កីឡា - ទេសចរណ៍ ទេសចរណ៍

11/03/2026 - 21:48

សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី និងទិវាខួបកំណើតលោកប្រធានហូជីមិញ 

គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ចេញផែនការចាត់តាំងសកម្មភាពរំលឹកខួបលើកទី ៥១ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២៦) ទិវាពលកម្មអន្តរជាតិ (១-៥) និងខួបលើកទី ១៣៦ឆ្នាំ ទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩/៥/១៨៩០ - ១៩/៥/២០២៦)។

ក្រោយពីជោគជ័យនៃកម្មវិធីសួនឧទ្យានសៀវភៅនិទាឃរដូវ ទីក្រុងកឹងធើមានផែនការចាត់តាំង តាំងពិព័រណ៍សៀវភៅ នៅសួនឧទ្យានតាវដាង នាពាក់កណ្តាលខែមេសា ខាងមុខនេះ។

ជាក់ស្តែង ទីក្រុងកឹងធើនឹងចាត់តាំងការទៅអុជធូបគោរពវិញ្ញាណក្ខ័ន្ធនៅទីបញ្ចុះសពយុទ្ធ ជនពលី គោរពបូជានៅតាមបូជនីដ្ឋាន និងស្តូបរំលឹកគុណលោកប្រធានហូជីមិញ។ សកម្ម ភាពឃោសនាផ្សព្វផ្សាយនានា បានស្ថាប័នមានសមត្ថកិច្ច និងភូមិភាគផ្សព្វផ្សាយអនុវត្តដោយរូបភាពជាច្រើន។ ពិធីជួបជុំរំលឹកខួប គ្រោងនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៨ ខែមេសា នៅសាលប្រជុំគណៈកម្មាធិការបក្សទីក្រុងកឹងធើ និងបានផ្សាយផ្ទាល់លើរលកធាតុអាកាសកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ។ នៅយប់ថ្ងៃដដែល នៅសួនឧទ្យានសា-ណ សង្កាត់វីតឹង កម្មវិធីសិល្បៈអបអរសាទរពិធីរំលឹកខួបនឹងបានចាត់តាំងឡើង ដោយមានការចូលរួមពីសិល្ប ករ សិល្បការិនី និងអ្នកចម្រៀងជាច្រើនរូប ព្រមទាំងបានផ្សាយផ្ទាល់លើរលកធាតុអាកាសកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើផងដែរ។

ផែនការក៏បានដាក់ចេញនូវសកម្មភាពអបអរសាទរជាច្រើនក្នុងឱកាសនេះ ដែលលេចធ្លោគឺការតាំងពិព័រណ៍សៀវភៅទីក្រុងកឹងធើលើកទី ៥ - ឆ្នាំ ២០២៦ គ្រោងនឹងចាត់តាំងចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ នៅសួនឧទ្យានតាវដាង សង្កាត់និញកេវ។ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ត្រូវបានប្រគល់ភារកិច្ចជាអង្គភាពដឹកនាំ សហការ ជាមួយកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ព្រមទាំងស្ថាប័ន អង្គភាពពាក់ព័ន្ធដើម្បីចាត់តាំង តាំងពិព័រណ៍សៀវភៅនេះ។ ទន្ទឹមនឹងនោះ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ក៏ទទួលបន្ទុកដឹកនាំចាត់តាំងរៀបរៀងសៀវភៅអនុស្សាវរីយ៍ដែលមានចំណងជើងថា៖ “បណ្ណាល័យទីក្រុងកឹងធើ - ពាក់កណ្តាលសតវត្សរ៍រក្សាទុក និងផ្សព្វផ្សាយចំណេះដឹង (១៩៧៦- ២០២៦)”។

ក្រៅពីនោះ នៅមានសកម្មភាពវប្បធម៌ កីឡានិងទេសចរណ៍ដ៏លេចធ្លោមួយចំនួនទៀត ដូច ជា៖ ការដាក់តាំងបង្ហាញតាមប្រធានបទ និងតាំងពិព័រណ៍រូបថតនៅសារមន្ទីរទីក្រុងកឹងធើ; រង្វាន់ប្រកួតកីឡាដូចជា៖ ជើងឯកក្លឹបការ៉ាតេថ្នាក់ជាតិភូមិភាគខាងត្បូង ជើងឯកក្លឹបយូដូថ្នាក់ជាតិ ការប្រណាំងម៉ូតូដណ្តើមពានជើងឯកថ្នាក់ជាតិ ព្រឹត្តិការណ៍រត់ប្រណាំង VnExpress Marathon Can Tho...; រួមជាមួយទិវាបុណ្យដូចជា៖ ទិវាបុណ្យសួនឈើហូបផ្លែតឹងឡុក ទិវាបុណ្យមហោស្រពព្រែកទន្លេតំបន់ចម្ការ (កោះមីភឿក ឃុំញើងមី) ទិវាបុណ្យទេសចរណ៍ជីវស្ថានផុង ដៀង - កឹងធើជាដើម៕

យីខូយ - ថាច់ធី

ចែករំលែកអត្ថបទ