ការបញ្ជ្រាបនិងធ្វើឱ្យជាក់ស្តែងសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីការស្ទុះផ្លោះអភិវឌ្ឍអប់រំ និងបណ្តុះបណ្តាល (សេចក្តីសម្រេចចិត្តលេខ ៧១) កំពុងដាក់ចេញតម្រូវការថ្មីអំពីការផ្លាស់ថ្មីការគ្រប់គ្រង លើកកម្ពស់គុណភាពបង្រៀននិងរៀន អភិវឌ្ឍន៍កងជួរកម្មាភិបាល និងហេដ្ឋារចនាសម្ព័ន្ធការអប់រំរបស់ទីក្រុងកឹងធើ។ អ្នកយកព័ត៌មានកាសែតនិងវិទ្យុ-ទូរទស្សន៍កឹងធើ បានជំនួបសម្ភាសន៍ជាមួយលោកស្រី ត្រឹងធីហ្វៀង នាយិកាស្តីទីមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងកឹងធើ អំពីភារកិច្ចខាងលើ។

សូមជម្រាបលោកស្រី តើលោកស្រីវាយតម្លៃយ៉ាងណាអំពីអត្ថន័យ និងសារៈសំខាន់នៃសេចក្តីសម្រេចចិត្តលេខ ៧១ ចំពោះការអប់រំ និងបណ្តុះបណ្តាលរបស់ទីក្រុងក្នុងដំណាក់កាលបច្ចុប្បន្ន ?
- សេចក្តីសម្រេចចិត្តលេខ ៧១ មានអត្ថន័យសំខាន់ណាស់ក្នុងដំណាក់កាលបច្ចុប្បន្ន ពិសេសចំពោះការអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ។ ព្រោះនេះជាគោលការណ៍យុទ្ធសាស្ត្រ បង្កើតការប្តេជ្ញាចិត្តនយោបាយ ក្របខ័ណ្ឌគតិយុត្ត និងជាកម្លាំងជំរុញដើម្បីផ្នែកអប់រំផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា លើកកម្ពស់គុណភាពគ្រប់ជ្រុងជ្រោយ ឆ្លើយតបតម្រូវការអភិវឌ្ឍន៍លឿន និងចីរភាពរបស់ទីក្រុង - មជ្ឈមណ្ឌលកម្លាំងចលករជំរុញនៃតំបន់វាលរាបទន្លេគឺវឡុង។
ទូទាំងទីក្រុងបច្ចុប្បន្នមានកុមារ និងសិស្សានុសិស្សជាង ៦៦៥.៨០០ នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សាចំណេះទូទៅ ជាមួយនឹងសាលារៀនជាង ១.២០០ ខ្នង។ ប៉ុន្មានឆ្នាំកន្លង អាស្រ័យការយកចិត្តទុកដាក់វិនិយោគរបស់គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុង បណ្តាញសាលារៀនត្រូវបានវិនិយោគជាបណ្តើរៗតាមទិសដៅរឹងមាំ ជាមូលដ្ឋានឆ្លើយតបតាមតម្រូវការអនុវត្តកម្មវិធីអប់រំមត្តេយ្យសិក្សា និងកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០១៨។
ទោះជាយ៉ាងណាក៏ដោយ នៅតែមានការលំបាកមួយចំនួនត្រូវការដោះស្រាយ។ ជាក់ស្តែង ទោះបីមានការវិនិយោគបន្ទប់រៀន និងបន្ទប់មុខងារជាង ១៨.១០០ បន្ទប់ក៏ដោយ ប៉ុន្តែនៅកន្លែងខ្លះនៅតែខ្វះបន្ទប់រៀន ប៉ះពាល់ដល់ការចាត់តាំងបង្រៀននិងរៀន ជាពិសេសគឺការអនុវត្តការបង្រៀន ២ ពេលក្នុងមួយថ្ងៃ។ ទីក្រុងនៅតែខ្វះគ្រូបង្រៀនតាមកម្រិតកំណត់។ ហេតុនេះ សេចក្តីសម្រេចចិត្តលេខ ៧១ គឺជាមូលដ្ឋានសម្រាប់ទីក្រុងនិងផ្នែកអប់រំ ផ្តុំកម្លាំងដោះស្រាយរាល់ចំណុចរាំងស្ទះជាមូលដ្ឋាន បង្កភាពវិវឌ្ឍន៍ជាក់ស្តែង។
តើមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង មានផែនការសកម្មភាពជាក់ស្តែងអ្វីខ្លះ ដើម្បីធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ៧១ ?
