- លោកត្រឿងកាញ់ត្វៀង បានអំពាវនាវដល់អ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តឱ្យសិក្សាស្រាវជ្រាវ និងស្នើឡើងនូវទម្រង់គ្រប់គ្រងទីក្រុងនិងជនបទ។ ទីក្រុងសន្យាបង្ករបរិយាកាសងាយស្រួល យន្តការបើកចំហ និងផ្តល់អាទិភាពប្រភពធនធាន ដើម្បីឱ្យគំនិតច្នៃប្រតិដ្ឋទាំងឡាយបានអនុវត្តក្នុងពេលឆាប់ៗ។

ថ្នាក់ដឹកនាំទីក្រុងថតរូបអនុស្សាវរីយ៍ជាមួយនឹងអ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តឆ្នើម
ក្នុងពិធីជួបជុំ។
គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានចាត់តាំងពិធីជួបជុំអ្នកវិទ្យាសាស្ត្រ និងបញ្ញវន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៊ិញង៉ ឆ្នាំ ២០២៦។ អញ្ជើញចូលរួមមានលោកង្វៀង តឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; លោកត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក និងអ្នកវិទ្យាសាស្ត្រ បញ្ញវន្តយ៉ាងច្រើនកុះករ។
នៅក្នុងពិធីជួបជុំ អ្នកតំណាងទាំងឡាយបានស្តាប់លោកវ៉ូវហាយក្វឹង- អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ចូលរួមតាមប្រព័ន្ធអនឡាញ) ចែករំលែកអំពីសមិទ្ធផលលេចធ្លោនានានៃផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងឆ្នាំ ២០២៥ ក៏ដូចជាទិសដៅធំៗក្នុងពេលខាងមុខ។ អ្នកតំណាងទាំងឡាយបានប្តូរមតិយោបល់ និងពិភាក្សាអំពីការកៀរគរប្រភពធនធាន ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល ដើម្បីរួមកម្លាំងកសាងទីក្រុងកឹងធើ ឆាប់ក្លាយជាមជ្ឈមណ្ឌលជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យា ច្នៃប្រតិដ្ឋនៃតំបន់វាលរាបទន្លេគឺវឡុង។ ថ្នាក់ដឹកនាំមន្ទីរ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុង បានផ្តល់ព័ត៌មានអំពីសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលេចធ្លោរបស់ទីក្រុងក្នុងឆ្នាំ ២០២៥ រួមជាមួយកម្មវិធី និងគម្រោងទ្រង់ទ្រាយធំដែលបានកំពុង និងត្រៀមផ្សព្វផ្សាយអនុវត្ត។

ថ្នាក់ដឹកនាំទីក្រុងថតរូបអនុស្សាវរីយ៍ជាមួយនឹងអ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តឆ្នើម ក្នុងពិធីជួបជុំ។
ថ្លែងការណ៍ក្នុងពិធីជួបជុំ លោកត្រឿងកាញ់ត្វៀង បានផ្ញើបិយវាចាប្រសិទ្ធពរឆ្នាំថ្មី ចំពោះអ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តទាំងអស់។ ទន្ទឹមនឹងនោះ លោកបានអំពាវនាវឱ្យអ្នកវិទ្យាសាស្ត្រនិងបញ្ញវន្តបន្តរួមដំណើរជាមួយទីក្រុង ដោយផ្តោតលើភារកិច្ចសំខាន់ៗ ដូចជា៖ លំនឹងនិងអភិវឌ្ឍក្រោយពីរួមបញ្ចូលខេត្តក្រុង តាមរយៈ ការសិក្សាស្រាវជ្រាវ និងស្នើឡើងនូវទម្រង់ គ្រប់គ្រងទីក្រុងនិងជនបទ ដើម្បីធានាឱ្យរចនា សម័្ពន្ធប្រព័ន្ធគ្រប់គ្រងដំណើរការបានរលូន; ឈានមុខក្នុងការស្រាវជ្រាវនិងអនុវត្តបច្ចេកវិទ្យាថ្មីៗដូចជា៖ បញ្ញាសិប្បនិម្មិត (AI), ទិន្នន័យធំ (Big Data), បច្ចេកវិទ្យាខ្សែសង្វាក់ផែន (Blockchain), រ៉ូបូត... ចូលក្នុងវិស័យសំខាន់ៗ។ ទីក្រុងសន្យាបង្ករបរិយាកាសងាយស្រួល យន្តការបើកចំហ និងផ្តល់អាទិភាពប្រភពធនធាន ដើម្បីឱ្យគំនិតច្នៃប្រតិដ្ឋទាំងឡាយបានអនុវត្តក្នុងពេលឆាប់ៗ។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានជូនប័ណ្ណសរសើរដល់សមូហ ភាពគណៈប្រធានបទវិទ្យាសាស្រ្តបច្ចេកវិទ្យា ចំនួន ០២ ដែលបានក្រុមប្រឹក្សាពិនិត្យទទួលស្គាល់វាយតម្លៃសម្រេចចំណាត់ថ្នាក់ឆ្នើម រួមមាន៖ ប្រធានបទ “សិក្សាស្រាវជ្រាវពិពិធកម្មផលិតផលកែច្នៃពីផ្លែខ្នុរ (Artocarpus heterophyllus LAM)” និងប្រធានបទ “សិក្សាស្រាវជ្រាវខ្សែសង្វាក់ផលិតម្សៅគ្មានជាតិស្អិត (Gluten-free) ពីផ្លែសាកេនិងការអនុវត្តក្នុងការផលិតនំនិងនំបញ្ចុក”៕
ប្រភព÷ baocantho.com.vn - សុផន