នៅខែចាប់ផ្តើមដើមឆ្នាំ២០២៦ ទីផ្សារការងារទីក្រុងកឹងធើស្ទុះផ្លោះគួរចាប់អារម្មណ៍ ខណៈពេលសូចនាករប្រើប្រាស់ពលករនៅតាមអាជីវកម្មឧស្សាហកម្មកើន ១២,៨៥% បើប្រៀបនឹងឆ្នាំទៅមិញ។ មជ្ឈមណ្ឌលសេវាការងារទីក្រុងបានកត់សម្គាល ១២៨អាជីវកម្មជូនដំណឹងជ្រើសរើសពលករដោយសរុបទាំងអស់ជាង៩.០០០នាក់។ អាជីវកម្មធំៗជាច្រើនឡើងផែនការជម្រើសពលកររាប់ពាន់នាក់ក្នុងត្រីមាសទីមួយ បង្កមូលដ្ឋានគ្រឹះរីកចម្រើនសម្រាប់ទិសដៅអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ទីក្រុង។

ពលករស្វែងយល់ឱកាសការងារធ្វើនៅតាមទីផ្សារដោះដូរការងារដែលមជ្ឈមណ្ឌលសេវាការងារទីក្រុងកឹងធើចាត់តាំង។
ផលិតបង្កើនល្បឿន អាជីវកម្ម “ជម្រើស” ធនធានមនុស្ស
ខែមករា ឆ្នាំ២០២៦ សេដ្ឋកិច្ចទីក្រុងកឹងធើ មានចំណុចលេចធ្លោជាច្រើន ផ្តល់កម្លាំងជំរុញសម្រាប់សកម្មភាពផលិត អាជីវកម្មនិងតម្រូវការធនធានមនុស្ស។ សូចនាករផលិតឧស្សាហកម្មកើន២៣,៣៩% បើប្រៀបនឹងឆ្នាំទៅមិញ ក្នុងនោះ ឧស្សាហកម្មច្នៃផលិតកើន២៣,៨០%។ សរុបកម្រិតលក់រាយមុនទំនិញនិងប្រាក់ចំណូលសេវាកម្មសម្រេច២០,១៤ពាន់ពាន់លានដុង កើនជាង១០,៥%។ គួរកត់សម្គាល់ក្នុងខែមករា ឆ្នាំ២០២៦ ទូទាំងទីក្រុងបានផ្តល់អាជ្ញាបណ្ណចុះឈ្មោះថ្មីធ្វើជំនួញគ្រប់ទម្រង់ដល់អាជីវកម្មចំនួន ៦៩០ មានអាជីវកម្ម ៣៨០បានចុះឈ្មោះដំណើរការឡើងវិញ។
ដើម្បីឆ្លើយតបនឹងល្បឿនកំណើន អាជីវកម្មជាច្រើនមានផែនការជម្រើសពលករចាប់ពីដើមឆ្នាំម្ល៉េះ។ បងស្រីផាងធីម៉ីធ្វី បុគ្គលិកការិយាល័យចាត់តាំង- រដ្ឋបាលក្រុមហ៊ុនភាគហ៊ុនកាត់ដេរតីដូ ឱ្យដឹង៖ “បច្ចុប្បន្ន យើងខ្ញុំត្រូវការជម្រើសពលករ២០០នាក់ សំខាន់គឺពលករទូទៅធ្វើការខាងកាត់ដេរ ដោយប្រាក់ចំណូលមធ្យមចាប់ពី១០-១៣លានដុង/ម្នាក់/ខែ។ ពលករបានធានាគ្រប់សព្វរបបធានារ៉ាប់រង; ពលករមិនទាន់មានជំនាញបានបណ្តុះបណ្តាលឥតគិតថ្លៃនិងមានសងប្រាក់បៀវត្សក្នុងរយៈពេលរៀនមុខរបរ”។
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឡាកទី II - អាជីវកម្ម FD ជំនាញផលិតស្បែកជើងកីឡា បច្ចុប្បន្ន មានពលករជាង១២.០០០នាក់ តាមការគ្រោងទុកបំពេញបន្ថែមពលករ៣.០០០នាក់ទៀត ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦។ បងង្វៀងវ៉ាំងទ្រឿង ប្រធានការិយាល័យបុគ្គលិក ឱ្យដឹង៖ “យើងខ្ញុំអាទិភាពដល់ពលករទូទៅនិងអ្នកមានបទពិសោធន៍ដោយកម្រិតប្រាក់បៀវត្សមធ្យមពី៥,៦-៩លានដុង/ខែ ភ្ជាប់របបផ្សេងៗគឺ៖ ពិនិត្យតម្លើងប្រាក់ខែរៀងរាល់ឆ្នាំ ឧបត្ថម្ភ ១០០%ប្រាក់បាយពេលថ្ងៃត្រង់ និងមានធានារ៉ាប់រងគ្រប់សព្វ។ ក្រុមហ៊ុនអនុវត្តពិនិត្យសុខភាពឥតគិតថ្លៃដល់បេក្ខជននិងមិនទទួលប្រាក់ចំណាយណាទាំងអស់នៅពេលដាក់លិខិត សម្ភាសន៍និងទទួលការភ្លាមក្នុងសប្តាហ៍។