- ភ្លាមបន្ទាប់ពីសេចក្តីសម្រេចលេខ ៧១ ត្រូវបានប្រកាសជាធរមាន ផ្នែកអប់រំទីក្រុងបានកំណត់ការអនុវត្តតាមស្មារតី "ច្បាស់ទិសដៅ- ច្បាស់ដំណើរការ - ច្បាស់ការទទួលខុសត្រូវ - វាស់វែងបានលទ្ធផល" ផ្អែកលើមូលដ្ឋានផ្សារភ្ជាប់សេចក្តីសម្រេចចិត្តជាមួយនឹងតម្រូវការជាក់ស្តែងរបស់ភូមិភាគ។
ទីមួយៈ ចំពោះការផ្សព្វផ្សាយក្នុងទូទាំងប្រព័ន្ធ ផ្នែកអប់រំបានតាមដានយ៉ាងកៀកកិតកម្មវិធីលេខ ១០-CTr/TU ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ របស់គណៈប្រតិបត្តិការបក្ខភាគទីក្រុង អំពីការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧១ ក្នុងនោះកំណត់ទិសដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗទៅលើការអប់រំ និងបណ្តុះបណ្តាល។
ទីពីរៈ នៅថ្នាក់ផ្នែក និងថ្នាក់រដ្ឋអំណាច មន្ទីរបានម្ចាស់ការសហការផ្តល់យោបល់ព្រាងកម្មវិធីសកម្មភាព និងផែនការរបស់គណៈកម្មាធិការប្រជាជនទីក្រុង អនុវត្តសេចក្តីសម្រេចចិត្តលេខ៧១ ព្រមទាំងប្រកាសជាធរមាននិងផ្សព្វផ្សាយភារកិច្ចសំខាន់ៗជាច្រើននៃឆ្នាំសិក្សា បណ្តាផែនការអភិវឌ្ឍន៍ធនធានមនុស្ស បូកសរុប ៥ ឆ្នាំនៃការអនុវត្តកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០១៨។ល។
ទីបីៈ ដើម្បីធ្វើឱ្យជាក់ស្តែងនូវរាល់គោលដៅដែលជាទិសដៅយូរអង្វែង ផ្នែកអប់រំបានអនុវត្តផែនការលេខ ២១៧/KH-UBND ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ របស់គណៈកម្មាធិការប្រជាជនទីក្រុង ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៧០៥/QĐ-TTg ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍការអប់រំដល់ឆ្នាំ ២០៣០ ចក្ខុវិស័យឆ្នាំ ២០៤៥ ក្នុងនោះតម្រង់ទិសអភិវឌ្ឍន៍បណ្តាញសាលារៀន មូលដ្ឋានសម្ភារៈគ្រឿងបរិក្ខារ ធានាភាពព្រមគ្នាជាមួយនឹងទិសដៅសេចក្តីសម្រេចចិត្តលេខ ៧១។ ផែនការក៏បានដាក់ចេញនូវភាគកម្រិតជាក់ស្តែង ដូចជា៖ អត្រាកៀរគរកុមារ (មត្តេយ្យតូច ៣៨%, មត្តេយ្យធំ ៩៧%) ទិសដៅ ១០០% សិស្សបឋមសិក្សារៀន ២ ពេលក្នុងមួយថ្ងៃ និងអត្រាសាលាសម្រេចបទដ្ឋានជាតិតាមកម្រិតសិក្សានីមួយៗ ខិតខំសម្រេចតាមភាគកម្រិតនៃសេចក្តីសម្រេចមហាសន្និបាតបក្ខភាគទីក្រុងបានដាក់ចេញ។
ទីបួនៈ ផ្នែកអប់រំកំណត់ កងជួរគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រង គឺជាផ្នែកគន្លឹះដែលត្រូវផ្តល់អាទិភាពពង្រឹងតាមទិសដៅធានាឱ្យគ្រប់ចំនួននិងលើកកម្ពស់គុណភាព។ ទូទាំងទីក្រុងបច្ចុប្បន្នមានកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកចំនួន ៣៩.១៣៩ នាក់ ក្នុងនោះមានគ្រូបង្រៀន ៣៣.៣៧៦ នាក់ (មត្តេយ្យ ៦.៦៥៥ នាក់ បឋមសិក្សា ១២.៧០២ នាក់ មធ្យមសិក្សាមូលដ្ឋាន ៨.