កម្មវិធីសិល្បៈអបអរសាទររាត្រីឆ្លងឆ្នាំ អំណរបក្សរុងរឿង - អំណរបុណ្យចូលឆ្នាំថ្ម ប៊ិញ ង៉ ២០២៦ ក្រោមប្រធានបទ “កឹងធើ - និទាឃរដូវរុងរឿង” បានប្រព្រឹត្តឡើងនៅវេលាម៉ោង ២០ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីតាំងចំនួន ៣ កន្លែងគឺ៖ សួនច្បារទន្លេហូវ សង្កាត់កៃខេ សួនច្បារសា-ណ សង្កាត់វីតឹង និងមណ្ឌលក្រុង ៥A សង្កាត់ភូឡើយ។
កម្មវិធីនេះបានដឹកនាំចាត់តាំងដោយគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; ផ្សាយបន្តផ្ទាល់តាមរលកធាតុអាកាសនៃកាសែតនិងវិទ្យុទូរទស្សន៍កឹងធើ។


តំណាងចូលរួមកម្មវិធីនៅទីសួនច្បារទន្លេហូវ។ រូបថត៖ លីអាញឡាម
នៅចំណុចសួនច្បារទន្លេហូវ សង្កាត់កៃខេ កម្មវិធីមានការអញ្ជើញចូលរួមរបស់លោក ឡេក្វាងទុង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ; លោកដុងវ៉ាំងថាញ សមាជិកមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោកឡេវាំងថាញ់ អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម; លោកឡេតឹងកឹង អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ; លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ។
.jpg)
ឈុតសម្តែង "ស្គរជ័យអបអរនិទាឃរដូវ" បើកឆាកកម្មវិធី។ រូបថត៖ លីអាញឡាម

ឈុតចម្រៀងនិងរបាំចម្រុះ “កឹងធើ ស្វាគមន៍និទាឃរដូវ - វៀតណាមថ្ងៃថ្មី - បុប្ផានិទាឃរដូវនៃមាតុភូមិ”។ រូបថត៖ លីអាញឡាម
កម្មវិធីសិល្បៈនៅសួនច្បារទន្លេហូវ រួមមាន ២ ភាគ។ ភាគទីមួយ “និទាឃរដូវដឹងគុណបក្ស” រួមមានឈុតសម្តែងចម្រៀងនិងរបាំដែលបានរៀបចំយ៉ាងសម្រិតសម្រាំងពោរពេញដោយអត្តសញ្ញាណជាតិ បញ្ចូលគ្នាជាមួយបច្ចេកទេសពន្លឺ និងសិល្បៈទំនើប។ តាមរយៈនោះ បង្ហាញយ៉ាងច្បាស់នូវមោទនភាព និងក្តីជំនឿក្រោមទង់បក្ស ទឹកចិត្តគោរពស្រឡាញ់ចំពោះលោកប្រធានហូជីមិញ សេចក្តីស្រឡាញ់មាតុភូមិ អះអាងនូវអធិបតេយ្យភាពសមុទ្រនិងកោះនៃមាតុភូមិ; ទន្ទឹមនឹងនោះ បង្ហាញនូវបរិយាកាសសប្បាយរីករាយនៅពេលនិទាឃរដូវចូលមកដល់ និងសម្រស់នៃបុណ្យចូលឆ្នាំប្រពៃណីដែលលាយបញ្ចូលក្នុងចង្វាក់ជីវិតនាពេលបច្ចុប្បន្ន។
.jpg)
ឆាកតន្ត្រីដ៏ត្រចះត្រចង់នៅចំណុចសួនច្បារទន្លេហូវ។ រូបថត៖ លីអាញឡាម
ភាគទីពីរ “និទាឃរដូវ កឹងធើរុងរឿងនាពេលអនាគត” មានលំហសិល្បៈយុវភាព និងរស់រវើក បង្ហាញពីភាពរស់រវើក និងក្តីជំនឿអភិវឌ្ឍលោតផ្លោះរបស់ទីក្រុងក្រោយពីការរួមបញ្ចូល។ បណ្តាឈុតសម្តែងត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ដើម្បីលើកតម្កើងតម្លៃវប្បធម៌ លក្ខណៈពិសេសនៃដែនដី និងមនុស្សកឹងធើ ក៏ដូចជាផែនមហាសាមគ្គីទូទាំងជនជាតិ; ទន្ទឹមនឹងនោះ បង្ហាញពីកម្លាំងយុវវ័យ និងសេចក្តីប្រាថ្នាកសាងកឹងធើ ឱ្យក្លាយជាទីក្រុងមជ្ឈមណ្ឌលដ៏រុងរឿងនៃទឹកដីនាគទាំងប្រាំបួន។
(1).jpg)
បណ្តាឈុតសម្តែងសប្បាយរីករាយ និងពោរពេញដោយអត្តសញ្ញាណបុណ្យចូលឆ្នាំ។ រូបថត៖ លីអាញឡា
.jpg)

