ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/01/2026 - 21:23

គណៈ​កម្មា​ធិ​ការ​បក្ស​ អគ្គ​មេ​បញ្ជារ​ដ្ឋាន​តំបន់​ប៉ូលី​សសមុទ្រ​៤ ជូន​ពរ​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​នៅ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ 

តាម​ការ​រំ​ពឹង​ទុក​ នៅ​ក្នុង​ខែ​មេ​សា​ ឆ្នាំ​២០២៦ នឹង​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ តំបន់​ប៉ូលី​ស​ស​មុទ្រ​​ ៤ និង​ភូមិ​ភាគ​នា​នា​ដែល​មាន​សមុទ្រ​នៅ​តំបន់​វាល​រាប​ទន្លេ​គឺ​វឡុង​។

ថ្ងៃ​ទី​ ២៩ ខែ​មក​រា​ គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​​ប៉ូលី​សសមុទ្រ​ ៤ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ ង្វៀង​វ៉ាំងយុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្នង​កា​រន​យោ​បាយ​នៃ​អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំបន់​ប៉ូលី​សស​មុទ្រ​ ៤ បាន​អញ្ជើញ​មក​ជូន​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប៊ិញង៉ ឆ្នាំ​២០២៦ នៅ​គណៈ​កម្មា​ធិ​​ការ​បក្ស​ក្រុង​កឹង​ធើ។

លោក​ ត្រឹង​វ៉ាំងហ្វៀង​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​; លោក​ លី​រដ្ឋា ស​មា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ និង​ជា​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ; ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​ក្រុង​ រួម​ជា​មួយ​នឹង​​មន្ទីរ​ ផ្នែក​បាន​ទទួល​ជួប​គណៈ​ប្រតិ​ភូ​។

គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំបន់​ប៉ូលី​សសមុទ្រ​ ៤ ជូន​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ។

ជំនួស​មុខ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​ប៉ូលី​សសមុទ្រ​វៀតណាម​ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំបន់​ប៉ូលី​សសមុទ្រ​ ៤ លោក​ឧត្តម​សេនីយ៍​ត្រី​ ង្វៀង​វ៉ាំងយុង បាន​ជូន​ពរ​ដល់​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​​វៀត​ណាម​ គ្រប់​មន្ទីរ​ ផ្នែក​ អង្គ​ភាព​និង​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​សេ​ចក្តីសុខ​ សុភ​មង្គល​ និង​ជោគ​ជ័យ​។ ទន្ទឹម​នឹង​នោះ​ លោក​ក៏​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ ក្នុង​ឆ្នាំ​ ២០២៦ ទី​ក្រុង​នឹង​បន្ត​លោត​ផ្លោះ​ ក្លាយ​ជា​ទី​ក្រុង​នាំ​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​នៅ​តំបន់​វាល​រាប​ទន្លេ​គឺ​វឡុង​។

លោក​ ត្រឹង​វ៉ាំងហ្វៀង​ បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​មនោ​សញ្ចេតនា​ ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​ប៉ូលី​សសមុទ្រ​វៀត​ណាម​ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំបន់​ប៉ូលី​សសមុទ្រ​៤; ព្រម​ទាំង​ផ្តល់​ព័ត៌មាន​លទ្ធ​ផល​លេច​ធ្លោ​អំ​ពី​សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង​ក្នុង​ឆ្នាំ​ ២០២៥។ ទន្ទឹម​នឹង​នោះ​ លោក​ក៏​បាន​ស្នើ​ឱ្យ​អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំបន់​ប៉ូលី​សស​មុទ្រ​ ៤ នឹង​បន្ត​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ​នា​នា​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​; ចាត់​តាំង​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ច្បាប់​ ផ្សព្វ​ផ្សាយ​អំ​ពី​អធិបតេយ្យ​ភាព​ស​មុទ្រ​ និង​កោះ​ដ៏​ពិសិដ្ឋ​របស់​មា​តុ​ភូមិ​ ដល់​ប្រ​ជា​នេសាទ​ សមាជិក​សម្ព័ន្ធ​យុវជន​ និង​​និស្សិត​...

លោក​ ត្រឹង​វ៉ាំងហ្វៀង​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​​លោក​ឧត្តម​សេនីយ៍​ត្រី​ ង្វៀង​វ៉ាំងយុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្នង​កា​រន​យោ​បាយ​នៃ​អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំបន់​ប៉ូលី​សសមុទ្រ​៤។

លោក​ ត្រឹង​វ៉ាំងហ្វៀង​ និង​លោក​ឧត្តម​សេនីយ៍​ត្រី​ ង្វៀង​វ៉ាំងយុង បាន​ពិភាក្សា​និង​ឯក​​ភាព​ នៅ​ក្នុង​ខែ​មេ​សា​ ឆ្នាំ​២០២៦ នឹង​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ តំបន់​ប៉ូលី​សសមុទ្រ​ ៤ និង​​ភូមិ​ភាគ​នា​នា​ដែល​មាន​សមុទ្រ​នៅ​តំបន់​វាល​រាប​ទន្លេ​គឺ​វឡុង​។ ក្នុង​នោះ​គណៈ​​​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើគឺ​ជា​អង្គ​ភាព​ទទួល​ចាត់​តាំង​។

ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​ គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំបន់​ប៉ូលី​សសមុទ្រ​ ៤ ក៏​បាន​អញ្ជើញ​ទៅ​ជូន​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ នៅ​បញ្ជា​ការ​ដ្ឋាន​យោធា​ក្រុង​កឹង​ធើផង​ដែរ​។

យោង​តាម​៖ baocantho.com.vn​

ចែករំលែកអត្ថបទ