05/02/2026 - 01:39

បង្ក​ទំនុក​ចិត្ត​ចំ​ពោះ​ប្រ​ជា​ជន​ 

ក្នុង​ដំ​ណើរ​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ កង​កម្លាំង​នគរ​បាល​ឃុំ សង្កាត់ ខេត្ត​កា​ម៉ាវ មិន​ត្រឹម​តែ​ជា “ស្រ​ទាប់​ខែល​ការ​ពារ ដ៏​រឹង​មាំ” តស៊ូ​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​​គ្រប់​ប្រ​ភេទ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ទី​បង្អែក​ដ៏​ទុក​ចិត្ត​របស់ ប្រ​ជា​ជន​​ទៀត​ផង។ រាល់​សកម្ម​ភាព​មាន​ការ ទទួល​ខុស​ត្រូវ និង​អស់​ពី​​ចិត្ត​របស់​កង​កម្លាំង នគរ​បាល​មូល​ដ្ឋាន បាន​រួម​ចំ​ណែក​ពូន​ជ្រំ​ការ​ជឿ​ទុក​ចិត្ត​ បាន​ប្រ​ជា​ជន​គោរព​រាប់​អាន​។

​ នគរ​បាល​ឃុំ​ដឹមយើយ ខេត្ត​កា​ម៉ាវ ប្រ​គល់​ប្រាក់​ដែល​ផ្ទេរ​ច្រ​ឡំ​ជូន​ទៅ​លោក​ B.M.H. វិញ។

ជាក់​ស្តែង​ថ្មីៗ​នេះ​អ្នក​មីង​ហ្វិញ​ធី​ធី រំ​ភើប​រីក​រាយ​ហើយ​បាន​សរ​សេរ​លិ​ខិត​ថ្លែង​អំ​ណរ​គុណ​ផ្ញើ​ជូន​កង​កម្លាំង​នគរ​បាល​ឃុំ​ចូវ​ថើយ ខេត្ត​កា​ម៉ាវ សម្តែង​ពី​ការ​គោរព​ដឹង​គុណ​ចំ​ពោះ​ប្រ​ជា​ជន ដែល​រើស​បាន​ទ្រព្យ​សម្បត្តិ និង​ម្ចាស់​ការ​យក​ទៅ​រាយ​ការណ៍​ជូន​ស្ថា​ប័ន​នគរ​បាល​វិញ។ អ្នក​មីង​ធី​ ឱ្យ​ដឹង “ខ្ញុំ​ធ្លាក់​បាត់​កា​បូប​ ក្នុង​នោះ​មាន​ទឹក​ប្រាក់ ៩ លាន​ដុង​ មាស ១៨ កា​រ៉ាត់​ ទម្ងន់ ២,៥ ជី និង​ក្រ​ដាស​ស្នាម​ផ្សេងៗ​ទៀត។ ទោះ​បី​តម្លៃ​ទ្រព្យ​សម្បត្តិ​មិន​ច្រើន​​ក៏​ដោយ ប៉ុន្តែ ពេល​នគរ​បាល​ឃុំ​ជូន​ដំ​ណឹង​ថា​ មាន​អ្នក​រើស បាន​ហើយ​ប្រ​គល់​សង​មក​ខ្ញុំ​វិញ​ ខ្ញុំ​ពិត​ជា​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង។ ផ្តើម​ពី​ទង្វើ​នេះ​ ខ្ញុំ​មាន​ចំ​ណាប់​អា​រម្មណ៍​ពី​ការ​ទទួល​ខុស​ត្រូវ និង​អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន​របស់​កង​កម្លាំង​នគរ​បាល”។

