- រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល បានចេញសារាចរលេខ ០២/២០២៦/TT-BGDĐT ស្តីពីការវិសោធនកម្មមាត្រាមួយចំនួននៃសេចក្ដីកំណត់ ស្ដីពីការចាត់តាំងបណ្តុះបណ្តាល បំប៉ននិងការផ្តល់វិញ្ញាបនបត្រភាសាជនជាតិភាគតិច ដែលបានចេញអមជាមួយសារាចរលេខ ០៩/២០២៣/TT-BGDĐT។

រូបជាឧទាហរណ៍។
កែសម្រួលលក្ខខណ្ឌចំពោះមូលដ្ឋានបណ្តុះបណ្តាលនិងបំប៉នភាសាជនជាតិភាគតិច
សារាចរលេខ ០២/២០២៦/TT-BGDĐT វិសោធនកម្មនូវចំណុច និងកថាខណ្ឌមួយចំនួននៃមាត្រា ៣ ស្តីពីលក្ខខណ្ឌចំពោះមូលដ្ឋានបណ្តុះបណ្តាល និងបំប៉នភាសាជនជាតិភាគតិច។ យោងតាមសេចក្ដីកំណត់ថ្មី មូលដ្ឋានអនុមហាវិទ្យាល័យនិងមហាវិទ្យាល័យគរុកោសល្យដែលមានមុខជំនាញបណ្តុះបណ្តាលគ្រូបង្រៀន ត្រូវឆ្លើយតបលក្ខខណ្ឌដូចខាងក្រោម៖
កម្រិតបទដ្ឋានគោលអនុញ្ញតបណ្ដុះបណ្ដាលរបស់គ្រូបង្រៀនភាសាជនជាតិភាគតិច នៅតាមមូលដ្ឋានអនុមហាវិទ្យាល័យ និងមហាវិទ្យាល័យ ត្រូវអនុវត្តទៅតាមសេចក្ដីកំណត់របស់រដ្ឋាភិបាល។
កម្មវិធីសិក្សា និងឯកសារបណ្តុះបណ្តាល បំប៉ន ត្រូវកសាងឡើងស្របតាមកម្មវិធីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។
មូលដ្ឋានសម្ភារៈ បណ្ណាល័យ បន្ទប់រៀន បន្ទប់មុខងារ បន្ទប់អនុវត្តនិងឧបករណ៍ផ្សេងៗទៀត ត្រូវឆ្លើយតបតាមតម្រូវការនៃកម្មវិធីបណ្តុះបណ្តាល និងបំប៉នភាសាជនជាតិភាគតិច។
មានគម្រោងចាត់តាំងបណ្តុះបណ្តាល និងបំប៉នភាសាជនជាតិភាគតិច។
ចំពោះមជ្ឈមណ្ឌលអប់រំជាប្រចាំ និងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ - អប់រំជាប្រចាំ ត្រូវឆ្លើយតបលក្ខខណ្ឌដូចខាងក្រោម៖
កម្រិតបទដ្ឋានគោលអនុញ្ញាតបណ្ដុះបណ្ដាលរបស់គ្រូបង្រៀនភាសាជនជាតិភាគតិច នៅតាមមជ្ឈមណ្ឌលអប់រំជាប្រចាំ និងមជ្ឈមណ្ឌលអប់រំ វិជ្ជាជីវៈ - អប់រំជាប្រចាំ ត្រូវអនុវត្តទៅតាមសេចក្ដីកំណត់របស់រដ្ឋាភិបាល។
ឯកសារបំប៉ន ត្រូវកសាងតាមកម្មវិធីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល និងត្រូវបានអនុម័តដោយស្ថាប័នមានសមត្ថកិច្ច។
មូលដ្ឋានសម្ភារៈ ឧបករណ៍និងបន្ទប់រៀនត្រូវ ឆ្លើយតបតាមតម្រូវការនៃកម្មវិធីបំប៉នភាសាជនជាតិភាគតិច។
មានគម្រោងចាត់តាំងការបណ្តុះបណ្តាលនិងបំប៉នភាសាជនជាតិភាគតិច។
មុខសញ្ញាជ្រើសរើសចូលរៀន
ទន្ទឹមនឹងនោះ សារាចរលេខ ០២/២០២៦/TT-BGDĐT ក៏បានវិសោធនកម្មនូវចំណុចនិងកថាខណ្ឌមួយចំនួននៃមាត្រា ៥ អំពីមុខសញ្ញា ជ្រើសរើសចូលរៀន រូបភាពចាត់តាំងបណ្តុះបណ្តាល បំប៉ន និងការពិនិត្យវាយតម្លៃ៖
មុខសញ្ញាជ្រើសរើសចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនភាសាជនជាតិភាគតិច គឺជាពលរដ្ឋវៀតណាមដែលមានសញ្ញាបត្រអនុមហាវិទ្យាល័យគរុកោសល្យឡើងទៅ ឬមានសញ្ញាបត្រមហាវិទ្យាល័យ អនុមហាវិទ្យាល័យ និងមានវិញ្ញាបនបត្របំប៉នវិជ្ជាជីវៈគរុកោសល្យ; អាចនិយាយបានភាសាជនជាតិភាគតិចតាមកម្មវិធីបណ្តុះបណ្តាលនោះ។ ផ្តល់អាទិភាពក្នុងការជ្រើសរើសគ្រូបង្រៀនជនជាតិភាគតិច ដែលបានបញ្ចប់ការសិក្សាមហាវិទ្យាល័យគរុកោសល្យ ឬអនុមហាវិទ្យាល័យគរុកោសល្យ ដែលមានទីលំនៅអចិន្ត្រៃយ៍នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
មុខសញ្ញាជ្រើសរើសចូលរៀនកម្មវិធីបំប៉នភាសាជនជាតិភាគតិចជាពលរដ្ឋវៀតណាម ដែលមានតម្រូវការរៀនភាសាជនជាតិភាគតិច; កម្មាភិបាល បុគ្គលិករដ្ឋ និងនាយទាហាន ពលទាហានក្នុងកងកម្លាំងនគរបាល និងកងទ័ព ដែលកំពុងបំពេញការងារនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។
អំពីការពិនិត្យនិងវាយតម្លៃ យោងតាមសារាចរលេខ០២/២០២៦/TT-BGDĐT មូលដ្ឋានបណ្តុះបណ្តាល និងបំប៉នភាសាជនជាតិភាគតិច ត្រូវចាត់តាំងការពិនិត្យជាប្រចាំ និងពិនិត្យតាមកាលកំណត់ ដើម្បីវាយតម្លៃដំណើរការសិក្សារបស់សិក្ខាកាម។ គ្រប់បណ្តុំមេរៀន (ប្រហែលពី ៣០ ដល់ ៤៥ ម៉ោងសិក្សា) ត្រូវមានអត្ថបទពិនិត្យជាប្រចាំ និងអត្ថបទពិនិត្យតាមកាលកំណត់ ដែលបានចែងយ៉ាងលម្អិតនៅក្នុងកម្មវិធីសិក្សានិងឯកសារបណ្តុះបណ្តាលបំប៉ន៕
ប្រភព៖ Chinhphu.vn - ថាច់ធី