(កឹងធើ) – នៅថ្ងៃទី ៣ ខែកុម្ភៈ ស្របឱកាសបុណ្យចូលឆ្នាំវៀតណាម ឆ្នាំ ២០២៦ គណៈប្រតិភូខេត្ត កោះកុងនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំវៀតណាមដល់ថ្នាក់ដឹកនាំខេត្តកាម៉ាវ។ លោក ឡឺក្វាងង៉ើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកខេត្តកាម៉ាវ បានទទួលគណៈប្រតិភូ។
ក្នុងពេលទទួលជួប លោកស្រី ឈីវ៉ា អភិបាលខេត្តកោះកុង បានអំណះអំណាងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា ក៏ដូចជារវាងខេត្តកាម៉ាវ និងខេត្តកោះកុង បន្តផ្សារភ្ជាប់ស្អិតល្មួត អភិវឌ្ឍគ្រប់វិស័យ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រជាជាតិទាំងពីរវៀតណាម - កម្ពុជា។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ជំនួសមុខគណៈប្រតិភូ លោកស្រី ឈី វ៉ា បានប្រសិទ្ធពរឆ្នាំថ្មីដល់បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តកាម៉ាវ សម្រេចជោគជ័យកាន់តែច្រើនជាងទៀត ទិដ្ឋភាពរបស់ខេត្តកាន់តែលោតផ្លោះយ៉ាងខ្លាំងក្លា ជីវភាពប្រជាជនកាន់តែអភិវឌ្ឍជាងទៀត; ឆ្លងតាមរយៈនោះ ជំរុញចំណងមិត្តភាពសហប្រតិបត្តិការរវាងខេត្តទាំងពីរឱ្យកាន់តែអភិវឌ្ឍឡើងចំណុចកំពុលថ្មី។
.gif)
លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ជូនអំណោយដល់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ។
ក្នុងពេលទទួលជួប លោក ឡឺក្វាងង៉ើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានជូនដំណឹងអំពីលទ្ធផល សមិទ្ធិផលលើវិស័យនានារបស់ខេត្តក្នុងឆ្នាំកន្លង។ ឆ្លងតាមរយៈនោះ ក្នុងឆ្នាំកន្លងហើយ កាម៉ាវ និងបាកលីវ បានរួមបញ្ចូលគ្នាជាខេត្តកាម៉ាវថ្មី ដោយមានសក្តានុភាពជាច្រើនបានពង្រីក និងឧត្តមភាពបានគុណទ្វេដង។ ឆ្នាំ ២០២៥ កំណើនសេដ្ឋកិច្ចរបស់ខេត្តកាម៉ាវ សម្រេចប្រមាណ ៨% សម្រេចបានភាគកម្រិតនៃសេចក្តីសម្រេចចិត្ត GRDP មធ្យមភាគលើមនុស្សម្នាក់សម្រេចបានប្រមាណ ៨០ លានដុង/ម្នាក់/ឆ្នាំ តម្លៃនាំចេញសម្រេចបានជាង ២,៦ ពាន់លាន USD... ទន្ទឹមនឹងនោះ សំណង់សំខាន់ៗជាច្រើនរបស់ប្រទេសជាតិ បាននិងកំពុងអនុវត្តនៅខេត្តកាម៉ាវ។ នោះគឺគម្រោងផ្លូវគោកល្បឿនលឿនកាម៉ាវ - ដឹកម៉ូយ; ផ្លូវគមនាគមន៍ពីដឹកម៉ូយទៅកំពង់ផែហងខ្វាយ; បើកទូលាយ និងបង្កើនកម្រិតព្រលានយន្តហោះកាម៉ាវ ។ល។ ការអនុវត្តគម្រោងសំខាន់ៗព្រមៗគ្នាដូចពោលខាងលើ ខេត្តកាម៉ាវសង្ឃឹមថា នឹងរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ ផ្តើមពីនោះ រួមចំណែកនាំឱ្យខេត្តកាម៉ាវក្លាយជាភូមិភាគអភិវឌ្ឍន៍ ជាមជ្ឈមណ្ឌលតភ្ជាប់ និងកម្លាំងជំរុញកំណើនរបស់តំបន់ និងទូទាំងប្រទេស។

គណៈប្រតិភូថតរូបអនុស្សាវរីយ៍
ទន្ទឹមនឹងនោះ កម្មវិធី គម្រោង និងគោលនយោបាយសម្រាប់ជនជាតិ ខេត្តបានអនុវត្តគ្រប់សព្វ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ អត្រាគ្រួសារជនជាតិភាគតិចក្រីក្ររបស់ខេត្តមកទល់ពេលនេះថយចុះនៅត្រឹមតែ២%ប៉ុណ្ណោះ។ ជនជាតិភាគតិចទាំងអស់ដែលរស់នៅតំបន់លំបាក បានជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ; ឆ្លងតាមរយៈនោះ បង្កលក្ខណៈងាយស្រួលដើម្បីជនជាតិភាគតិចឆ្លងកាត់លំបាក ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព...។
លោក ឡឺក្វាងង៉ើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ សង្ឃឹមថា ក្នុងពេលខាងមុខ ខេត្តទាំងពីរនឹងបន្តមានទិសដៅសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ដូច៖ កសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ និងជលផល។ល។ បំផុតគឺគប្បីពង្រឹងជាងទៀតនូវកិច្ចការបរទេស ដោះដូរគណៈប្រតិភូប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីរឹតបន្តឹងចំណងមិត្តភាព សហប្រតិបត្តិការរវាងប្រជាជនទាំងពីរខេត្តកាម៉ាវ-កោះកុងនិយាយដោយឡែក និងរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាជាងទៀតក្នុងពេលខាងមុខ៕
យ្វីអាញ - វិមាន