កម្មវិធីនៅសួនច្បារទន្លេហូវ ដ៏ត្រចះត្រចង់មើលពីលើ។ រូបថត៖ លីអាញឡាម

ថ្នាក់ដឹកនាំទីក្រុងជូនផ្កាដល់សិល្បករដែលសម្តែងក្នុងកម្មវិធី។ រូបថត៖ លីអាញឡាម។
ចូលរួមសម្តែងក្នុងកម្មវិធីមានសិល្បករ អ្នកចម្រៀង និងអ្នករាំរាប់រយនាក់មកពីបណ្តាអង្គភាពសិល្បៈរដ្ឋ និងឯកជននៅទីក្រុងកឹងធើ និងទីក្រុងហូជីមិញ។
បន្ទាប់ពីកម្មវិធីសិល្បៈនៅសួនច្បារទន្លេហូវ ក៏មានកម្មវិធី Countdown រាប់ថយក្រោយដល់វេលាឆ្លងឆ្នាំ ដែលដឹកនាំដោយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ សហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធអនុវត្ត។ កម្មវិធីនេះមានការចូលរួមពីតារាចម្រៀង DJ និងក្រុមរាំមកពីទីក្រុងហូជីមិញ ដូចជា៖ ង្វៀងភីហុង ហូក្វាងហីវ បាច់កុងខាញ។ល។ បន្ទាប់ពីកម្មវិធី Countdown នៅវេលាម៉ោង ០០:០០ គឺកម្មវិធីបាញ់កាំជ្រួចសិល្បៈដែលអនុវត្តដោយគណៈបញ្ជាការយោធាទីក្រុងកឹងធើ។

ទស្សនិកជនយ៉ាងច្រើនកុះករទស្សនាកម្មវិធីនៅសួនច្បារទន្លេហូវ។ រូបថត៖ លីអាញឡាម។

ទស្សនិកជនយ៉ាងច្រើនកុះករចូលរួមកម្មវិធីរាប់ថយក្រោយដល់វេលាឆ្លងឆ្នាំដោយភាពរំភើប។ រូបថត៖ លីអាញឡាម




ពណ៌សម្បុរដ៏ស្រស់ស្អាតនៃកាំជ្រួចបាញ់កម្រិតខ្ពស់លើទន្លេហូវ (ចំណុចស្វាគមន៍រាត្រីឆ្លងឆ្នាំប៊ិញង៉ ២០២៦ នៅសង្កាត់កៃខេ ទីក្រុងកឹងធើ។
នៅមណ្ឌលក្រុង ៥A សង្កាត់ភូឡើយ អញ្ជើញចូលរួមកម្មវិធី មានលោក ឡឹមវ៉ាំងម៉ឹង សមាជិកមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា; លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; លោកយឿងសាខា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់សុកត្រាំង; រួមជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ និងប្រជាជនយ៉ាងច្រើនកុះករ។
(1).jpg)
លោកឡឹមវ៉ាំងម៉ឹង រួមជាមួយថ្នាក់ដឹកនាំទីក្រុងកឹងធើ ថតរូបជាមួយសិល្បករ។ រូបថត៖ ថាញតឹមតំណាងចូលរួមកម្មវិធីនៅមណ្ឌលក្រុង ៥A សង្កាត់ភូឡើយ។ រូបថត៖ ថាញតឹម

តំណាងចូលរួមកម្មវិធីនៅមណ្ឌលក្រុង ៥A សង្កាត់ភូឡើយ។ រូបថត៖ ថាញតឹម
ក្រោមប្រធានបទ “កឹងធើ – និទាឃរដូវថ្មីរុងរឿង”, កម្មវិធីសិល្បៈបានរៀបចំយ៉ាងហ្មត់ចត់ជាមួយនឹងឈុតសម្តែងពិសេសៗជាច្រើនស្ងើចសរសើរបក្ស លោកប្រធានហូជីមិញ និងមាតុភូមិកឹងធើ; សម្តែងនូវបទចម្រៀងនិទាឃរដូវដ៏សប្បាយរីករាយ បញ្ចូលជាមួយប្រព័ន្ធសំឡេងនិងពន្លឺដែលបានវិនិយោគយ៉ាងម៉ត់ចត់ បង្កើតបានជាកម្មវិធីសិល្បៈដ៏អស្ចារ្យ ទាក់ទាញប្រជាជនយ៉ាងច្រើនមកទស្សនា និងគាំទ្រ។