៤១៣ នាក់ និងមធ្យមសិក្សាចំណេះទូទៅ ៥.៦០៦ នាក់)។ ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងផ្នែកអប់រំនៅខ្វះគ្រូបង្រៀន ២.៣៤៦ នាក់ ក្នុងនោះប្រមូលផ្តុំនៅកម្រិតបឋមសិក្សា (ខ្វះ ៧៨១ នាក់) និងមត្តេយ្យ (ខ្វះ ៧២០ នាក់)។ ដើម្បីដោះស្រាយ មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង បានអនុវត្តបណ្តាដំណោះស្រាយគ្រប់គ្រងបុគ្គលិកដោយភាពបត់បែន និងទាន់ពេលវេលា ដូចជា៖ បញ្ជូននិងចាត់តាំងអន្តរសាលា កិច្ចសន្យា ការអញ្ជើញគ្រូឧទ្ទេសដើម្បីដោះស្រាយស្ថានភាពខ្វះខាតចំពោះមុខ ធានាគោលការណ៍ "មានសិស្ស ត្រូវតែមានគ្រូបង្រៀន"។ ព្រមទាំងចាត់តាំងការត្រួតពិនិត្យតម្រូវការតាមកម្រិតសិក្សា វិញ្ញាសា និងភូមិឋាន; គ្រប់គ្រងនិងប្រើប្រាស់ក្របខ័ណ្ឌប្រកបដោយប្រសិទ្ធភាព កសាងផែនការជ្រើសរើសបំពេញបន្ថែម ផ្តល់អាទិភាពតំណែងដែលកំពុងខ្វះ និងតំបន់ដែលខ្វះខាតអូសបន្លាយ ធានាភាពតុល្យភាព និងស្ថិរភាពយូរអង្វែង។
ទន្ទឹមនឹងការបំពេញបន្ថែមនូវកម្លាំង ផ្នែកអប់រំបានប្រមូលផ្តុំលើកកម្ពស់គុណភាពកងជួរគ្រូបង្រៀន ដោយមាន ៩៥,៧៨% គ្រូបង្រៀនសម្រេចបទដ្ឋាន។ ជាពិសេស គ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រងចំនួន ១.៤៨២នាក់ បានប្រឡងជាប់ការពិនិត្យដំឡើងឋានៈមុខតំណែងវិជ្ជាជីវៈឡើងប្រភេទ ២ ឆ្នាំ២០២៥ នៅបណ្តាអង្គភាពបុព្វហេតុរដ្ឋចំណុះមន្ទីរ។ នេះគឺជាគ្រឹះស្ថានសំខាន់ដើម្បីពង្រឹងសមត្ថភាពជំនាញនិងលើកកម្ពស់គុណភាពការអប់រំតាមទិសដៅចីរភាព។

ម៉ោងរៀនអនុវត្តព័ត៌មានវិទ្យារបស់សិស្សអនុវិទ្យាល័យសាលាចំណេះទូទៅជនជាតិអន្តេវាសិកតឹងថាញ។
តើទិសដៅនៃផ្នែកអប់រំក្នុងពេលខាងមុខ មានអ្វីខ្លះ?
ពេលខាងមុខ ផ្នែកអប់រំទីក្រុងកឹងធើនឹងប្រមូលផ្តុំលើទិសដៅធំៗចំនួន ៣៖
ទីមួយគឺៈលើកកម្ពស់គុណភាពគ្រប់ជ្រុងជ្រោយ និងធានាភាពយុត្តិធម៌ក្នុងការកៀកជិតការអប់រំ។ ទិសដៅជាក់ស្តែងដល់ឆ្នាំ ២០៣០ គឺមានយ៉ាងហោចណាស់ ៨៥% សាលាចំណេះទូទៅសម្រេចបទដ្ឋានជាតិ បញ្ចប់ឧត្តានកម្មអប់រំមត្តេយ្យកុមារអាយុ ៣-៥ ឆ្នាំ និងឧត្តានកម្មអប់រំបង្ខំរហូតដល់បញ្ចប់មធ្យមសិក្សាមូលដ្ឋាន ព្រមទាំងខិតខំមានយ៉ាងតិច ៨៥% មនុស្សក្នុងកម្រិតអាយុបញ្ចប់មធ្យមសិក្សាចំណេះទូទៅនិងប្រហាក់ប្រហែល។ ទាំងនេះគឺជាភាគកម្រិតគន្លឹះសំខាន់ ដែល "វាស់វែងបាន" និងឆ្លុះបញ្ចាំងដោយផ្ទាល់នូវគុណភាពធនធានមនុស្សរបស់ទីក្រុង។