ករណី​មួយ​ផ្សេង​ទៀត​របស់​អ្នក​មីង​ក្វាង​ធី​ហុង​ម៉ាយ នៅ​ឃុំ​វិញ​ឡើយ​ តាម​ដង​ផ្លូវ​ត្រ​ឡប់​មក​ពី​ផ្សារ គាត់​ធ្លាក់​បាត់​ទូរ​ស័ព្ទ​ដៃ បន្ទាប់​ពី​គាត់​រាយ ការណ៍​ពី​ហេតុ​ការណ៍​នេះ នគរ​បាល​ឃុំ​វិញ​ឡើយ បាន​ធ្វើ​ការ​ពិ​និត្យ​បញ្ជាក់ ជួយ​ស្វែង​រក​ជា​បន្ទាន់ រួច​ប្រ​គល់​ទ្រព្យ​សម្បត្តិ​ជូន​ទៅ​គាត់​វិញ។ មាន​ក្តី​រំភើប​ចំ​ពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​និង​អស់​ពី​ចិត្ត របស់​កង​កម្លាំង​នគរ​បាល គាត់​បាន​ផ្ញើ​លិ​ខិត​ថ្លែង អំ​ណរ​គុណ សម្តែង​ពី​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​​ពោះ​កម្មា​ភិ​បាល យុទ្ធ​ជន​នគរ​បាល​ឃុំ។ អ្នក​មីង​ម៉ាយ ឱ្យ​ដឹង៖ “ទូរ​ស័ព្ទ​ដែល​ធ្លាក់​គឺ​ងាយ​បាត់​បំ​ផុត ប៉ុន្តែ​កម្មា​ភិ​បាល យុទ្ធ​ជន​នគរ​​បាល ឃុំ​បាន​ស្វែង​រក​ឃើញ រួច​ប្រ​គល់​វា​មក​ខ្ញុំ​វិញ។ ឆ្លង​តាម​​រយៈ​ហេតុ​ការណ៍​នេះ​ បញ្ជាក់​ឱ្យ​ឃើញ​ថា យុទ្ធ​ជន​នគរ​បាល មិន​ត្រឹម​តែ​ក្តោប​ក្តាប់​ច្បាស់​លាស់​ភូមិ​ឋាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​វីរ​បុរស ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​ទ្រព្យ​សម្បត្តិ​ជូន​ប្រ​ជា​ជន​ទៀត​ផង”។

រយៈ​ពេល​កន្លង នគរ​បាល​គ្រប់​ថ្នាក់​បាន​ទទួល​ព័ត៌​មាន​ទាន់​ពេល ម្ចាស់​ការ​ពិ​និត្យ​បញ្ជាក់ និង​ជួយ​ប្រ​ជា​ជន​ស្វែង​រក​ទ្រព្យ​សម្បត្តិ​​ដែល​បាត់ ឬ​ច្រ​ឡំ​ដៃ​យ៉ាង​ឆាប់​រហ័ស។ ករណី​នីមួយៗ​ទោះ​តម្លៃ​ទ្រព្យ​សម្បត្តិ​មិន​ដូច​គ្នា ប៉ុន្តែ​មាន​ចំ​ណុច​លេច​ធ្លោ​រួម​មួយ៖ គឺ​ស្មារតី “ដើម្បី​ប្រ​ជា​ជន​ធ្វើ​ការ​បម្រើ” យក​ការ​ពេញ​ចិត្ត ការ​ជឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​ធ្វើ​ជា​ការ​វាស់​ស្ទង់ ពី​ប្រ​សិទ្ធ​ភាព​ការ ងារ​របស់​កង​កម្លាំង​នគរ​បាល​មូល​ដ្ឋាន។ វរ​សេ​នីយ៍​ឯក​បម្រុង ង្វៀង​ថាញ​ហាយ ប្រ​ធាន​នគរ​បាល​ឃុំ​វិញ​ឡើយ ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ “ជួយ​ប្រ​ជា​ជន​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ដែល​បាត់ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ជា​ប្រ​ចាំ​របស់​កង​កម្លាំង​នគរ​បាល​មូល​ដ្ឋាន។ ឆ្លង​តាម​រយៈ​ករណី​នេះ អង្គ​ភាព សង្ឃឹម​ថា នឹង​បន្ត​ផ្សព្វ​ផ្សាយ​រូប​ភាព​ដ៏​ល្អ​អំ​ពី​ស្មារតី “ដើម្បី​ប្រ​ជា​ជន​ធ្វើ​ការ​បម្រើ” រួម​ចំណែក​ពង្រឹង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​កង​កម្លាំង​នគរ​បាល។ ទន្ទឹម​នឹង​នោះ ពង្រឹង​ទំ​នាក់​ទំនង ផ្សារ​ភ្ជាប់​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ”៕

                                        យ្វី​អាញ​-វិមាន​

ចែករំលែកអត្ថបទ