ឈុតរបាំ “ក្រោមទង់បក្សដ៏រុងរឿង” ក្នុងកម្មវិធី។ រូបថត៖ ថាញតឹម

កម្មវិធីបានរៀបចំយ៉ាងហ្មត់ចត់ រួមជាមួយប្រព័ន្ធសំឡេងនិងពន្លឺ។ រូបថត៖ ថាញតឹម

ឈុតសម្តែង "ជូនពរនិទាឃរដូវ" បានសម្តែងដោយក្រុមសិល្បៈខ្មែរ។ រូបថត៖ ថាញតឹម
.jpg)
កម្មវិធីបានបញ្ចប់ក្នុងបរិយាកាសសប្បាយរីករាយ ក្តីជំនឿ និងក្តីសង្ឃឹមលើការលោតផ្លោះរបស់ទីក្រុងកឹងធើ ជាមួយនឹងការបាញ់កាំជ្រួចដ៏ស្រស់ត្រកាល។ រូបថត៖ ថាញតឹម
នៅសួនច្បារសា-ណ សង្កាត់វិតឹង លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង; លោកស្រី ម៉ាធីទើយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនទីក្រុង។ល។ អញ្ជើញចូលរួមកម្មវិធី។
.jpg)
តំណាងចូលរួមកម្មវិធីនៅសួនច្បារសា-ណ។ រូបថត៖ ធឿងវ៉ី - ង៉ុកល្វឹងកម្មវិធីរួមមាន ២ ជំពូកភ្ជាប់គ្នា រវាងមោទនភាពប្រវត្តិសាស្ត្រ និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍។
ជំពូកទី ១ ក្រោមប្រធានបទ “អបអរសាទរនិទាឃរដូវដឹងគុណបក្ស” បើកឆាកដោយបទភ្លេងដ៏អង់អាច បំផុសការចងចាំអំពីនិទាឃរដូវឆ្នាំ ១៩៣០ ដែលជាគំនូសសញ្ញាប្រវត្តិសាស្ត្រនៅពេលបក្សកុម្មុយនីស្តវៀតណាមបានចាប់បដិសន្ធិ។ ចាប់ពីនិទាឃរដូវនោះមក ប្រជាជាតិយើងបានឈានចូលក្នុងដំណើរការតស៊ូ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ បណ្តាឈុតសម្តែងសិល្បៈបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស អះអាងនូវក្តីជំនឿដ៏មុតមាំលើការដឹកនាំដ៏ឈ្លាសវៃ នាំប្រទេសជាតិឈានទៅមុខយ៉ាងរឹងមាំក្នុងសម័យកាលថ្មី។
ជំពូកទី ២ ប្រធានបទ “កឹងធើ ស្វាគមន៍និទាឃរដូវថ្មី” បង្ហាញពីរូបភាពទីក្រុងប្របមាត់ទន្លេហូវ ដែលកំពុងផ្លាស់ថ្មីជារៀងរាល់ថ្ងៃ។ រួមជាមួយការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ទីក្រុងកឹងធើ តែងតែអះអាងនូវតួនាទីជាមជ្ឈមណ្ឌល និងជាកម្លាំងជំរុញនៃតំបន់វាលរាបទន្លេគឺវឡុង។ បទចម្រៀងដ៏រស់រវើក និងស្រស់បំព្រង បានបញ្ជូននូវស្មារតីសាមគ្គីភាព ការច្នៃប្រតិដ្ឋ និងសេចក្តីប្រាថ្នាលោតផ្លោះ កសាងទីក្រុងឱ្យកាន់តែស៊ីវិល័យនិងទំនើប។

ទិដ្ឋភាពកម្មវិធីសិល្បៈ។ រូបថត៖ ទឿងវ៉ី - ង៉ុកល្វឹង
បណ្តាឈុតសម្តែងសិល្បៈបានរួមបញ្ចូលគ្នារវាងកត្តាប្រវត្តិសាស្ត្រ និងដង្ហើមសម័យកាល មានភាពថ្លៃថ្នូរ ជ្រាលជ្រៅ និងភាពរស់រវើក ថ្មីថ្មោង ទាក់ទាញប្រជាជនយ៉ាងច្រើនតាមដានទស្សនា។
បញ្ចប់កម្មវិធីគឺជាការបាញ់កាំជ្រួចសិល្បៈដែលអនុវត្តដោយគណៈបញ្ជាការយោធាទីក្រុង។ ពន្លឺដ៏ចិញ្ចែងចិញ្ចាចនៅលើមេឃហាក់ដូចជាផ្ញើនូវក្តីជំនឿ និងក្តីសង្ឃឹមចំពោះឆ្នាំថ្មីប្រកបដោយសេចក្តីសុខ និងវិបុលភាព។ ឆ្នាំថ្មីប៊ិញង៉ បើកចេញនូវដំណាក់កាលថ្មី ដើម្បីទីក្រុងកឹងធើ បន្តអភិវឌ្ឍក្នុងយុគសម័យថ្មី យុគសម័យនៃការឈានឡើងរបស់ប្រជាជាតិ។

ប្រជាជនទស្សនាកាំជ្រួចនៅសួនច្បារសា-ណ។ រូបថត៖ ទឿងវ៉ី - ង៉ុកល្វឹង
ក្រុមអ្នកយកព័ត៌មាន៕
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