20/03/2026 - 07:24

ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កី​ឡា​ករ Judo ថាច់​មក​រា 

ផ្ដើម​ពី​ការ​ចូល​ចិត្ត​ដំ​បូង​ពេល​តាម​បង​ប្រុស​ទៅ​កាន់​កន្លែង​ហ្វឹក​ហាត់ ក្មេង​ប្រុស ថាច់​មក​រា បាន​អត់​ធ្មត់​ព្យា​យាម​ហាត់​វិញ្ញា​សា​កី​ឡា Judo ហើយ​បាន​បង្ហាញ​សមត្ថ​ភាព​របស់​ខ្លួន​តាម​រយៈមេ​ដាយ​ក្នុង​ការ​ប្រ​កួត​ថ្នាក់​ជាតិ។ អា​យុ ១៥ ឆ្នាំ ប្អូន​មិន​ត្រឹម​តែ​បង្ហាញ​ទេព​កោ​សល្យ​កី​ឡា​ដ៏​លេច​ធ្លោ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​គោ​រព វិន័យ ឆន្ទៈ និង​ប្តេជ្ញា​ចិត្ត​ព្យា​យាម​ប្រាថ្នា​ក្លាយ​ជា​គ្រូ​បង្វឹក​កី​ឡា​នា​ពេល​អនា​គត។

​ កី​ឡាករ Judo ថាច់​មក​រា (ស្ដាំ)។

កើត​ឆ្នាំ ២០១១ ថាច់​មក​រា នៅ​សង្កាត់​ត្រា​វិញ ខេត្ត​វិញ​ឡុង បច្ចុប្បន្ន​ជា​កី​ឡា​ករ Judo វ័យ​ក្មេង​ម្នាក់​ដែល​ពោរ​ពេញ​ដោយ​ក្ដី​សង្ឃឹម​របស់​ភូមិ​ភាគ។ កើត​ក្នុង​គ្រួ​សារ​លក់​ដូរ​តូច ប្អូន​បាន​បង្ហាញ​ចំ​ណង់​ចំ​ណូល​ចិត្ត​កី​ឡា​តាំង​ពី​តូច និង​បាន​គ្រួ​សារ​បង្ក​លក្ខណៈ​ចាប់​យក​ក្តី​ស្រ​មៃ។ កាល​សិក្សា​នៅ​ថ្នាក់​ទី ៣ មករាបាន​ទៅ​តាម​បង​ប្រុស​ហ្វឹក​ហាត់ Judo។ ឃើញ​ភាព​រហ័ស​រហួន គ្រូ​បង្វឹក​បាន​លើក​ទឹក​ចិត្ត​ប្អូន​ឱ្យ​ចូល​រួម​ហ្វឹក​ហាត់។ ផ្ដើម​ពី​ការ​ចង់​ដឹង​ដំ​បូង ហើយ​ប្អូន​ចូល​ចិត្ត​ជា​បណ្ដើៗ​និង​ផ្សារ​ភ្ជាប់​ជា​មួយ Judo រហូត​មក​ដល់​បច្ចុប្បន្ន។ បន្ទាប់​ពី​ការ​ហ្វឹក​ហាត់មួយ​រយៈ​ មក​រា​បាន​ជ្រើស​រើស​ចូល​ក្រុម​ទេព​កោ​សល្យ​វិញ​ឡុង ជា​សញ្ញា​បញ្ជាក់​ពី​ចំ​ណុច​របត់ដ៏​សំ​ខាន់​ក្នុង​អា​ជីព​កី​ឡា។

