ក្នុងឆ្នាំ២០២៥ វៀតណាមបានឈានឡើងចំណាត់ថ្នាក់ទី៣ ក្នុងតំបន់ អំពីចំនួនភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងអត្រាកំណើនឈរលំដាប់ជួរមុខគេក្នុងអាស៊ាន។
នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម បានលើកឡើងអំពីតួលេខរបស់គណៈលេខាធិការអាស៊ាន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ វៀតណាមគឺជាប្រទេសដែលមានកម្រិតកំណើនភ្ញៀវទេសចរអន្តរជាតិខ្ពស់បំផុតក្នុងអាស៊ាន នាំមុខឆ្ងាយបណ្តាទីតាំងទេសចរណ៍ដទៃទៀតក្នុងតំបន់។
យោងតាមនោះ ក្នុងឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមសម្រេចកម្រិតកំណើន២០,៤% បើធៀបនឹងឆ្នាំ២០២៤ ខ្ពស់ជាងឆ្ងាយបើធៀបនឹងទីតាំងទេសចរណ៍ធំៗផ្សេងទៀតដូចជា ម៉ាឡេស៊ី (+១១,២%), ឥណ្ឌូនេស៊ី (+១០,៤%) ឬសិង្ហបុរី (+២,៧%) និងហ្វីលីពីន (+០,៨%)។ ក្នុងពេលនោះ មានទីតាំងទេសចរណ៍ជិតខាងមួយចំនួនបានកត់ត្រានូវការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិដូចជា ថៃ (-៧,២%), កម្ពុជា (-១៦,៩%) និងមីយ៉ាន់ម៉ា (-៨%)។

យោងតាមតួលេខនៃគណៈលេខាធិការអាស៊ាន។
ដោយមានកំណើនលោតផ្លោះ ផ្នែកទេសចរណ៍វៀតណាមសម្រេចបានជំហានវិវឌ្ឍន៍ថ្មី លើកកម្ពស់ពីទំហំទីផ្សារ។ ជាមួយនឹងចំនួនភ្ញៀវទេសចរអន្តរជាតិសម្រេចបាន២១,២ លាននាក់ វៀតណាមបាននាំមុខឆ្ងាយសិង្ហបុរី និងឥណ្ឌូនេស៊ី ដើម្បីឈានឡើងឈរចំណាត់ថ្នាក់ទី៣ ក្នុងអាស៊ាន គ្រាន់តែឈរក្រោយប្រទេសម៉ាឡេស៊ី (៤២ លាននាក់) និងប្រទេសថៃ (៣៣ លាននាក់) ប៉ុណ្ណោះ។ លទ្ធផលនេះបានបញ្ជាក់ពីឋានៈដ៏លេចធ្លោនៃទេសចរណ៍វៀតណាមនៅលើផែនទីទេសចរណ៍តំបន់៕
ប្រភព÷ Vietnam+ - សុផន