គណៈនាយកកាសែតនិងវិទ្យុ ទូរទស្សន៍ គណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់គ្រួសារលោក ឡេណាមយើុយ អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស និងជាអតីតលេខាបក្ស ខេត្តកឹងធើ។


គណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់គ្រួសារលោក ឡេណាមយើុយ អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស និងជាអតីតលេខាបក្ស ខេត្តកឹងធើ។
លោក ហ្វិញហ្វាងម៉េន សមាជិកគណៈកម្មាធិការបក្សក្រុង នាយកកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ រូមជាមួយនឹងគណៈប្រតិភូ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់គ្រួសារលោក ឡេណាមយើុយ អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស និងជាអតីតលេខាបក្សខេត្តកឹងធើ។
លោក ហ្វិញហ្វាងម៉េន បានជូនជាព័ត៌មានដល់ លោក ឡេណាមយើុយ អំពីស្ថានភាពសកម្មភាពរបស់កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើក្រោយពីការរួមបញ្ចូល; ព្រមទាំងសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅ និងជូនពរដល់គ្រួសារអតីតលេខាបក្សខេត្តកឹងធើ ឆ្នាំថ្មីជួបតែសេចក្តីសុខនិងសុភមង្គល។
លោក ឡេណាមយើុយ បានសម្តែងនូវក្តីសង្ឃឹម រយៈពេលខាងមុខកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ខណៈពេលដំណើរការស្ថិរភាព មានប្រសិទ្ធភាពផ្លាស់ ថ្មីក្នុងការផ្សព្វផ្សាយ; នឹងរួមចំណែកកសាងទីក្រុងឱ្យស័ក្តិសមជាមជ្ឈមណ្ឌល និងជាកម្លាំងចលករអភិវឌ្ឍរបស់តំបន់នៅវាលរាបទន្លេគឺវឡុង៕
អាញខ្វា-វ៉ាន់តឹន