មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/03/2026 - 08:49

គំ​រូ​លេខា​សាខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ "ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់" 

តាម​រយៈ​ការ​វាយ​តម្លៃ​ថា​ជា​កម្មា​ភិ​បាល​គំ​រូ និង​ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន លោក ង្វៀង​វ៉ាំង​ភឿង លេខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ​ភឿង​ប៊ិញ ឃុំ​ភឿង​ប៊ិញ ទី​ក្រុង​កឹង​ធើ នា​ពេល​កន្លង​មក តែង​តែ​ពង្រីក​ស្មារតី​សាមគ្គី​ភាព ខ្នះ​ខ្នែង​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង នៅ​ភូមិ​ភាគ។

ទម្រង់​ចិញ្ចឹម​ទា​កា​ប៉ា​របស់​បង​ស្រី​ ធី​យ៉ុប។

ក្នុង​រយៈ​ពេល ១៤ ឆ្នាំ​ក្នុង​តួ​នា​ទី​ជា​លេខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ លោក​ង្វៀង​វ៉ាំង​ភឿង តែង​ទទួល​បាន​ការ​ស្រ​ឡាញ់​រាប់​អាន​ពី​មា​មីង អា​ស្រ័យ​ភាព​សកម្ម​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ។ ជ្រាប​ច្បាស់​នូវ​ដំ​បូន្មាន​អ៊ំ៖ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់ គឺ​ការ​ងារ​អ្វី​ក៏​សម្រេច​ជោគ​ជ័យ” លោក​មិន​ត្រឹម​តែ​បំ​ពេញ​ល្អ​ការ​ងារ ចលនា​ប្រ​ជា​ជន​ឱ្យ​អនុ​វត្ត​តាម​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ិន​ប្រ​សប់​ក្នុង​ការ​ចលនា​និង​ពង្រីក​កម្លាំង​មហា​ជន ដើម្បី​អនុ​វត្ត​ល្អ​រាល់​សកម្ម​ភាព​ចលនា​ដែល​ភូមិ​ភាគ​បំ​ផុស​ទៀត​ផង។ លោក​ភឿង ចែក​រំលែក៖ “ចង់​ឱ្យ​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត កម្មា​ភិ​បាល​ត្រូវ​ធ្វើ​ជា​គំរូ និ​យាយ​ត្រូវ​ដើរ​ទន្ទឹម​នឹង​ធ្វើ។ សា​ខា​បក្ស​ត្រូវ​សាម​គ្គី​ចំ​ពោះ​ប្រ​ជា​ជន​ត្រូវ​បង្ក​ឱ្យ​មាន​ការ​ឯក​ភាព រាល់​កិច្ច​ការ​ត្រូវ​តែ​ពិភាក្សា​ជា​ចំ​ហ​ប្រ​ជា​ធិប​តេយ្យ និង​ដោះ​ស្រាយ​ឱ្យ​បាន​សម​ហេ​តុ​ផល។ នៅ​ពេល​ដែល​ប្រ​ជា​ជន​មិន​ទាន់​យល់​ស្រប យើង​ត្រូវ​ខិត​ខំ​ពន្យល់​ឱ្យ​ពួក​គាត់​ជ្រាប​ច្បាស់ ទើប​ការ​ចលនា​ទទួល​បាន​ប្រ​សិទ្ធ​ភាព”។

តាម​រយៈ​ភាព​ប៉ិន​ប្រ​សប់​ក្នុង​ការ​ចលនា​ ភាព​ជិត​ស្និទ្ធ​និង​ចេះ​ស្ដាប់​មតិ គោល​បំ​ណង​ប្រ​ជា​ជន ដើម្បី​ស្នើ​ដោះ​ស្រាយ​រាល់​ការ​លំ​បាក​ ជំ​ពាក់​ជំ​ពិន​បាន​ទាន់​ពេល ផ្ដើម​ពី​នោះ ពង្រីក​បាន​នូវ​កម្លាំង​មហា​សាម​គ្គី​ទូ​ទាំង​ប្រ​ជា​ជន រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​រាល់​ភារ​កិច្ច​នយោ​បាយ ពិ​សេស​គឺ​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី។ យោង​តាម​នោះ ក្នុង​ឆ្នាំ ២០១៨ លោក​បាន​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ចំ​នួន ៣២០ ម៉ែត្រ​កា​រ៉េ ដើម្បី​ពង្រីក​ផ្លូវ​ជន​បទ និង​ដី​ចំ​នួន ១.០០០ ម៉ែត្រ​កា​រ៉េ​ទៀត​សម្រាប់​សាង​សង់​ស្ថា​នីយ​បូម​ទឹក។ លោក​ត្រឹង​ឌឹក-ថ ប្រ​ជា​ជន​នៅ​ភូមិ​ភាគ រ៉ាយ​រ៉ាប់៖ “កាល​ពី​មុន ផ្លូវ​ថ្នល់​មាន​សភាព​ទ្រុឌ​ទ្រោម ការ​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​ទំ​និញ​មាន​ការ​លំ​បាក។ អា​ស្រ័យ​ដោយ​មាន​លោក​ភឿង ចលនា​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ ឥ​ឡូវ​នេះ​ផ្លូវ​ថ្នល់​ត្រូវ​បាន​កសាង​រឹង​មាំ ស្អាត​បាត ប្រ​ជា​ជន​ត្រេក​អរ រីក​រាយ​គ្រប់​គ្នា”។ មិន​តែ​ប៉ុណ្ណោះ លោក​ភឿង នៅ​ទាំង​បាន​ចលនា​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ទឹក​ប្រាក់​ជាង ៥០០ លាន​ដុង ដើម្បី​សាង​សង់​ស្ពាន​ជន​បទ​ថ្មី​ចំ​នួន ៤ កន្លែង រួម​ចំ​ណែក​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំ​ណើរ និង​ដោះ​ដូរ​ទំ​និញ​របស់​ប្រ​ជា​ជន។ ជា​រៀង​រាល់​ឆ្នាំ លោក​តែង​តែ​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ ចល​នា​អង្ករ​បាន​ជាង ៤ តោន និង​អំ​ណោយ​ជាង ៦០០ ចំ​ណែក ដើម្បី​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ជួយ​ឱ្យ​ពួក​គាត់​មាន​ជីវ​ភាព​លំ​នឹង។

“ក្នុង​តួ​នា​ទី​ជា​លេខា​សាខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ លោក​ភឿង តែង​តែ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ សម្រេច​ល្អ​នូវ​ភារ​កិច្ច​ដែល​ប្រ​គល់​ជូន។ ឆ្លុះ​បញ្ចាំង​បាន​ទាន់​ពេល​នូវ​រាល់​មតិ គោល​បំ​ណង​របស់​ប្រ​ជា​ជន ជា​“ស្ពាន​តភ្ជាប់” រវាង​បក្ស រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សំ​ណង់​ជាក់​ស្តែង បាន​ប្រ​ជា​ជន​ឯក​ភាព គាំ​ទ្រ រួម​ចំ​ណែក​អនុ​វត្ត​ជោគ​ជ័យ​នូវ​ភារ​កិច្ច​នយោ​បាយ​របស់​ភូមិ​ភាគ​ក្នុង​ពេល​កន្លង” សម​មិត្ត ហូ​ហ្វាង​ឌីប លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ភឿង​ប៊ិញ បាន​ឱ្យ​ដឹង​ដូច្នោះ ៕                

                                 ថាញ​វ៉ាង - ថាច់​ធី​

ចែករំលែកអត្ថបទ