បង​ស្រី​គាង​ធី​ពឿង ម្តាយ​របស់​មក​រា ឱ្យ​ដឹង៖ “កូន​ប្រុស​របស់​ខ្ញុំ​នៅ​តូច ដូច្នេះ ​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ប្តូរ​វេន​គ្នា​ជូន​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ពេល​ព្រឹក​និង​ពេល​រសៀល​បន្ទាប់​ចេញ​ពី​រៀន​សា​លា​ចំ​ណេះ​ទូ​ទៅ។ ទោះ​បី​លំ​បាក​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ឃើញ​កូន​ចូល​ចិត្ត​និង​ជឿន​លឿន ម៉្លោះ​ហើយ​គ្រួ​សារ​គាំ​ទ្រ​យ៉ាង​ខ្លាំង”។ មិន​ត្រឹម​តែ​ឧស្សាហ៍​ព្យា​យាម​ក្នុង​ការ​ហ្វឹក​ហាត់​ប៉ុណ្ណោះ​ទេ មក​រា​ជា​សិស្ស​ដែល​មាន​អា​កប្ប​កិរិ​យា​ល្អ សម្រេច​បាន​លទ្ធ​ផល​គ្រាន់​បើ ពូកែ​ច្រើន​ឆ្នាំ​បន្តរ​បន្ទាប់។ ទន្ទឹម​នឹង​នោះ  នៅ​លើ​ទី​លាន​ប្រ​កួត មក​រា​បាន​ឈ្នះ​មេ​ដាយ​សំ​រិទ្ធ​និង​មេ​ដាយ​ប្រាក់​ជា​ច្រើន​នៅ​ក្នុង​ការ​ប្រ​កួត​ពាន​រង្វាន់​យុវ​វ័យ។ ពិ​សេស​នៅ​ឆ្នាំ ២០២៤ ប្អូន​បាន​ឈ្នះ​មេ​ដាយ​មាស​កម្រិត​ទម្ងន់ ៤៦ គី​ឡូ​ក្រាម បុរស​ចាប់​ពី​អា​យុ ១២-​១៣ ឆ្នាំ ក្នុង​ការ​ប្រ​កួត​ពាន​រង្វាន់​ជើង​ឯក Judo យុវ​វ័យ​ថ្នាក់​ជាតិ ចាត់​តាំង​នៅ​ថាញ​ហ្វា - ស្នា​ដៃ​គួរ​ឱ្យ​កត់​សម្គាល់​បាន​បញ្ជាក់​ពី​ភាព​ជឿន​លឿន​ដ៏​លេច​ធ្លោ​របស់​កីឡា​ករ​វ័យ​ក្មេង​រូប​នេះ។

បច្ចុប្បន្ន មក​រា ជា​សិស្ស​ថ្នាក់​ទី ៩ សា​លា​មធ្យម​សិក្សា​ង្វៀង​ធី​មិញ​ខៃ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​សិក្សា ប្អូន​បាន​បម្រុង​ជ្រើស​រើសចូល​ក្រុម​ជម្រើស​យុវ​វ័យ​ជាតិ ហ្វឹក​ហាត់​នៅ​ទី​ក្រុង​កឹង​ធើ ហើយ​សិក្សា​វប្ប​ធម៌​បណ្ដើរ​និង​បង្កើន​ជំ​នាញ Judo បណ្ដើរ។ ចែក​រំលែក​ពី​ក្តី​ប្រាថ្នា ប្អូន​មក​រា ឱ្យ​ដឹង៖ “ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ Judo ពី​ព្រោះ​វា​ជួយ​ខ្ញុំ​មាន​សុខ​ភាព​ល្អ និង​រៀន​សូត្រ​បទ​ពិ​សោធន៍​ពី​រៀម​ច្បង​បាន​ច្រើន។ ក្រោយ​មក​ខ្ញុំ​នឹង​ព្យា​យាម​ខិត​ខំ​សិក្សា​ឱ្យ​បាន​ល្អ ដើម្បី​ក្លាយ​ជា​គ្រូ​បង្វឹក”។ លោក​វឿង​ហ្វាង​ហ្វឹង គ្រូ​បង្វឹក ឱ្យ​ដឹង៖ មក​រា គឺ​ជា​កីឡា​ករ​មាន​ស្មារតី​វិន័យ​ខ្ពស់ ឧស្សា​ហ៍ព្យា​យាម​ក្នុង​ការ​ហ្វឹក​ហាត់ និង​មាន​ក្ដី​សង្ឃឹម​អភិ​វឌ្ឍ​នៅ​ពេល​អនា​គត។ បច្ចុប្បន្ន អង្គ​ភាព​កំ​ពុង​ដំ​ណើរ​ការ​សម្រេច​បែប​បទ​ជ្រើស​រើស​ប្អូន​ចូល​ក្រុម​ជម្រើស​យុវ​វ័យ​ជាតិ​នា​ពេល​ខាង​មុខ​នេះ៕

                                      អត្ថបទ៖ ទីទុយ

ចែករំលែកអត្ថបទ