប់មន្ទីរ គណៈ ផ្នែកទាំងអស់ ត្រូវបែងចែកភារកិច្ចឱ្យច្បាស់លាស់គឺ ច្បាស់ទាំងមនុស្ស ច្បាស់ទាំងការងារ។ មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ត្រូវផ្តោតលើភារកិច្ចសំខាន់ៗអនុវត្តម៉ឺងម៉ាត់និងដល់ទីបញ្ចប់ សំដៅរួមចំណែកជាវិជ្ជមានទៅលើទិសដៅកំណើនមានតួពីរខ្ទង់របស់ទីក្រុង៕
មីថាញ - ពេជ្រសឿន