តាមរបាយការណ៍វិភាគទីផ្សារការងារទីក្រុងកឹងធើ តម្រូវការជម្រើសពលករប្រមូលផ្ដុំច្រើនបំផុតតាមក្រុមវិជ្ជាជីវៈគឺ៖ ចុងភៅច្នៃម្ហូបអាហារ ការងារគ្រឿងឈើ កាត់ដេរនិងរបរសិប្បកម្ម ស្រូបអត្រា២៩,០៥% នៃតម្រូវការសរុប។ បន្ទាប់មកគឺក្រុមពលករសាមញ្ញ ស្រូបអត្រា១៤,០៨%។ ពិនិត្យតាមកម្រិតវិជ្ជា តម្រូវការជម្រើសរបស់អាជីវកម្មសំខាន់គឺក្រុមដែលមិនទាន់ឆ្លងកាត់បណ្តុះបណ្តាល ស្រូបអត្រា៥៥,៩៤% និងមហាវិទ្យាល័យ១៤,២៩%។ តម្រូវការស្វែងរកការងាររបស់ពលករ ប្រមូលផ្ដុំច្រើនបំផុតគឺក្រុមរបរច្នៃម្ហូបអាហារ គ្រឿងឈើ កាត់ដេរ៘ ស្រូបអត្រា២៣,០៨%; បន្ទាប់មកគឺក្រុមពលករសាមញ្ញ១២,៤៦%។
បន្តជំរុញតភ្ជាប់ផ្គត់ផ្គង់ - តម្រូវការពលករ
ក្នុងខែមករា ឆ្នាំ២០២៦ ទីក្រុងដោះស្រាយការងារធ្វើឱ្យពលករបានជាង៧.៧០០នាក់ សម្រេច៨,០៥%ផែនការឆ្នាំ។ មន្ទីរមហាផ្ទៃទីក្រុងកឹងធើ បានម្ចាស់ការសហការជាមួយគ្រប់ផ្នែកគ្រប់ថ្នាក់ ធ្វើសេនាធិការទាន់ពេលជូនគណៈកម្មាធិការប្រជាជនទីក្រុងចាត់តាំង ផ្សព្វផ្សាយដោះស្រាយការងារធ្វើជាមួយនឹងដំណោះស្រាយសមស្រប។ ក្នុងនោះ ផ្តុំកម្លាំងជំរុញបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សារភ្ជាប់នឹងដោះស្រាយការងារធ្វើ; បណ្តុះបណ្តាលវិជ្ជាជីវៈតាមសំណូមពរជម្រើស បណ្តុះបណ្តាលវិជ្ជាជីវៈតាមលិខិតបញ្ជារបស់អាជីវកម្ម៘ មជ្ឈមណ្ឌលសេវាការងារទីក្រុងកឹងធើ បន្តអះអាងតួនាទី “ស្ពានតភ្ជាប់” ពិពិធកម្មរូបភាពតភ្ជាប់ការងារតាមរយៈ website ទូរសព្ទ លិខិតអេឡិចត្រូនិច បណ្តាញសង្គម ចាត់តាំងតាមទីផ្សារដោះដូរការងារ។ ខែមករា ឆ្នាំ២០២៦ មជ្ឈមណ្ឌលចាត់តាំងបាន២៣សកម្មភាព ព្រឹត្តិកាណ៍ ឆ្លងតាមរយៈនោះ ឧទ្ទេសនាមការងារធ្វើក្នុងនិងក្រៅប្រទេសឱ្យពលករជាង៣.០០០នាក់ និងផ្គត់ផ្គង់ពលករបានជាង៤៦០នាក់ដល់អាជីវកម្មផ្សេងៗ ដែលមានតម្រូវការ។
តាមមជ្ឈមណ្ឌលសេវាការងារធ្វើទីក្រុងកឹងធើ ខែកុម្ភៈ ឆ្នាំ២០២៦ តម្រូវការជម្រើសបន្តកើនឡើង។ មុខរបរនីមួយៗព្យាករណ៍នឹងជ្រើសរើសពលករទូទៅចំនួនច្រើន រួមមានកាត់ដេរ ស្បែកជើង ច្នៃផលសមុទ្រ អេឡិចត្រូនិច ផលិតចំណីសត្វ៘ ជាមួយមុខការផ្សេងៗគឺ៖ ច្នៃបណ្តោះអាសន្ន វេចខ្ចប់ កាត់ដេរឧស្សាហកម្ម បញ្ជាគ្រឿងចក្របម្រើលិខិតបញ្ជាទិញដើមឆ្នាំ។ ពិសេស កាត់ដេរស្បែកជើងនិងច្នៃផលសមុទ្រ គឺជាមុខរបរដែលត្រូវការពលករទូទៅចំនួនច្រើន មិនតម្រូវការសញ្ញាបត្រខ្ពស់ សមស្របនឹងប្រភពពលករកសិកម្មសម្បូរបែបនៅទីក្រុងកឹងធើនាបច្ចុប្បន្ន។
ដើម្បីពង្រីកល្អតួនាទីតភ្ជាប់ផ្គត់ផ្គង់ - តម្រូវការពលករ មជ្ឈមណ្ឌលសេវាការងារធ្វើទីក្រុងកឹងធើ នឹងបន្តប្រមូលព័ត៌មានតម្រូវការជម្រើសរបស់អាជីវកម្ម តម្រូវការស្វែងរកការងាររបស់ពលករ; បំពេញមូលដ្ឋានទិន្នន័យព្យាករណ៍ផ្គត់ផ្គង់ - តម្រូវការពលកររៀងរាល់ខែ; ជំរុញការឃោសនាបញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅ; សហការចាត់តាំងរាល់សកម្មភាពដោះដូរការងារនិងបើកទូលាយបណ្តាញសហការី ជំនួយការងាររៀនវិជ្ជាជីវៈនៅតាមឃុំ សង្កាត់៘ ឆ្លងតាមរយៈនោះ ជួយអាជីវកម្មជម្រើសមានប្រសិទ្ធភាពនិងជួយឱ្យពលករស្វែងរកបានការងារធ្វើសមស្រប៕
ប្រភព៖ baocantho.com.vn - លីសៀ