ទីពីរគឺៈ ដោះស្រាយចំណុចរាំងស្ទះអំពីកងជួរកម្មាភិបាលនិងមូលដ្ឋានសម្ភារៈ បង្កលក្ខខណ្ឌបង្រៀននិងរៀនប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ផ្ដើមចេញពីស្ថានភាពជាក់ស្តែង គឺនៅមានការគម្លាតអំពីអត្រាសាលាបទដ្ឋានរវាងកម្រិតសិក្សានីមួយៗ ខ្វះបន្ទប់រៀននៅកន្លែងខ្លះប៉ះពាល់ដល់ការរៀន ២ ពេលក្នុងមួយថ្ងៃ ផ្នែកអប់រំនឹងបន្តផ្តល់អាទិភាពត្រួតពិនិត្យផែនការសាលារៀន វិនិយោគហេដ្ឋារចនាសម្ព័ន្ធតាមដំណើរការយុទ្ធសាស្ត្រអភិវឌ្ឍន៍ការអប់រំ ព្រមទាំងដោះស្រាយបញ្ហាខ្វះគ្រូបង្រៀនដោយដំណោះស្រាយព្រមៗគ្នា និងមូលដ្ឋានប្រាកដប្រជា។
ទីបីគឺៈ ជំរុញឧស្សាហូបនីយកម្ម ផ្លាស់ប្តូរឌីជីថលនិងអភិវឌ្ឍន៍ធនធានមនុស្សគុណភាពខ្ពស់។ កម្មវិធីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧១ របស់គណៈប្រតិបត្តិការបក្ខភាគទីក្រុងបានដាក់ចេញនូវតម្រូវការបង្កការស្ទុះផ្លោះផ្សារភ្ជាប់ជាមួយនឹងផ្លាស់ប្ដូរឌីជីថល កសាងទីក្រុងទំនើប កៀរគរប្រភពធនធានសង្គមដើម្បីលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សគុណភាពខ្ពស់។ ជាក់ស្តែងបង្ហាញឱ្យឃើញថា គ្រឹះស្ថានគុណភាពមុខព្រួញរបស់ទីក្រុងបន្តត្រូវបានពង្រឹង។ ឆ្នាំសិក្សា ២០២៥-២០២៦ សិស្សទីក្រុងកឹងធើសម្រេចបានរង្វាន់សិស្សពូកែថ្នាក់ជាតិកម្រិតមធ្យមសិក្សាចំណេះទូទៅចំនួន ៩៥ រង្វាន់ (លេខ១ មាន ១ រង្វាន់, លេខ ២ ចំនួន ១៣ រង្វាន់, លេខ ៣ ចំនួន ២៦ រង្វាន់ និងរង្វាន់លើកទឹកចិត្ត ៥៥ រង្វាន់) ព្រមទាំងរង្វាន់ចំនួន ២៦០ ទៀតនៅក្នុងបណ្តាការប្រឡង មហោស្រព និងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិឯទៀត។ នេះគឺជាកម្លាំងជំរុញដើម្បីឱ្យផ្នែកអប់រំលើកកម្ពស់គុណភាពជាទូលំទូលាយផង និងបណ្ដុះបណ្ដាលបញ្ញវន្តផង។
ក្ដីសង្ឃឹមរបស់ផ្នែកអប់រំគឺបង្កការវិវឌ្ឍ "ជាក់ស្តែង - ស្មើភាព - ចីរភាព" កាត់បន្ថយគម្លាតគុណភាពរវាងកម្រិតសិក្សានិងភូមិឋាន ព្រមទាំងបញ្ជាក់នូវតួនាទីរបស់ទីក្រុងកឹងធើជាមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាលនៃតំបន់ ស្របតាមទិសដៅសេចក្តីសម្រេចលេខ ៧១។
ផ្នែកអប់រំទីក្រុងកឹងធើ សន្យាផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចលេខ ៧១ ជាមួយស្មារតីប្តេជ្ញាចិត្តខ្ពស់ព្រមៗគ្នា យកអ្នករៀនជាមជ្ឈមណ្ឌល យកគុណភាពនិងប្រសិទ្ធភាពជាខ្នាតវាស់វែង។ ព្រមទាំងមានបំណងបន្តទទួលបានការដឹកនាំរបស់គណៈកម្មាធិការទីក្រុង ការរួមដំណើររបស់គណៈកម្មាធិការប្រជាជនទីក្រុង ការសហការរបស់បណ្តាមន្ទីរ គណៈ ផ្នែក ភូមិភាគ និងជាពិសេសទៀតគឺការចែករំលែករបស់ឪពុកម្ដាយសិស្សនិងសង្គម ដើម្បីកសាងផ្នែកអប់រំកឹងធើមួយដ៏ទំនើប - មនុស្សធម៌ - គុណភាព បង្កប្រភពធនធានមនុស្សឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍របស់ទីក្រុងនិងតំបន់វាលរាបទន្លេគឺវឡុង៕
សូមអរគុណលោកស្រី!
ដាំងង៉ុក - បកប្រែ៖ ថាច់ធី
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