ការស្ងោរស៊ុតស្មានថាសាមញ្ញ ប៉ុន្តែដើម្បីស្ងោរស៊ុតត្រឹមត្រូវតាមរបៀបជួយឱ្យស៊ុតឆ្អិនតាមបំណងនិងងាយស្រួលបកសំបក លោកអ្នកគប្បីដឹងពីគន្លឹះមួយចំនួន។

ស្ងោរស៊ុតស្មានថាងាយ ប៉ុន្តែយើងត្រូវចេះគន្លឹះមួយចំនួន ដើម្បីស៊ុតឆ្អិនតាមដែលយើងចង់បាននិងបកសំបកដោយស្រួល។ រូបថតជាឧទាហរណ៍
ស្ងោរស៊ុតប៉ុន្មាននាទី?
យោងតាមការចំណូលចិត្តនិងកម្រិតឆ្អិន ដែលយើងចង់បាន លោកអ្នកអាចស្ងោរស៊ុតក្នុងរយៈពេលពី៣-១២នាទី (គិតចាប់ពីពេលទឹកពុះ) រួចដាក់កំណត់នាទី។
ឧទាហរណ៍ ចង់បានផ្នែកស៊ុតពណ៌សរាវ ពណ៌ក្រហមហូរ ស្ងោរពី៣-៤ នាទី។ ស៊ុតជ័រព្នៅ ដោយមានផ្នែកក្រហមនៃស៊ុតនៅទន់ៗ គឺស្ងោរពី ៥ - ៧ នាទី។ ស៊ុតឆ្អិនល្មម ផ្នែកក្រហមនៃស៊ុតទន់ល្មួត ស្ងោរពី ៨-៩ នាទី។ ចំណែកស៊ុតឆ្អិន សព្វល្អ គួរស្ងោរក្នុងរយៈពេលប្រមាណពី ១២-១៥ នាទី។
ស្ងោរក្នុងរយៈពេលយូរ ផ្នែកពណ៌ក្រហមនៃស៊ុតនឹងមានរង្វង់ខ្មៅព័ទ្ធជុំវិញ ធ្វើឱ្យបាត់រសជាតិ ឆ្ងាញ ផ្នែកពណ៌ក្រហមឡើងពណ៌លឿង រឹងស្ងួត។
វិធីស្ងោរស៊ុតដើម្បីឱ្យងាយស្រួលបកសំបក
ដើម្បីងាយស្រួលបកសំបក លោកអ្នកគួរស្ងោរ ស៊ុតក្នុងទឹកពុះពី ៧-១០ នាទី (ផ្នែកក្រហមនៃ ស៊ុតទន់ល្មួត) ធានាផ្នែកសនៃស៊ុតឆ្អិនត្រឹមត្រូវ រួចស្រង់យកទៅត្រាំទឹកកកឬទឹកត្រជាក់ឱ្យបានលឿនបំផុត ដើម្បីចុះកម្តៅ ជួយឱ្យងាយស្រួល ក្នុងការបកសំបក។
មុននឹងស្ងោរ លោកអ្នកត្រូវលាងស៊ុតឱ្យជ្រះស្អាតដោយថ្នមៗ។ ប្រសិនបើដាក់ក្នុងទូទឹកកក ត្រូវយកចេញដាក់ក្នុងសីតុណ្ហភាពធម្មតាប្រហែល ពី ១-២ ម៉ោង។ ការធ្វើបែបនេះ ធានាការកំណត់ ពេលស្ងោរបានត្រឹមត្រូវ ដើម្បីស៊ុតឆ្អិនដូចដែល យើងចង់បាន (ស៊ុតរាវ ស៊ុតជ័រព្នៅ ឬស៊ុតឆ្អិន)។
ពេលស្ងោរស៊ុត លោកអ្នកត្រូវចំណាំដាក់ទឹកឱ្យលិចស៊ុត បន្ទាប់មកដាំឱ្យទឹកពុះព្រិចៗ រួច ដាក់ស៊ុតចូលដោយថ្នមៗ ដើម្បីកុំឱ្យវាប៉ះទង្គិចគ្នានាំឱ្យប្រេះសំបក។
លោកអ្នកស្ងោរស៊ុតគួរសម្រួលភ្លើងឱ្យឆេះ តូចល្មម។
ពេលគ្រប់នាទីកំណត់ស៊ុតឆ្អិនដូចដែលយើង ចង់បាន អ្នកគប្បីស្រង់ស៊ុតដាក់ក្នុងក្លាំទឹកត្រជាក់ ធ្វើឱ្យចុះកម្តៅលឿនបំផុត។ នេះគឺជាហេតុនាំ ឱ្យស៊ុតចុះកម្តៅប្រែប្រួលក្នុងរូបវិទ្យាថ្មីដែលធ្វើឱ្យ សំបកស៊ុតរបកចេញពីសាច់ ងាយបក មិនជាប់ ភ្នាសសំបក។
ប្រសិនត្រាំទឹកតិច ឬត្រាំក្នុងឆ្នាំងស្ងោរនឹង គ្មានប្រសិទ្ធភាព។
រងចាំស៊ុតត្រជាក់ស្រង់ចេញ គោះតិចៗជុំវិញ រួចបកសំបកចេញ។ ប្រសិនស៊ុតដាក់ក្នុងទូទឹកកកឬស៊ុតចាស់ វាតែងតែមានស្រទាប់ខ្យល់នៅ ផ្នែកខាងក្បាល ចំណែកស៊ុតថ្មីវិញ ស្រទាប់ខ្យល់ នៅផ្នែកខាងចំហៀង។
ចំណាំ៖
ដើម្បីស្ងោរបានឆ្ងាញ់ លោកអ្នកគួរជ្រើសយក ស៊ុតដែលមានសីតុណ្ហភាពធម្មតា កុំស្ងោរស៊ុត ដែលត្រជាក់ខ្លាំង ឬទើបតែយកចេញពីទូទឹកកក។
ក្នុងពេលស្ងោរ លោកអ្នកអាចបង់បន្ថែមអំបិល ឬ ទឹកខ្មេះបន្តិច៕
យោង៖ vietnamnet.vn - មុនី